ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
អុញចប់បាត់!.. បែកធ្លាយព័ត៌មានថា លោក គឹម សារិទ្ធ នាយរងអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ យកកាំភ្លើងអាការ បត់ បាញ់ទូកនេសាទពលរដ្ឋ ព្រោះតែខឹងទាលុយ មិនបានចំនួន១.០០០ដុល្លា
Sat,02 November 2019 (Time 04:09 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 836នាក់)

ល្បីកក្រើកបណ្តាញសង្គមហ្វេសប៊ុកហើយ លោក គឹម សារិទ្ធ នាយរងអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ បានស្ពាយ កាំភ្លើងអាកាបត់ យកទៅបាញ់ទូកប្រជានេសាទ ព្រោះតែខឹងពលរដ្ឋតវ៉ា មិនបង់លុយឲ្យខ្លួន១.០០០ដុល្លា ទើបបានជា ហេតុការណ៌នេះ កើតឡើងបែបនឹង ។

តាមប្រភពពីពលរដ្ឋបានឲ្យដឹងថា ព្រោះតែពលរដ្ឋមានការឈឺចាប់ទ្រាំមិនបាន នឹងទង្វើរបស់លោក គឹម សារិទ្ធ នាយរង អធិការដ្ឋានរដ្ឋបាលជលផលចតុមុខទទួលបន្ទុកបង្រ្កាបបទល្មើសនេសាទខេត្តតាកែវ ទើបប្រភពទម្លាយព័ត៌មានរួម និង វីឌីអូរឃ្លឹបនេះ ដើម្បីបង្ហាញឲ្យប្រមុខថ្នាក់ដឹកនាំ បានមើលឃើញអំពីទង្វើដ៏ល្អរបស់មន្ត្រីខ្លួន ធ្វើយ៉ាងណាចំពោះរាស្ត្រ ។

តាមរូបភាពបានបង្ហាញយ៉ាងច្បាស់ថា លោក គឹម សារិទ្ធ ដែលមានឋានៈតួនាទីជា នាយរងអធិដ្ឋានរដ្ឋបាលជលផលចតុ មុខ បានយកកាំភ្លើងអាការស្វ័យបត់ បាញ់ទូកនេសាទរបស់ប្រជាពលរដ្ឋ ព្រោះខឹងទារលុយមិនបានចំនួន១ពាន់ដុល្លារ ជាថ្នូរនឹងការដោះលែងទូកនេសាទខុសច្បាប់ ។

ការបាញ់ដ៏គឃ្លើនរបស់លោក គឹម សារិទ្ធ នេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្នាក់ ការរដ្ឋបាលជលផលកំពង់អំពិល ស្រុកបុរីជលសារ ខេត្តតាកែវ ។

ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា លោក គឹម សារិទ្ធ កំពុងធ្វើបាបពលរដ្ឋខ្មែរនៅស្រុកបុរីជលសារ និង ស្រុកអង្គរបុរី ខេត្តតាកែវ ឲ្យរងទឹកភ្នែកនិងការឈឺចាប់ជាខ្លាំងណាស់ ខណៈពេលដែលពួកគាត់ចេញធ្វើនេសាទត្រី ជា លក្ខណៈគ្រួសារម្តងៗ ។ នៅពេលចេញនេសាទត្រីម្តងៗ ក្នុងនាមជាលក្ខណៈគ្រួសារសោះនោះ ក៏ត្រូវបង់លុយឲ្យមន្ត្រី ជលផលជាមុនសិន បើមិនដូច្នេះទេ ត្រូវគេចាប់យកទូកម៉ាស៊ីន ហើយពិន័យរហូតរាប់ពាន់ដុល្លារអាមេរិក ។

ទោះជាយ៉ាងណា លោក គឹម សារិទ្ធ ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺបាននោះទេ ព្រោះមិនមានលេខទូរស័ព្ទទំនាក់ទំនង
ដោយឡែកតែប្រភពពីប្រជាពលរដ្ឋ នៅតែស្នើសុំយ៉ាងទទូចសុំឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេត្តាចាត់វិធានការលើរូប
លោក គឹម សារិទ្ធ ព្រោះកន្លងមករូបគាត់ធ្វើឲ្យពលរដ្ឋរងទុកច្រើនណាស់ ។

ប៉ុន្តែដើម្បីបង្ហាញអំពីភាពច្បាស់ការណ៌ គេហទំព័រខ្លាប៉ុស្តិ៍ នឹងព្យាយាមសុំការបំភ្លឺពីថ្នាក់ដឹកនាំជលផលបន្តទៀត ដើម្បី ផ្សាយជូនសង្គមជ្រាប នៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
173 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3485 នាក់
ខែនេះ :
11093 នាក់
3 ខែនេះ :
32199 នាក់
សរុប :
764971 នាក់