ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
លេងចឹងៗម៉ង បុរសម្នាក់ពេលដឹងថា ប្រពន្ធរបស់ខ្លួន ទៅលួចឡើងឋានសួគ៍ជាមួយមិត្តភក្តិ សម្រេចចិត្តនាំប្រពន្ធទៅឲ្យសមត្ថ កិច្ចប៉ុស្តិ៍ អំណះអំណាងផ្លូវច្បាប់ឲ្យប្រពន្ធខ្លួន បានរស់នៅជាមួយមិត្តភក្តិ...
Sun,06 October 2019 (Time 03:05 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 966នាក់)

វាជារឿងធម្មតាទេសម្រាប់មនុស្សប្រុស នៅពេលដែលប្រពន្ធជាទីស្រឡាញ់ស្មើនឹងជីវិតខ្លួន សម្រេចចិត្តទៅឡើងឋានសួគា៍ដ៏ ពុះគញ្ជ្រោលជាមួយប្រុសថ្មី ហើយបុរសដែលមានក្តីសុខដ៏ស្រើបស្រាលនោះជាមិត្តភក្តិខ្លួន តើឲ្យបុរសណាទប់ចិត្តហាមឃាត់
ខ្លួនមិនឲ្យឈឺចាប់បាន ប៉ុន្តែទោះជាយ៉ាងណាប្រទេសមានច្បាប់គ្រួសារមានវិន័យ ដោយសារតែយល់ឃើញថា ប្រពន្ធជាទីស្រ
ឡាញ់ស្មើនឹងជីវិតនោះ ហេតុដែលអាចទៅលួចលាក់ឡើងឋានសួគ៌ជាមួយមិត្តរបស់ខ្លួនបាន ទោះជាយ៉ាងណាទឹកចិត្តស្មោះ សររបស់ប្រពន្ធអាចនឹងលែងមានមួយរយភាគរយដូចមុនលើខ្លួនទៀតហើយ ដូចពាក្យចាស់និយាយថា កែវប្រសិនបើប្រេះស្រាំ
ទៅហើយអាចរង់ចាំតែពេលវេលានឹងបែក ទើបបុរសជាប្តីសម្រេចនាំប្រពន្ធជាទីស្រឡាញ់ស្មើជីវិតនោះ ជូនសមត្ថកិច្ចប៉ុស្តិ៍នគរ បាលរដ្ឋបាល ជាសក្ខីភាពនៅក្នុងការបើកផ្លូវឲ្យប្រពន្ធខ្លួនបានរួមរស់ដ៏សុខសាន្តជាមួយនិងមិត្តភក្តិខ្លួន ។

ហេតុការណ៌មួយកើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ដោយបុរសម្នាក់បានដឹកដៃប្រពន្ធរបស់ខ្លួនមក កាន់ប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីឲ្យលោក ម៉ៅ សាវឿន នាយប៉ុស្តិនគរបាលស្ទឹងមានជ័យទី១ ជួយផ្តល់យោ បលដល់រូបគាត់ ដោយមិននឹកស្មានដល់ថា សម្លាញ់របស់គាត់បានលូកថ្លើម ហ៊ានលួងលោមប្រពន្ធរបស់ខ្លួន យកទៅឡើង ឋានសួគ៍ដ៏ពុះគញ្ជ្រោលនៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្បែរផ្សារស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ យ៉ាងដូច្នោះនោះទេ ។

នារីជាប្រពន្ធ មានឈ្មោះ ខប ដាលិន អាយុ២០ ឆ្នាំ មុខរបរ រត់តុ ស្នាក់នៅបន្ទប់ជួល ជាមួយប្តី នៅម្តុំវត្តទួលទំពូង ផ្លូវលេខ ១៤៣ សង្កាត់ទូលទំពូង១ ខណ្ឌចំការមន ចំណែកបុរសជាសាហាយ ត្រូវបានគេស្គាល់ថា មានឈ្មោះ នី អាយុប្រហែលជាង ២០ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅបន្ទប់ជួលម្តុំផ្សារស្ទឹងមានជ័យចាស់ ។

