ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
លោក អ៊ុន ចាន់ដា លើកឡើងថា យុវជនត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្ស ប្រកបដោយសមត្ថភាព ជាទំពាំង ស្នងឬស្សីរបស់ជាតិ
Wed,06 November 2019 (Time 07:26 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 879នាក់)

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅក្នុងពិធីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា នៅវិទ្យាល័យ ស្រេង គីម នៅព្រឹកនេះ បានជំរុញលើកទឹកចិត្ត ឲ្យក្មួយៗជាយុវជនខិតខំសិក្សារៀនសូត្រឲ្យពូកែ ដើម្បីក្លាយជាធនធានប្រកបដោយ សមត្ថភាព និងជាទំពាំងស្នងឬស្សី របស់ប្រទេសជាតិ នាពេលអនាគត ។

លោកអភិបាលខេត្តបានបន្ថែមថា ចាប់ពីពេលនេះតទៅ អាគារសិក្សាមួយខ្នងមានកម្ពស់ ២ជាន់ ចំនួន១២បន្ទប់ ជាអំណោយ របស់សមាគមដំណឹងល្អពិភពលោក នៅវិទ្យាល័យ ស្រេង គីម ស្ថិតនៅភូមិសេនសុនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ ចាម នឹងក្លាយជាអាគារសិក្សារបស់យើងទាំងអស់គ្នាហើយ ។

លោកអភិបាលខេត្តកំពង់ចាមបានចាត់ទុកថា សមិទ្ធផលដែលជាអំណោយរបស់សប្បុរសជនកូរ៉េ នូវអគារសិក្សាដ៏ល្អមួយខ្នង នេះ ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងជាផ្នែកមួយ ដែលអាចលើក កម្ពស់វិស័យអប់រំ នៅក្នុងស្រុកព្រៃឈរ នៃខេត្តកំពង់ចាម ដែលស្ថិតក្រោមដំបូលសុខសន្តិភាព នៃនយោបាយឈ្នះឈ្នះ ក្រោម ការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

សូមជម្រាបជូនថា អគារសិក្សានេះ បានកសាងឡើងតារយៈការខិតខំប្រឹងប្រែង របស់សហគមន៍ ប្រជាពលរដ្ឋ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ សប្បុរសជន ព្រមទាំង គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ សប្បុរសជន របស់ សមាគមន៍ដំណឹងល្អពីភពលោក របស់ប្រទេសកូរ៉េ បានកសាងអគារសិក្សានេះឡើង ចំណាយថវិកា ១៥៩,៧៥០ ដុល្លា ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
113 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3425 នាក់
ខែនេះ :
11033 នាក់
3 ខែនេះ :
32139 នាក់
សរុប :
764911 នាក់