ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា
Thu,12 June 2025 (Time 11:45 AM)
ដោយ ៖ សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews (ចំនួនអ្នកអាន: 33នាក់)

អំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ លោក ណាស័រហ្សាដេហ៍ (Nasirzadeh) បាននិយាយថា ប្រសិនបើមានជម្លោះណាមួយរបស់សហរដ្ឋអាម៉េរិកកំណត់លើប្រទេសអ៊ីរ៉ង់ នោះមូលដ្ឋានរបស់ទ័ពអាម៉េរិកនៅក្នុងប្រទេសក្បែរៗគ្នានេះនឹងទទួលរងនូវការវាយប្រហារដូចគ្នាដែរ ។

ការព្រមានខាងលើនេះ កើតឡើងនៅមុនដំណើរការនៃកិច្ចចរចានុយក្លេអ៊ែរជុំទី៥ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក ខណៈកាលបរិច្ឆេទ ក៏មិនមានភាពច្បាស់លាស់នៅឡើយដែរ ដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) និយាយថា កិច្ចពិភាក្សានឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ ២០២៥ ស្របពេលអ៊ីរ៉ង់ អះអាងថា កិច្ចពិភាក្សានេះនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា នៅប្រទេសអូម៉ង់ ។

ម្ដងហើយម្ដងទៀត ប្រធានាធិបតីអាម៉េរិក តែងតែធ្វើការគំរាមកំហែងទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះ មិនយល់ព្រមចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី ។

គេរំពឹងថា អ៊ីរ៉ង់ នឹងឆ្លើយតបចំពោះសំណើរបស់អាម៉េរិកដែលខ្លួនធ្លាប់បានបដិសេធ។ ការខ្វែងគំនិតគ្នាដ៏ខ្លាំងមួយនៅក្នុងកិច្ចពិភាក្សានាពេលកន្លងមកនេះ មានជាប់ពាក់ព័ន្ធនឹងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅលើទឹកដីអ៊ីរ៉ង់។ បណ្តាប្រទេសលោកខាងលិច បារម្ភថា រឿងនេះអាចនាំឱ្យអ៊ីរ៉ង់បង្កើនការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ ប៉ុន្តែអ៊ីរ៉ង់ អះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ធ្វើឡើងសម្រាប់តែគោលបំណងសន្តិភាព និងស៊ីវិលប៉ុណ្ណោះ ៕
ប្រភព៖ Reuters Connect | រូបភាព៖ Marcelo Garcia/AFP/ Jose Sena Goulao / EPA/ X/ Others

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
575 នាក់
ម្សិលមិញ :
732 នាក់
សប្តាហ៍នេះ :
3745 នាក់
ខែនេះ :
11610 នាក់
3 ខែនេះ :
32044 នាក់
សរុប :
764700 នាក់