បើតាមការរៀបរាប់ពីបុរសជាប្តីទាំងសម្តីក្តុកក្តួលបានប្រាប់ឲ្យសមត្ថកិច្ចដឹងថា រូបគាត់និងបុរសជាសាហាយ ជាមិត្តភក្រ័រាប់ អានគ្នាជិត១០ឆ្នាំមកហើយ មិនគួមិត្តភក្តិគាត់ហ៊ានប្រព្រិត្តអំពើរថោកទាបបែបនេះសោះ ។ គាត់បានរៀបរាប់ពីដំណើររឿង ទាំងទឹកភ្នែករលីងរលោងថា នៅយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោងប្រហែល៨យប់ រូបគាត់និងប្រពន្ធរួម និងមិត្ត ភក្តិដែលបានក្បត់គាត់ បាននាំគ្នាផឹកស៊ីនៅបន្ទប់ជួលរបស់គាត់ ខណះពេលដែលបុរសជាប្តីស្រវឹង បានចូលដេកមុន នៅ សល់តែប្រពន្ធនិងអាសម្លាញ់របស់គាត់បានអង្គុយផឹកជាមួយគ្នា លុះស្រាប់តែពេលគាត់ភ្ញាក់ដឹងខ្លួនវិញបាត់ទាំងប្រពន្ធបាត់ ទាំងអាម៉ាករបស់គាត់ លុះពេលព្រឹកឡើងទើបឃើញអាម៉ាកដឹកប្រពន្ធគាត់ត្រលប់មកបន្ទប់ជួលវិញ ។

ដោយបុរសជាប្តីមានការសង្ស័យជាមួយប្រពន្ធ ទើបលួងប្រពន្ធសួថា តើអូនទៅដេកជាមួយនណាគេយប់មិញ នារីជាប្រពន្ធ មិនលាក់លៀមប្តី និយាយប្រាប់ប្តីយ៉ាងត្រង់ថា ខ្ញុំទៅដេកជាមួយបងនី ពួកម៉ាកបងឯងនៅបន្ទប់គាត់ ម្តុំផ្សារស្ទឹងមានជ័យ ចាស់ ។ គ្រាន់តែឮប្រពន្ធរបស់ខ្លួននិយាយរៀបរាប់បែបនេះ បុរសជាប្តីស្ទើតែចុកឈាមប្រេះទ្រូងជាពីរ ហួសចិត្តគ្រវីតែក្បាល ដូចគោស្រាំងទិចអញ្ចឹង ។

បុរសជាប្តីបាននិយាយប្រាប់សមត្ថកិច្ចថា បើសិនជាប្រពន្ធរបស់គាត់ ព្រមទៅរស់នៅជាមួយមិត្តភក្រ័គាត់ មិនរករឿងប្តឹងផ្តល់ អ្វីនោះទេ គាត់និងប្រគល់ប្រពន្ធ ឲ្យមិត្តគាត់ទៅចុះ ធ្វើម៉េចបើជ្រុលជាប្រពន្ធសម្រេចចិត្តទៅឡើងឋានសួគ៍ដ៏ស្រើបស្រាលនេះ ហើយ ប៉ុន្តែនៅទីបញ្ចប់ នារីជាប្រពន្ធមិនព្រមទៅរស់នៅជាមួយសាហាយ ដែលខ្លួនស្ម័គ្រទៅជាមួយបាត់មួយយប់នោះទេ រូបនាងសុខចិត្តបន្តរស់នៅជាមួយប្តី ហើយក៏បានសម្រេចចិត្តដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ដល់បុរស ឈ្មោះនី ដែលរូបនាងអះអាងថា ជាការលួងលោមយកទៅឡើងឋានសួគ៍ ។

នេះជារឿងមួយនៅក្នុងសង្គមដែលកើតមាន ដែលយើងទាំងអស់គ្នាគួរនិងពិចារណា នឹងសុំកុំឲ្យកើតមានឡើង ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
368 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3680 នាក់
ខែនេះ :
11288 នាក់
3 ខែនេះ :
32394 នាក់
សរុប :
765166 នាក់