យុវតីម្នាក់ជិះទូកលេងជាមួយយុវជន២នាក់ កម្សាន្តលេងយ៉ាងសប្បាយ ស្រាប់តែចៃដន្យលិចទូក លង់ទឹកស្លាប់ខណៈយុវជន២នាក់ទៀត បានហែលរួចរត់ទៅប្រាប់គេឯង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងបឹង កន្លែងដាក់បែរត្រី ក្នុងភូមិតាគរ សង្កាត់សំរោងកណ្តាល ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។តាមប្រភពបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ពេជ្រ លាងហេង ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មុនពេលកើតហេតុ គេឃើញយុវតីរងគ្រោះជិះទូកលេងជាមួយយុវជន២នាក់ តាមទឹកបឹងខាងលើបានមួយសន្ទុះ ក៏ឃើញយុវជន២នាក់ដែលជិះទូកជាមួយនាងបានហែលទឹកមកដល់គោកវិញ ហើយរត់មកប្រាប់ថា លិចទូកតែមិនឃើញនារីរងគ្រោះហែលមកវិញទេ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ រាវរកយុវតីរងគ្រោះ រហូតដល់ម៉ោង៥ជាងល្ងាច ទើបឃើញសាកសពទាំងអាក្រាតកាយ ផ្នែកខាងក្រោម ។ករណីនេះក្រុមគ្រួសារអះអាងថា នារីរងគ្រោះចេះហែលទឹក ហេតុអីក៏ត្រូវលង់ទឹក ហើយអក្រាតកាយទៀត ទើបស្នើសុំសមត្ថកិច្ចជួយពិនិត្យ ក្រែងករណីនេះជារឿងរំលោភសម្លាប់ តែដោយរង់ចាំសមត្ថកិច្ចជំនាញយូរពេក មិនឃើញមកក៏នាំគ្នាយកសាកសពនារីរងគ្រោះទៅមណ្ឌសុខភាពឬស្សីកែវ ដើម្បីឲ្យគ្រូពេទ្យពិនិត្យនិងធ្វើកោសល្យវិច័យរកការពិត។ក្រោយមកខាងគ្រូពេទ្យបានបញ្ជាក់ប្រាប់ថា នារីរងគ្រោះពិតជាបាត់បង់ជីវិតដោយសារលង់ទឹកប្រាកដមែន តែទោះជាយ៉ាងណា ខាងសមត្ថកិច្ចនៅតែបន្តស្រាវជ្រាវបន្ថែមទៀត ។ ចំណែកសាកសពត្រូវបានក្រុមគ្រួសារយកទៅតម្កល់នៅវត្តទួលធ្វើបុណ្យតាមប្រពៃណីហើយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា