ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ផ្លូវខូចពេកហើយ ប្រជាពលរដ្ឋក្នុងស្រុកអង្គរជ័យសំណូមលោក ជាវ តាយ អភិបាលខេត្តកំពត មេត្តាជួយមើលខ្លះផងទាន តើ មូលហេតុអ្វី បានជាកន្លងមកក៏ស្ងាត់ជ្រងំខ្លាំងម៉្លេះ...
Wed,02 October 2019 (Time 02:04 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 992នាក់)

ប្រជាពលរដ្ឋយ៉ាងច្រើនរស់នៅក្នុងស្រុកអង្គរជ័យខេត្តកំពត ពួកគាត់នៅតែអត់យល់សោះ តើមូលហេតុអ្វីបានជាកន្លងមកលោក អភិបាលខេត្តកំពតជាច្រើនជំនាន់តែងតែព្រងើយកន្តើយ មិនសូវជាអើពើនូវទុក្ខលំបាករបស់ពលរដ្ឋ ព្រោះតែកំណាត់ផ្លូវមួយខ្សែ ចាប់ពីចំណុចផ្សារតានី ទៅស្រុកអង្គជ័យ ត្រូវបានខូចខ្ទេចរាប់ឆ្នាំ គ្មានថ្នាក់ដឹកនាំរវីរវល់អើពើសោះ ។

ប្រជាពលរដ្ឋជាច្រើនជាច្រើនរស់នៅក្នុងឃុំភ្នំកុង ស្រុកអង្គជ័យ បានលើកឡើងថា កំណាត់ផ្លូវមួយខ្សែរនេះ គឺមានសារៈសំខាន់ ណាស់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ទៅមក ក៏ដូចជានាំទិនកសិកផលផ្សេងៗយកលក់ឲ្យទី ផ្សារផងដែរ ប៉ុន្តែជាក់ស្តែងណាស់ផ្លូវនេះ ត្រូវបានខូចក្លាយជាជង្ហុកធំៗរាប់ឆ្នាំទៅហើយ អភិបាលខេត្តជាច្រើនជំនាន់ គឺនៅមិន ទាន់ឃើញអភិបាលខេត្តរូបណាជួយអើពើនៅឡើយទេ ។

មិនថាពេលណានោះទេ ឲ្យតែពលរដ្ឋចាប់ផ្តើមធ្វើដំណើរលើផ្លូវនេះម្តងៗ ពលរដ្ឋទាំងអស់តែងតែនឹកដល់ឈ្មោះរបស់អភិបាល
ខេត្តកំពតភ្លាមៗ ដោយលើកឡើងថា តើដល់ពេលណាទើបមានអភិបាលខេត្តដែលយល់អំពីទុក្ខលំបាករបស់រាស្ត្រ មើល ឃើញពីទុក្ខវេទនាផ្លូវដ៏រលួយខ្វល់មួយនេះ តើមូលហេតុអ្វីបានជាផ្លូវរាប់រយរាប់ពាន់ខ្សែរទូទាំងប្រទេស គេធ្វើ ជួសជុលកែលំអរ បានយ៉ាងល្អ ដោយឡែកតែកំណាត់ផ្លូវពីផ្សារតានី រហូតដល់ស្រុកអង្គរជ័យនេះ ទោះខូចក្លាយទៅជាផ្លូវបីសាចនរកទៅហើយ ក៏ថ្នាក់ដឹកនាំមើលអត់ឃើញយ៉ាងនឹង ។

ប្រជាពលរដ្ឋជាច្រើននោះបានលើកឡើងថា កាលពីសម័យលោក ច័ន្ទ ចេស្តា ជាអភិបាលខេត្ត ទឹកដីក្នុងខេត្តកំពតគ្រាន់នឹង មានការចុះជួយពិនិត្យមើលកែលំអរពីថ្នាក់ដឹកនាំបានខ្លះ ប៉ុន្តែក្រោយពេលដែលរូបលោក ជាវ តាយ បានឡើងអង្គុយធ្វើជាអភិ បាលខេត្តកំពតជំនួសវិញមក គឺថា ការចុះជួយទុក្ខលំបាករបស់រាស្ត្រ គឺមានការស្ពឹកស្រពន់ និងអន់ខ្សោយណាស់ ធ្វើឲ្យពលរដ្ឋ ជាច្រើនស្ទើរតែអស់ជំនឿលើថ្នាក់ដឹកនាំ ដែលតែងអួតក្តែងៗកន្លងមកនោះយ៉ាងខ្លាំង ។

នៅពេលដែលពលរដ្ឋតវ៉ាស្នើសុំម្តងៗ មិនថារាល់អង្គប្រជុំតាមមូលដ្ឋាននោះទេ រដ្ឋអំណាចទាំងអស់តែងលើកឡើងថា ដាក់ របាយជូនថ្នាក់លើហើយ សូមឲ្យពលរដ្ឋរង់ចាំសិនទៅៗ និយាយឲ្យចំគឺរង់ចាំរាប់ឆ្នាំហើយ លទ្ធផលដែលថ្នាក់ដឹកនាំខេត្តជួយ នោះគឺនៅតែសូន្យដដែល ។

ទោះជាយ៉ាងណាក្តី ទុក្ខលំបាករបស់ពលរដ្ឋទាំងអស់នេះ អង្គភាពយើង នឹងរង់ចាំយកព័ត៌មានចំណាត់ការរបស់អាជ្ញាធរដឹកនាំ
ខេត្តកំពត ផ្សាយជូនមហាជនជ្រាបនៅពេលខេត្ត យល់ព្រមអើពើជួយពលរដ្ឋ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
264 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3576 នាក់
ខែនេះ :
11184 នាក់
3 ខែនេះ :
32290 នាក់
សរុប :
765062 នាក់