លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ធ្វើការអំពាវនាវឲ្យអាណាព្យាបាលទាំងអស់ ត្រូវធ្វើការអប់រំណែ នាំឲ្យកូនចៅខិតខំរៀនសូត្រ បើមិនចង់ឲ្យកូនចៅរបស់យើងស្ថិតក្នុងស្ថានភាពដែលខ្វះសមត្ថភាពនោះទេ ។លោកអភិបាលខេត្តថ្លែងបែបនេះ នៅក្នុងខណះដែលអញ្ជើញជាអធិបតីភាព ក្នុងកាជួបសំណេះសំណាលជាមួយក្មួយៗសិស្សា នុសិស្សដែលប្រឡងជាប់និទ្ទេសB និងនិទ្ទេសC នាពេលកន្លងទៅថ្មីៗនេះ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០១៩នេះ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ដោយធ្វើការសង្ឃឹមថា មាតាបិតា ក៏ដូចជាអាណាព្យាបាលរបស់ សិស្ស ឃើញកូនកំពុងរៀនសូត្រ ត្រូវប្រឹងប្រែងឲ្យកូនរៀនសូត្របន្តទៀត ទើបជាការប្រសើរ បើមិនដូច្នេះទេ គឺយើងទុកឲ្យកូនចៅរបស់ យើង ស្ថិតនៅក្នុងស្ថានភាព ដែលខ្វះសមត្ថភាព មិនខាននោះឡើយ ។ជាមួយគ្នានោះ លោកអភិបាលខេត្តព្រះវិហារ បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ ដឹកនាំ មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូក្នុងខេត្តព្រះវិហារទាំងអស់ ដែលបានខិតខំនឹងយកចិត្តទុកដាក់បង្រៀនសិស្សា នុសិស្ស ឲ្យទទួលបានលទ្ធផលល្អនៅថ្ងៃនេះ ។ ទន្ទឹមនិងនេះលោកក៏សម្តែងនូវការអបអរសារទរ ចំពោះសិស្សានុសិស្សជ័យលាភីនិទ្ទេសB ចំនួន១៥នាក់ និងនិទ្ទេសC ចំនួន ៧២នាក់ ដែលបានប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសមយ័ប្រឡងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះផង ដែរ ។លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍បន្តទៀតថា ក្មួយៗដែលប្រឡងជាប់និទ្ទេសB និងនិទ្ទេសC ក្នុងសមយ័ប្រឡងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ ពិតជាសិស្សដែលរៀនពូកែ និងជាទំពាំងមួយដ៏ល្អ ដែលថ្ងៃក្រោយនិងក្លាយទៅជាឫស្សីមួយ ដ៏មានសារៈប្រយោជន៍សម្រាប់ប្រទេសជាតិយើង ទៅថ្ងៃអនាគត់ ។ ពេលក្មួយៗរៀនពូកែ ប្រាកដជារកការងារធ្វើបានល្អ មានចំ ណូលខ្ពស់ ធ្វើឲ្យជីវភាពគ្រួសាររុងរឿង ប្រទេសជាតិរីកចំរើន ។ ដូចពាក្យមួយឃ្លានិយាយថា បើអ្នកឈប់រៀនព្រោះតែក្រ អ្នកនិង ក្លាយជាអ្នកក្រ អស់មួយជីវិតក៏ព្រោះតែការឈប់រៀននេះឯង ។ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងជាប់និទ្ទេសB និងនិទ្ទេសC ក៍ដូចជាការគោរពនូវការសន្យាមុនពេលប្រ ឡងនោះ លោកអភិបាលខេត្តព្រះវិហារ បានឧបត្ថម្ភលើក នឹងលើកទឹកចិត្តដល់សិស្សដែលទទួលបាននិទ្ទេសB ១៥នាក់ក្នុង ម្នាក់ៗថវិកា ៨០ ម៉ឺនរៀល និទ្ទេសC ៧២នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០ម៉ឺនរៀល នឹងជូនដល់វិទ្យាលយ័ទាំង១០ ក្នុង ខេត្តព្រះវិហារ ក្នុងវិទ្យាលយ័និមួយៗទទួលបានថវិការ១០ម៉ឺនរៀល ផងដែរ ។ ជាចុងក្រោយលោកអភិបាលខេត្ត ក៏បានធ្វើកាផ្តាំផ្ញើរដល់សិស្សានុសិស្សធ្វើយ៉ាងណាសូមឲ្យប្អូនៗទាំងអស់ ធ្វើយ៉ាងណាត្រូវ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន នឹងត្រូវថែរក្សាសុខភាពឲ្យបានល្អ និងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំ ណើរនោះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា