នៅព្រឹកថ្ងៃពុធ ៩រោច ខែកក្តឹក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ចិកា ឆ្នាំ២០១៩ កន្លងទៅនេះ ចៅក្រុម ស៊ើបសួរ លោក ស៊ិន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង បានកោះហៅជនរងគ្រោះឈ្មោះ ហ៊ឹម ម៉ារី ភេទ ស្រីអាយុ២៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្រែតាចាន់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ តាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ ក្នុងសំណុំរឿងករណីព្រហ្មទណ្ឌលេខ២៤៩ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ដែលជន ដៃដល់ ជាមន្ត្រីរងខណ្ឌជលផល ឈ្មោះ វង្ស សាវឿន បានឲ្យកូនចៅយកអាវុធផ្ទុងក្បាល នឹងគម្រាមដល់រូបគាត់ កាលពី រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ ។ នៅក្រោយពេលតុលាការកោះហៅ រូបគាត់តាមពាក្យបណ្តឹង ដើម្បីស៊ើប សួរ នឹងស្រាវជ្រាវ រកភាពយុត្តិធម៌ជូនជនរងគ្រោះ ក្នុងករណីរឿងខាងលើនេះ ។អ្នកស្រីឈ្មោះ ហ៊ឹម ម៉ារី ជាជនរងការគម្រាមគំហែង ដល់អាយុជីវិត ដោយប្រើប្រាស់អាវុធផ្ទុងក្បាលនោះ បានឲ្យដឹងនៅ ល្ងាចថ្ងៃទី ២០ កន្លងទៅនេះថា អ្នកស្រីជាជនជាតិខ្មែរឥស្លាម នឹងបងប្អូនជាសាក្សីក្នុងហេតុការណ៍នោះ មានគ្នាជាង ១០០នាក់ មកចូលរួមឃ្លាំមើលដំណើការ ស៊ើបសួររបស់សាលាដំបូងខេត្តស្ទឹងត្រែង តើដោះស្រាយយ៉ាងណា តើមានការ គម្រាមគំហែង ឬបំភិតបំភ័យពីតុលាកា ដូចមជ្ឈដ្ឋានជាច្រើនថា តុលាកាខេត្ត មិនយុត្តិធម៍ លំអៀងទៅតែខាងអ្នកមាន លុយ មានអំណាច ចំណែកអ្នកក្រ ទន់ខ្សោយតែងតែចាញ់ នឹងរងនៅភាពអយុត្តិធម៌ ។អ្នកស្រីបន្តថា ដល់ពេលគាត់មកដាក់ពាក្យបណ្តឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នឹងរហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា នេះ តាមដីកាកោះ នឹងសួរនាំគាត់ពាក់ករណីខាងលើ ឃើញថា ដំណើការនិតិវិធីរបស់តុលាកា ក្រោមការស៊ើបសួររបស់លោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នឹងជាចៅក្រុមស៊ើបសួរផងនោះ អ្នកស្រីយល់ឃើញថា ដំណើការនេះល្អ ហើយ លោកចៅក្រមស៊ើបសួរបានបញ្ចាក់ដែរថា ក្នុងការបើកសាវនាការនោះ នៅមិនទាន់កំណត់ពេលវេលាបាននៅឡើយទេ ព្រោះស្ថិតតក្នុងដំណើការស៊ើបអង្គេតស្រាវជ្រាវ បន្ថែមក្នុងករណីនេះ ។អ្នកស្រីបានបញ្ជាក់ទៀតថា បើសិនជាដំណើការរឿងក្តីនៅតុលាការខេត្តស្ទឹងត្រែងនេះ គ្មានភាពយុត្តិធម៌ទេចំពោះរូបគាត់ ជាជនរងនៅការគម្រាម គំហែង បំភិតបំភ័យ បំបាក់ស្មារតីដល់អាយុជីវិត ថែមទាំងប្រើប្រាស់អាវុធ អាណាធិប្បតេយ្យខុស ច្បាប់មកលើរូបគាត់ជាស្ត្រីភេទទន់ខ្សោយទេនោះ ពួគគាត់នឹងប្តឹងបន្តទៅសាលាឧទ្ធរណ៍ ឬក្រសួងយុត្តិធម៍ នឹងអង្គភាព ប្រឆាំងអំពើពុករលួយបន្ថែមទៀត ដើម្បីទាមទារកភាពយុត្តិធម៌តែប៉ុណ្ណោះ ទៅលើជនដៃដល់ពាក់ឈុតខ្មៅ នឹងអ្នកបញ្ជា ផងដែរ ដែលឈ្មោះក្នុងពាក្យបណ្តឹងនេះស្រាប់ រួមទាំងមានឯកសារ រូបភាព ភស្តុតាង នឹងសាក្សីគ្រប់គ្រាន់ក្នុងការដាក់ បន្ទុក ទៅលើជនដែលប្រព្រឹត្តផ្ទុយទៅ នឹងច្បាប់ហាមឃាត់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា