ប្រទេសមានច្បាប់ គ្រួសារមានវិន័យ យ៉ាងណាមិញប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកន្លងមកធ្លាប់បានប្រកាសខ្លួនថា ជាប្រទេសដែលប្រកាន់នីតិរដ្ឋនោះ អស់រយៈពេល៨ឆ្នាំមកហើយ គឺគិតចាប់តាំងពីឆ្នាំ ២០១១រហូតមកដល់ពេលនេះ នីតិរដ្ឋរបស់កម្ពុជា គឺពុំទាន់បានផ្តល់ភាពយុត្តិធម៌ ឬក៏ដំណោះស្រាយណាមួយ ជួយដល់ពលរដ្ឋស្លូត ត្រង់ ដែលរស់នៅក្នុង ភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច នៅឡើយទេ ។តាមរយៈការចុះយកព័ត៌មានដោយផ្ទាល់ជាមួយពលរដ្ឋរងគ្រោះ បងស្រីម្នាក់តំណាងឲ្យពលរដ្ឋ៥២គ្រួសារ បានប្រាប់ឲ្យដឹងថា រឿងរ៉ាវទំនាស់ដីធ្លីដ៏រាំរ៉ៃមួយរវាងប្រជាពលរដ្ឋ៥២គ្រួសារ និក្រុមហ៊ុន ខេធីស៊ី អ៊ិនធើណាស៊ិនណល ដែលមានរូបលោកជំទាវ ជា ខេង ជាអគ្គនាយកនោះ គឺនៅមិនទាន់បានដំណោះស្រាយសម្រេចក្តីពីស្ថាប័នតុលាការនៅឡើយទេ ប៉ុន្តែខាងក្រុមហ៊ុនមួយនេះ បែរជាប្រើអំណាចសាងសង់របងថ្ម នៅលើដីទំនាស់យ៉ាងធំសម្បើមហ៊ុមព័ទ្ធដី មិនឲ្យពលរដ្ឋចូលទៅលើដីដូចមុនទៅវិញ ។បងស្រីបានបន្តថា ដំបូងឡើយ ដីនេះគឺបងស្រី បានមកកាន់កាប់រស់នៅ និងបង្កបង្កើនផលតាំងពីឆ្នាំ ១៩៨៦ មកម្ល៉េះ ស្រាប់នៅឆ្នាំ២០០៦ ដីរបស់បងស្រីនិងពលរដ្ឋជាច្រើនត្រូវបានក្រុមហ៊ុន ខេ ធី ស៊ី អ៊ិនធើណាស៊ិនណល របស់លោកជំទាវ ជា ខេង បាន ចុះទិញពីពលរដ្ឋ ប៉ុន្តែការទិញលក់នោះ គឺពលរដ្ឋខ្លះគាត់បានលក់ចោះៗ អ្នកខ្លះមានដីពីរបីហិកតា គាត់លក់២០អា អ្នកខ្លះ៣០ អារ ស្រាប់តែក្រុមហ៊ុនទទួលបានលិខិតស្នាម គាត់ធ្វើរបងហ៊ុមព័ទ្ធដីរបស់ពលរដ្ឋទាំងអស់តែម្តង ទីបំផុតនៅឆ្នាំ ២០០៨ ខាង ក្រុមហ៊ុនបានប្រើអំណាចខ្លួនឈូសផ្ទះសម្បែងរបស់ពួកគាត់ ទាំងមិនជូនដំណឹងអីសោះ ធ្វើឲ្យពួកគាត់បាត់បង់ទ្រព្យសម្បត្តិជា ច្រើន ។នៅក្នុងពេលនោះពលរដ្ឋទាំងអស់ បានដាក់ពាក្យប្តឹងចូលទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងឆ្នាំ ២០១១ ហើយតុលាការក៏ពុំទាន់បានកាត់ក្តីឲ្យទៅខាងណាចាញ់ឈ្នះនៅឡើយនោះទេ ផ្ទុយទៅវិញស្រាប់តែឆ្នាំ ២០១៤ ខាងក្រុមហ៊ុន បានធ្វើរបងថ្មហ៊ុម ព័ទ្ធយកដីរបស់ពលរដ្ឋតែម្តង ធ្វើឲ្យពួកគាត់មានការឈឺចាប់យ៉ាងខ្លាំង ។ក្រោយពេលដែលពលរដ្ឋទាំងអស់តវ៉ា មានសេចក្តីរាយការណ៌ពីតំណាងខេត្តកំពង់ឆ្នាំងថា ខាងក្រុមហ៊ុនដោះស្រាយលុយគោលនយោបាយជូនពលរដ្ឋរួចហើយ គឺដល់ទៅចំនួន ៧ ម៉ឺនដុល្លា ប៉ុន្តែខាងពលរដ្ឋទាំងអស់អះអាងថា ពួកគាត់អត់ទាន់ ទទួលលុយនៅឡើយទេ អញ្ចឹងប្រហែលជាលុយទាំងនោះ ត្រូវបានហូរតាមទឹកហើយ ត្រីឆ្តោរ ត្រីចង្វា ប្របិចអស់ហើយមើល ទៅ មាន់លាន់តែសូរ អត់ដែលឃើញរូបយ៉ាងនឹង ។បងស្រីបានបន្តថា នៅពេលនេះតាមព័ត៌មានដែលរូបបងទទួលបាន គឺសំណុំរឿងពលរដ្ឋ និងខាងក្រុមហ៊ុនលោកជំទាវ ជា ខេងនេះ គឺខាងសាលាដំបូងខេត្តកំពង់ឆ្នាំង បានបង្វិលសំណុំរឿងជូនទៅសាលាដំបូងរាជធានីភ្នំពេញ វិញជាអ្នកដោះស្រាយ ប៉ុន្តែជាលទ្ធផលពលរដ្ឋទទួលបានយ៉ាងណានោះ គឺនៅមិនទាន់ដឹងនៅឡើយនោះទេ ។សំណូមពរជាថ្មី បងស្រីក៏ដូចជាពលរដ្ឋទាំងអស់ សង្ឃឹមថា ប្រមុខថ្នាក់ដឹកនាំកម្ពុជា រូបលោកពិតជាផ្តល់យុត្តិធម៌ជូនពួកគាត់ដោយយុត្តិធម៌ និងសន្តិវិធី គឺមិនមានការលាបពណ៌ដើម្បីយកលេសធ្វើបាបពួកគាត់នោះឡើយ រស់នៅក្រោមដំបូលសន្តិភាពពួកគាត់សង្ឃឹមថា ថ្នាក់ដឹកនាំប្រទេស ពិតជាយកអំណាចនីតិរដ្ឋ ជួយរាស្ត្រប្រកប ដោយគុណធម៌នៃអ្នកដឹកនាំ មិនខាន ។ទោះជាយ៉ាងណាក្តី អង្គភាពយើងផ្សាយព័ត៌មានតាមសំណូមពរការស្នើសុំរបស់រាស្ត្រ ក្នុងគោលបំណងចែករំលែកព័ត៌មានជូនថ្នាកដឹកនាំ ដើម្បីកែលំអរសង្គម រាល់សាម៉ីអង្គភាពទាំងឡាយណាដែលប្រតិកម្មព័ត៌មាននេះ អាចទំនាក់ទំនងការិយាល័យ យើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា