នេះគឺជាដំណឹងល្អមួយរបស់ក្មេងៗសិស្សសាលា ដែលជាទំពាំងស្នងឬស្សី ដែលពួកគាត់ទាំងអស់គ្នាចាំបាច់សិក្សាក្រេបយក ចំណេះដឹង ដើម្បីបម្រើប្រយោជន៌សង្គមជាតិនៅពេលខាងមុខ ។ថ្មីៗនេះ គេបានឃើញគណនីហ្វេសប៊ុកមួយរបស់លោកឧកញ៉ា ស្រី ចាន់ថន ប្រកាសជួយឧបត្ថម្ភ សាលារៀន ព្រមទាំងសម្ភារះ សិក្សា តុ កៅអី បើសិនបើជាព័ត៌មានពិត... ការប្រកាសរបស់លោកឧកញ៉ា ស្រី ចាន់ថន នោះគឺបន្ទាប់ពីគេបានឃើញបណ្តាញសង្គមព័ត៌មានជាច្រើន បានចែករំលែកនូវទុក្ខរបស់សាលារៀន ដែលកំពុងខ្វះខាតបន្ទប់សម្រាប់ក្មេងៗបានសិក្សារៀនសូត្រ ។ក្នុងនោះគណនីហ្វេសប៊ុករបស់កញ្ញា Bee Yobo Bee ក៏បានសំណូមពរបងប្អូនជួយផ្គង់ផ្គង់សម្ភារៈ និងជួយសាងសង់សាលារៀន សម្រាប់ប្អូនៗ ។ការឈឺឆ្អាលរបស់មហាជននេះ វាគឺជាកម្លាំងចិត្តមួយ ដែលបង្ហាញឲ្យឃើញអំពីការស្រឡាញ់គ្នា ការជួយចែករំលែក សម្រាលទុក្ខលំបាកគ្នា រវាងខ្មែរនិងខ្មែរ សម្រាប់ជាប្រយោជន៌ជូនសង្គមនៅពេលខាងមុខ បើទោះបីជាការបរិច្ចាក មានសភាពតិចតួច ឬ ស្តួចស្តើងយ៉ាងណាក្តី ប៉ុន្តែវាជារូបភាពមួយបង្ហាញអំពីក្តីស្រឡាញ់ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ជាពិសេសសាលារៀន គឺជាទីកន្លែងមួយ ផ្តល់នូវចំណេះដឹង និងជាស្ពានសម្រាប់ឲ្យប្អូនៗ បានស្វែងរកអនាគតរបស់ខ្លួនដើម្បីចិញ្ចឹមជីវិត និងចិញ្ចឹម គ្រួសាររបស់ខ្លួនបានរស់នៅក្នុងភាពសុខសាន្ត នៅថ្ងៃខាងមុខ ព្រោះថាចំណេះដឹង អាចជួយស្រោចស្រង់នៅជីវិតរបស់មនុស្ស ឲ្យរួចផុតពីភាពក្របាន និងធ្វើឲ្យមនុស្សចេះគិត ថាធ្វើអ្វីត្រូវ ហើយធ្វើអ្វីខុស គួរឬមិនគួរ ។នៅក្នុងគណនីហ្វេសប៊ុកលោកឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសារថា ខ្ញុំនឹងជួយភ្លាម បើជាពត៌មានពិត នឹងមានការខ្វះខាត មែន !!! បើបងប្អូនណា ដឹងពត៌មាននេះច្បាស់ សូមជួយទំនាក់ទំនងមកក្រុមការងារខ្ញុំបាទផង លេខទូរសព្ទ័ 096 785 7777 ព្រោះបើជាពត៌មានពិត ខ្ញុំនឹងជួយសាលារៀន ព្រមទាំងសម្ភារះសិក្សា តុ កៅអី ថែមទៀត ( បញ្ជាក់គឺជួយតាមរូបភាពជាក់ស្ដែង ក្នុងFacebook នេះ ) ដល់ប្អូនៗ ។ទោះជាយ៉ាងណា ខាងអាជ្ញាធរស្រុកជាំក្សាន្ត លោក ជា គឹមសេង លោកនៅមិនទាន់បញ្ជាក់អំពីការពិតរបស់សាលាមួយនេះជាផ្លូវការជូនព័ត៌មានយើងនៅឡើយទេ ដោយរូបលោកកំពុងជាប់ភារៈកិច្ចនៅច្រកតំបន់អានសេះ គេហទំព័រខ្លាប៉ុស្តិ៍ នឹងព្យា យាមយកព័ត៌មានច្បាស់ការផ្សាយជូនមហាជនជ្រាបនៅពេលខាងមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា