ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ដីមួយកន្លែង មេភូមិមេឃុំ ស៊ីញ៉េចេញលិខិតលើពាក្យសុំកាន់កាប់ជាន់លើគ្នា ទីបំផុក្លាយជាករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នក ដ៏ទៃ តែរដ្ឋអំណាចឃុំ ចេញមុខសម្របសម្រួលឲ្យចែកស្រូវ ដើម្បីគ្នាបញ្ចប់រឿង
Wed,27 November 2019 (Time 08:55 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 872នាក់)

វាជារឿងហួសចិត្តមួយ ដែលមហាជនមិនធ្លាប់គិតដល់ ព្រោះកន្លងមកគេធ្លាប់តែឃើញមានប័ណ្ណកម្មសិទ្ធិ ដែលចេញដោយ មន្ត្រីសូរិយោដីជាន់លើគ្នា ប៉ុន្តែដោយឡែកតែទឹកដីឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប បែរជាមានករណីលោកមេភូមិ
និងលោកមេឃុំ ស៊ីញ៉េលើពាក្យសុំកាន់កាប់ដីធ្លីតែមួយកន្លែង ផ្តល់ជូនបុគ្គលពីរនាក់ ឲ្យក្លាយឡើងជាទំនាស់ រវាងគ្នា និងគ្នា រាប់ឆ្នាំ ដោះស្រាយមិនចេញទៅវិញ ។

តាមសេចក្តីរាយការណ៌បានឲ្យដឹងថា ដីមួយកន្លែងទំហំក្បាលដី ៣០០ម៉ែត្រ និងបណ្តោយផ្លូវទំហំ ១០០ ម៉ែត្រ មានទីតាំង ស្ថិតនៅចំណុចអូរស្លឹកគ្រៃ ភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ម្ចាស់ដីជាជនរងគ្រោះ មានឈ្មោះ ស្រុក ពិសិទ្ធិ ដោយបានកាន់កាប់និងប្រើប្រាស់ដីនេះ អាស្រ័យផលគឺចាប់តាំងពីឆ្នាំ២០០៤ម៉្លេះ រហូតមកដល់ និងបច្ចុប្បន្ន គឺ១៥ឆ្នាំហើយ ក្នុងនោះ មានទាំងធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីនេះ នៅឆ្នាំ ២០១១ ដែលមានការទទួលស្គាល់ និងដឹងឮ ពីលោកមេភូមិ និងលោកមេឃុំទៀតផង ។

ដោយឡែកនៅឆ្នាំ២០១៨ ថ្មីៗនេះ មានបុគ្គលម្នាក់ឈ្មោះ វ៉ន វន និង ប្រពន្ធឈ្មោះ ខេង ម៉ាប់ បានមកភ្ជួរឈូសឆាយផល
ដំណាំស្រូវរបស់គាត់ចោលអស់ រួចព្រួសស្រូវរបស់ខ្លួន ដោយសំអាងថាជាដីរបស់គេ ព្រោះមានការស៊ីញ៉េដឹងឮពីមេភូមិមេឃុំ
ដែរ ហើយទាមទាយកដីនោះ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន តែម្តង ។

សេចក្តីរាយការណ៌នោះបានបន្តថា នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ២០១៩ នេះ រដ្ឋអំណាចឃុំស្វាយលើ បានឲ្យសមត្ថកិច្ច កោះហៅ គូរទំនាស់ទាំងពីរ ដើម្បីធ្វើការសម្របសម្រួលចែកស្រូវគ្នា បញ្ចប់រឿងកុំឲ្យមានការប្តឹងផ្តល់គ្នា ចំណែកឯរឿងដីធ្លីចាំដោះស្រាយ នៅពេលក្រោយ ។

សម្រាប់ព័ត៌មានមួយនេះ ប្រជាពលរដ្ឋជាច្រើននៅក្នុងឃុំស្វាយលើ បាននិយាយថា តើសមហេតុផលទេ ដែលអាជ្ញាធររដ្ឋអំណាចឃុំ ចេញមុខសម្របសម្រួល ពីព្រោះថា ការឈូសផលដំណាំរបស់អ្នកដ៏ទៃចោល ហើយដាំដំណាំស្រូវខ្លួនឯង ដែល សាងឡើងដោយភាគីឈ្មោះ វ៉ន វន នេះ វាជាករណីបទល្មើសព្រហ្មទណ្ឌ ក្នុងរឿងបំផ្លិចបំផ្លាញទ្រពសម្បត្តិអ្នកដ៏ទៃ ហើយ ម៉្យាងវិញទៀត រឿងរ៉ាវដែលបង្កើតឲ្យមានទំនាស់ និងភាពអយុត្តិធម៌កើតឡើងនេះ គឺមានពីរូប លោកមេភូមិ និងលោកមេឃុំ ជាអ្នកចេញលិខិតពាក្យសុំកាន់កាប់លើដីតែមួយឲ្យទៅឈ្មោះ វ៉ន វន ព្រោះថា បើជនរងគ្រោះ ស្រុក ពិសិទ្ធ ម្ចាស់ដីបានបង្ក បង្កើនផលតាំងពីឆ្នាំ២០០៤ ហើយចេញលិខិតបញ្ជាក់ពា្យសុំកាន់ឲ្យគាត់នៅឆ្នាំ២០១១ រួចហើយ តែមូលហេតុអ្វីបានជាចេញ លិខិតបញ្ជាក់ទៅឲ្យឈ្មោះ វ៉ន វន នៅឆ្នាំ២០១៨ ធ្វើអីទៀត បើដីមានតែទំហំ១០០ គុណ ៣០០ម ប៉ុណ្ណឹង ព្រមទាំងខ្លួនដឹង យ៉ាងច្បាស់ថា ដីនេះ គឺធ្វើស្រែរាប់ឆ្នាំមកហើយ មិនមែនជាដីព្រៃនោះ ។

បើតាមការលេចឮមកថា បុគ្គលឈ្មោះ វ៉ន វន និងប្រពន្ធឈ្មោះ ខេង ម៉ាប់ គឺត្រូវជាក្មួយរបស់លោក សឹក គឹមសឹន អភិបាល ស្រុកដែលចូលនិវត្តន៍ ហើយបច្ចុប្បន្ននេះ កាន់ការងារជាក្រុមប្រឹក្សាស្រុកផងដែរ ទើបបានជារូបឈ្មោះ វ៉ន វន មានឥទ្ធិពល រហូតហ៊ាន ទៅភ្ជួរឈូសបំផ្លិចបំផ្លាញផលដំណាំអ្នកដ៏ទៃ យ៉ាងចឹងនោះ ។

ទោះជាយ៉ាងណា គេហទំព័រខ្លាប៉ុស្តិ៍ នឹងរង់ចាំយកអំពីចំណាត់ការរបស់ថ្នាក់ដឹកនាំខេត្តសៀមរាប ផ្សាយជូនមហាជនជ្រាប នៅពេលក្រោយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
187 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3499 នាក់
ខែនេះ :
11107 នាក់
3 ខែនេះ :
32213 នាក់
សរុប :
764985 នាក់