ដើម្បីចូលរួមកំណែទម្រង់ឲ្យបានស៊ីជម្រៅ នឹងមានតម្លាភាពដល់មន្ត្រីថ្នាក់ក្រោមជាតិ នឹងឆ្លើយតបតាមយុទ្ធចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាផងនោះ យោងតាមអនុក្រិត្យលេខ.១៣៥.អ.ន.ក្រ.បក ចុះថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០១៦ ស្តីពី ការរៀបចំនឹងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើរសុំឲ្យលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ពិនិត្យទៅលើលទ្ធភាព ការផ្ទេរភារៈកិច្ច លោក អ៊ា សុខា បច្ចុប្បន្នមានតួរនាទីជាប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ ឲ្យទៅបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន នឹង បានតែងតាំងលោក សុខ ចន្ទ័សុជាតិ ជាប្រធានស្តីទី នៃមន្ទីរបរិស្ថាន ខេត្តព្រះវិហារ ជំនួសវិញ ។ជាមួយគ្នានោះ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានបញ្ជាក់ជូនលោកអភិបាលខេត្តព្រះវិហារថា ក្រោយពីបានត្រួតពិនិត្យទៅ លើលក្ខណៈសម្បត្តិ សីលធម៏ សាមគ្គីភាពផ្ទៃក្នុង នឹងស្មារតីទទួលខុសត្រូវ នឹងសមត្ថភាពដឹកនាំ ប្រកបដោយប្រសិទ្ធិភាព ដែលត្រូវបានចាត់ទុកជាគុណវឌ្ឍ នឹងលក្ខណៈសម្បត្តិល្អប្រសើរ សម្រាប់បំពេញមុខងារស្នួលនៅក្នុងមន្ទីរបរិស្ថាន ខេត្តព្រះ វិហារ សំដៅរួមចំណែកដល់ការពង្រឹងរដ្ឋបាលទំនើប របស់ក្រសួងបរិស្ថាន ក៏ដូចជាជំរុញអភិបាលកិច្ចល្អ និងមានតម្លាភាព នោះ។ពាក់ព័ន្ធនឹងករណីផ្ទេរភារៈកិច្ចប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារនេះដែរ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បាន ប្រាប់អ្នកសាព័ត៌មាន តាមទូរស័ព្ទនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ វិច្ឆិកា នេះថា រូបលោកមិនទាន់បានដឹងនោះទេ លើរឿងនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា