ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ល្បីកក្រើកបណ្តាញហ្វេសប៊ុកតែម្តង !. លោក វុធ តារា អភិបាលរងស្រុកជាំក្សាន្ត ទទួលបន្ទុកច្រកទ្វារអានសេះ កំពុងត្រូវប៉ាន់ រឿងប្រមូលលុយ ពីអាជីវករដឹកមាន់ចេញពីប្រទេសថៃ ដើម្បីធ្វើមានធ្វើបាន មិនខ្វល់ពីសុខភាពពលរដ្ឋស្លាប់យ៉ាងណាក៏ស្លាប់ទៅ
Sat,16 November 2019 (Time 05:13 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 984នាក់)

អុញនោះ កាន់តែល្បីថា ស៊ី ផុយៗតែម្តង លោក វុធ តារា អភិបាលរងស្រុកជាំក្សាន្ត ដោយសារអាងខ្លួនជាប្រធានច្រកផ្សារតំបន់ អានសេះ បែរជាបើកឲ្យមាន់ថៃហូរចូលមកទឹកដីខ្មែរគគ្រឹកគគ្រេង ហើយខ្លួនបានក្លាយជាអ្នកដែលកំពុងត្រូវប៉ាន់ គ្រាន់តែអង្គុយ ចាំរាប់តែរទេះ ដែលក្រុមអាជីវករដឹកមាន់ចេញតាមច្រកផ្សារតំបន់អានសេះ បង់លុយឲ្យខ្លួនក្នុង១រទេះ ៣០.០០០រៀល ។

ប្រភពពីអាជីវករបានឲ្យដឹងថា លោក វុធ តារា តម្រូវឲ្យអាជីវករបង់លុយចំនួន៣០.០០០រៀល ក្នុងមួយរទេះ គឺជាថ្នូរនឹងការអនុ ញ្ញាតឲ្យនាំសត្វមាន់ថៃ ទាំងនោះមកលក់នៅក្នុងប្រទេសកម្ពុជានោះ តែបើមិនគោរពតាមគោលការណ៌នេះទេ អាជីវករទាំងអស់
មិនអាចធ្វើសកម្មភាពបាននោះឡើយ ។

ការកំណត់ឲ្យបង់លុយក្នុងមួយរទេះ ៣០.០០០រៀលនេះ គឺមិនបានរួចរាល់នោះទេ ក្រុមអាជីករក៏ចាំបាច់បង់លុយឲ្យទៅខាងមន្ត្រី
គយក្នុងមួយរទេះ៣០.០០០រៀលទៀត ដែលជាហេតុផលធ្វើឲ្យក្រុមអាជីវករស្ទើរតែទឹកភ្នែករាល់ថ្ងៃ ព្រោះតែលោកមន្ត្រី ស៊ីប្រាក់
ខែរដ្ឋ ហើយបែរជាប្រើរូបភាពគៀបក្តាមយកឈាម ធ្វើមានធ្វើបានសម្រាប់ខ្លួនឯងយ៉ាងនឹង ។

ប្រភពពីអាជីវករបានបន្តថា ពួកគាត់បានណាស់សុំឲ្យលោក វុធ តារា និងខាងមន្ត្រីគយនៅតំបន់អានសេះនេះ ចេញច្បាប់អាជីវ កម្មឲ្យពួកគាត់ ដើម្បីងាយស្រួលដល់ពួកគាត់គ្រាន់បានប្រកបការ រកស៊ីចិញ្ចឹមជីវិត បើតម្រូវឲ្យពួកគាត់បង់ពន្ធលុយអាជីវកម្មចំ
ណូលចូលរដ្ឋពួកគាត់ក៏ព្រម ប៉ុន្តែផ្ទុយទៅវិញ លោក វុធ តារា មិនព្រមធ្វើច្បាប់អាជីវកម្មអ្វីឲ្យពួកគាត់នោះទេ ដោយទុក្ខពលរដ្ឋ
ក្រុមអាជីវករវេទនាបែបនេះ គ្រាន់ស៊ីខ្ទុះឈាមរាស្ត្រធ្វើមានធ្វើបានសម្រាប់ខ្លួន ។

ពាក់ព័ន្ធទៅនឹងការត្អូញត្អែរបង្ហាញពីការរងទុក្ខរបស់ពលរដ្ឋអាជីវករនេះ ក្រុមសម្ព័ន្ធមិត្តព័ត៌មានអនឡាញ បានព្យាយាមសុំការបំ
ភ្លឺពីលោក វុធ តារា អភិបាលរងស្រុកជាំក្សាន្ត និងជាប្រធានច្រកតំបន់អានសេះនេះផងដែរ កាលពីព្រឹកថ្ងៃសៅរិ៍ ១៦ វិច្ឆិកា ២០១៩ នេះ ហើយគ្រាន់តែរូបលោកបានដឹងថាជាអ្នកព័ត៌មាន រូបលោកឆ្លើយថា រូបលោករវល់ ហើយក៏បិទទូរស័ព្ទតែម្តង ។

ទោះជាយ៉ាងណា អង្គភាពយើង និងរង់ចាំមើលអំពីចំណាត់ការរបស់អាជ្ញាធរថ្នាក់ខេត្តព្រះវិហារ មានចំណាត់ការយ៉ាងណា ចំពោះការបែកធ្លាយការរងទុក្ខរបស់ពលរដ្ឋនេះ ផ្សាយជូនមហាជនជ្រាបនៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
111 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3423 នាក់
ខែនេះ :
11031 នាក់
3 ខែនេះ :
32137 នាក់
សរុប :
764909 នាក់