បន្ទាប់ពីទទួលបានការណែនាំពីលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ក្នុងនាម លោកតំណាងដ៏ខ្ពង់ខ្ពស់ របស់លោកអភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ លោក ជា គឹមសេង អភិ បាលស្រុកជាំក្សាន្ត ក្នុងនាមលោកជាប្រធានគណះកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ស្រុក បានអញ្ជើញចុះជួបជាមួយតំណាងប្រជា ប្រមាណ១១៧គ្រួសារ ចំនួន៤ភូមិ ក្នុងឃុំកន្ទួត ស្ថិតក្នុងស្រុកជាំក្សាន្ត ដែលមានវិវាទរឿងដីធ្លីជាមួយសហគមន៏ (កន្ទួត) នាពេល កន្លងទៅនោះ ។នៅក្នុងកិច្ចពិភាក្សាជាមួយបងប្អូនប្រជាពលរដ្ឋរឿងជំលោះដីធ្លី ដែលជាប់ពាក់ពន្ធ័ជាមួយ នឹងសហគមន៏(កន្ទួត) នោះ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត បានមានប្រសាសន៏ការពារសិទ្ធជូនប្រជាពលរដ្ឋទាំងស្រុងថា ចំពោះប្រជាពលរដ្ឋចំនួ ១១៧ គ្រួសារ នឹងមានក្បាលដីចំនួន១២៧ក្បាលដី ហើយធ្លាប់បានអាស្រ័យផល មុនឆ្នាំ២០១៦ នឹងនៅមុនបង្កើតសហគមន៏នេះឡើង នោះគឺមិនត្រូវបានឲ្យបុគ្គល ឬក៏សហគមន៏ណាមួយ ទៅបង្ខិតបង្ខំប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផលនោះ ប្រគល់នឹងយកដីទាំង នោះពីពួកគាត់បានជាដាច់ខាត់នោះឡើយ ។ទទឹមនឹងការចេញមុខកាពារសិទ្ធជូនប្រជាពលរដ្ឋទាំងនោះ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ក៏បានធ្វើកាសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងនោះវិញថា សូមឲ្យបងប្អូន មេត្តាកុំយកការអំណះអំណាង របស់លោកថ្ងៃនេះហើយយកទៅជិះសេះ លែងដៃនោះឲ្យសោះ ន័យនេះលោកចង់បញ្ជាក់ថា បើដីរបស់បងប្អូនមានប៉ុណ្ណាមុនឆ្នាំ២០១៦នោះ គឺបងប្អូនធ្វើត្រឹមប៉ុន្នោះទៅ បានហើយ កុំទៅរុករាន ឬក៏កាប់ទន្ទ្រានដីថ្មីក្នុងដីព្រៃរបស់សហគមន៏នោះឲ្យសោះ បើមានករណីនេះនឹងកើតឡើងនោះ លោក មិនហ៊ាននឹងចេញមុខមកទទួលខុសត្រូវ ដូចនាពេលនេះអញ្ចឹងនោះឡើយ ដោយលោកប្រគល់រឿងទាំងអស់នេះឲ្យទៅមន្ត្រីជំនាញ បរិស្ថាន ដើម្បីចាត់កាទៅតាមផ្លូវច្បាប់នោះហើយ។ជាមួយគ្នានោះដែរលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ក៏បានស្នើរសុំដល់មន្ត្រីបរិស្ថាន ដែលមានតួរនាទីកាពាព្រៃឈើ ក៏ ដូចជាប្រធានសហគមន៏ទាំងអស់ មេត្តាយោគយល់ដល់ប្រជាពលរដ្ឋរបស់លោកផង នៅពេលដែលពួកគាត់បើកគោយន្ត ដើម្បី ទៅភ្ជួររាស់បង្កបង្កើនផលនោះ សូមមេត្តាកុំចាប់ពួកគាត់អី ព្រោះសម័យនេះពួកគាត់ភាគច្រើនប្រើប្រាស់គោយន្តហើយ ព្រោះក្នុង ករណីនេះ កន្លងមានករណីនេះកើតឡើងចេញពីការភន័្តច្រឡំដោយគាត់ទៅភ្ជួរស្រែសោះថា គាត់ទៅដឹកឈើវិញ ។ក្នុងភាពស្និទ្ធស្នាលនឹងទទួលបានកាចេញមុខការពារសិទ្ធជូនពួកគាត់របស់លោកអភិបាលស្រុកនោះ លោកអភិបាលស្រុក នឹង ធ្វើការសំនូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងនោះ ចូលរួមពិសារអំបុកសន្តិភាពថ្ងៃទី៩ វិច្ឆិកា ឲ្យបានគ្រប់ៗគ្នា ក្នុងវត្តកន្ទួតនោះ ផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា