រឿងរ៉ាវដ៏រន្ធុតមួយ ដែលមិនគួរនឹងកើតឡើង បានបណ្តាលធ្វើឲ្យបុរសម្នាក់ដែលជាបងថ្លៃស្លាប់យ៉ាងអាណោចអាធម៌ក្នុងថ្លុក ឈាម ដែលបង្កឡើងដោយបុរសជាប្អូនថ្លៃបាញ់សម្លាប់ ដែលបង្ហាញថា កើតចេញពីពីជម្លោះពាក្យសម្តីកាលពីជាង១០ ឆ្នាំ មុន ។ហេតុការណ៌រន្ធុតនេះ បានកើតឡើងកាលពីម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៩ នេះ នៅចំណុចផ្ទះលេខ ៧៧H ជិតផ្ទះសំណាក់ក្អមមាស ផ្លូវលំ ចុះពីម្តុំស្តុប Nokia ប្រហែល៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។ជនសង្ស័យបង្កហេតុមានឈ្មោះ មាស ណារ៉ា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុត្រូវជា ប្អូនថ្លៃជនរងគ្រោះ ចំណែកជនរងគ្រោះមានឈ្មោះ ជួប រតនា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរគ្រូបង្រៀននៅវិទ្យាល័យពង ទឹក ស្នាក់នៅក្រោយវត្តស្លែង សង្កាត់ប្រទះឡាង ភូមិតាំងរនាម ខណ្ឌកំបូល រាជធានីភ្នំពេញ ។តាមប្រភពបានឲ្យដឹងថា ករណីទំនាស់ក្នុងគ្រួសារមួយនេះរវាងបងប្អូនសាច់ថ្លៃ ដែលឈានទៅដល់ដកកាំភ្លើងបាញ់សម្លាប់ បងថ្លៃខ្លួនឯង រួចហើយជនដៃដល់បានរត់ទៅសារភាពកំហុសខ្លួន នៅស្នាក់ការប៉ុស្តិ៍នគរបាលទឹកល្អក់ទី៣ បានបង្កការភ្ញាក់ ផ្អើលយ៉ាងខ្លាំងតែម្តង ។នៅក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានរកឃើញ បង់អាវុធចំនួន០១ គ្រាប់ចំនួន០៥គ្រាប់ប្រភេទ k៥៩ សំបក កាទុស្សចំនួន០២ និងគ្រាប់ធ្លាក់នៅលើដីចំនួន០១គ្រាប់ ប៉ុន្តែអាវុធមិនទាន់រកឃើញនៅឡើយទេ ។ ក្រោយពីធ្វើសកម្មភាព ជនសង្ស័យបានជិះម៉ូតូ ចូលទៅសារភាពនៅប៉ុស្តិ៍ទឹកល្អក់៣ តែម្តង ។បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចំណែកសាកសពត្រូវបានសមត្ថកិច្ចចុះទៅធ្វើ កោសល្យវិច័្ចយរួចហើយ ក៏បានប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា