គ្រោះថ្នាក់ចរាចរមួយបង្កឲ្យមនុស្សស្លាប់រហូតទៅដល់៥នាក់ ព្រោះតែការបើកបរមិនបានប្រុងប្រយ័ត្ន និងលឿនពេក ធ្វើឲ្យរថ យន្តកាមរីបាឡែន០១គ្រឿង ដល់ចំណុចផ្លូវកោង មិនអាចគ្រប់គ្រងបញ្ជាបាន បួងចង្កូតមិនទាន់ក្រឡាប់ជាច្រើនត្រឡប់ និង បណ្តាលឲ្យអ្នកជិះរថយន្តទាំងអស់ចំនួន៥នាក់ ស្លាប់យ៉ាងរណូករណែល គួរឲ្យរន្ធត់បំផុត ។ហេតុការណ៌គ្រោះថ្នាក់ចរាចដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង២០នាទី ទៀបភ្លឺ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវកោងព្រៃតាហ៊ូ និងសេរីវង្ស N6 និយាយឲ្យចំទៅគឺផ្លូវអាស៊ានវាងក្រុង ក្នុងភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយពុំបានបង្កឲ្យប៉ះពាល់ជាមួយរថយន្តផ្សេងឡើយ គឺគ្រោះថ្នាក់ដោយខ្លួនឯង និងបានឲ្យ អ្នកជិះក្នុងរថយន្តចំនួន៥នាក់ ស្លាប់ភ្លាមៗ ។តាមប្រភពរាយការណ៏បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ទត់មួយនេះ បានកើតឡើងដោយរថយន្តម៉ាកកាមរីបា ឡែនពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2-AS 6715 បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុច ផ្លូវកោង ដោយសារល្បឿនលឿនពេកបួងចង្កួតមិនទាន់ រេចង្កូចមកធ្វេងដៃធ្លាក់ថ្នល់ក្រឡាប់ជាច្រើនជុំ បណ្តាលឲ្យរថយន្ត កំពិតខ្ទេច តែម្តង ។ជនរងគ្រោះនៅក្នុងហេតុការណ៌នេះ ១-អ្នកបើកបររថយន្តភេទស្រីមិនស្គាល់អត្តសញ្ញាណនៅឡើយ ចំណែកអ្នករួមដំណើរ ចំនួន ០៤នាក់ជាមួយនោះជាស្ត្រី ២.មានឈ្មោះ អួន ចាន់ធារី ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅភូមិទី៤ ឃុំស្វាយលួង ស្រុក កណ្តៀង ខេត្តពោធិ៍សាត់ ( ស្លាប់ ) ។ ៣ ឈ្មោះ ឡាច ស្រីម៉ុម ភេទស្រី អាយុ ២៦ឆ្នាំ រស់នៅភូមិជំរៅ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ( ស្លាប់ ) ។ ៤ - ឈ្មោះ ដុក ចាន់វលក្ខ័ណ៌ ភេទស្រីអាយុ ២៦ឆ្នាំ រស់បឹងកេងកងទី៣ ខណ្ណ័ចំការមន រាជធានី ភ្នំពេញ ( ស្លាប់ ) ។ ៥ -អ្នករួមដំណើរជាស្រ្តីដែរនោះ( ស្លាប់ ) គឺនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។សមត្ថកិច្ចបានបញ្ជាក់ថាគ្រោះ ថ្នាក់ចរាចនេះបណ្តាលមកពីអ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿនពេក ខ្វះការប្រុងប្រយត្ន័ នៅចំណុចផ្លូវកោង។ ក្រោយពីកើតហេតុសមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារ ឲ្យមកទទួលយកសាកសពទៅធ្វើបុណ្យ តាមប្រពៃណី ផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា