ចប់វាចារនឹងថ្លែងហើយ ក្រោយពេលបែកធ្លាយព័ត៌មានយ៉ាងសម្បើមឡើងថា ជនជាតិវៀតណាមគាត់នាំគ្នាដឹកជ្រូក៤រថយន្តចំនួន៣០០ក្បាល ចូលមកទឹកដីខេត្តស្វាយរៀង តែនោះពេលដែលកម្លាំងសមត្ថកិច្ចល្បាត ឃាត់បានសួរនាំ ពួកគាត់អត់ចេះខ្មែរនោះអះអាងថា ជាជ្រូករបស់ក្រុមហ៊ុនស៊ីភី ទៅវិញ ។ហេតុការណ៌មួយបានកើតឡើង កាលពីថ្ងៃទី០៤ វិច្ឆិកា ២០១៩ នៅចំណុចជិត ច្រកទ្វាព្រំដែនទ្វេភាគីបុស្សមន ឃុំបុស្សមន ស្រុករំដួល ក្នុងនោះគេបានឃើញរថយន្តដឹកជ្រូកចំនួន០៤គ្រឿង ក្នុងនោះរថយន្តទី១ ម៉ាកហ៊ីយិនដាយ ពាក់ស្លាកលេខ វៀតណាម 60C.371.47 ទី២ ពាក់ស្លាកលេខ 60C270.02 ទី៣ ពាក់ស្លាកលេខ 60C310.04 និងរថយន្តទី៤ ពាក់ស្លាក លេខ 61C.360.69 ដោយអ្នកបើកបរ ជាជនជាតិវៀតណាម និងអ្នករួមដំណើរចំនួន ១២នាក់ ។តាមប្រភពបានឲ្យដឹងថា សមត្ថកិច្ចក្រុមចល័ត នៃការិយាល័យជំនាញ នៃមន្ទីរកសិកម្មខេត្តស្វាយរៀង បានចុះល្បាត ហើយ ជួបរថយន្តជនជាតិវៀតណាម ចំនួន០៤គ្រឿង កំពុងធ្វើចរាចរណ៍នៅលើដងផ្លូវ ចំណុចជិតច្រកទ្វាព្រំដែនទ្វេភាគីបុស្សមន ឃុំ បុស្សមន ស្រុករំដួល ក្នុងនោះមានជ្រូកប្រមាណ៣០០ក្បាល ដោយសមត្ថកិច្ចជំនាញសង្ស័យថា ជាជ្រូកវៀតណាម ទើប បញ្ជូនមកកាន់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង ដើម្បីធ្វើការសាកសួរ ប៉ុន្តែជាផលលំបាក ជនជាតិវៀត ណាមទាំងនោះ ពុំមានម្នាក់ណាចេះភាសារខ្មែរសោះ។ក្រោយពីពិនិត្យនិងសាកសួរ ក៏មានអ្នកមកចូលដោះស្រាយ ដោយអះអាងថា ជាជ្រូកខ្មែរ គឺពួកគេទិញពីក្រុមហ៊ុនស៊ីភី ព្រម ទាំងមានច្បាប់អនុញ្ញាតរបស់ក្រុមហ៊ុនស៊ីភី នាំចេញពីខេត្តកំពង់ស្ពឺ មកចែកចាយក្នុងខេត្តស្វាយរៀង ទៀតផង ប៉ុន្តែការអះអាងរបស់ពួកគេនេះ បានក្លាយជាចម្ងល់ថា បើជាជ្រូកនៅខ្មែរ ចុះហេតុអី្វបានជាអ្នកបើកសុទ្ធតែវៀតណាមអត់ចេះខ្មែរយ៉ាង ចឹង ។ប្រភពបានបន្តថា គិតមកដល់វេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី០៥ វិច្ឆិកា ២០១៩នេះ ជ្រូកដែលចាប់មកនោះ ងាប់អស់ ៦០ក្បាល ហើយនិងបានកប់ចោលចំនួន៤០ក្បាល នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ២០១៩ នេះ និង២០ក្បាលទៀត កំពុងត្រៀម យកទៅកប់ចោលទៀត។មហាជនបានដាក់ការសង្ស័យថា ជាជ្រូកវៀតណាម មិនមែនជាជ្រូកខ្មែរទេ ដោយពួកគាត់បង្ហើបឲ្យដឹងថា កន្លងមកគេឃើញ វៀតណាមដឹកជ្រូកវៀតណាមចូលមកស្រុកខ្មែរ តាមច្រកទ្វាព្រំដែន តំបន់ខ្សែដែក ឃុំត្រស់ ស្រុករមាសហែក ហើយទំនងអ្នក បើកបររថយន្តវៀតណាមវង្វេងផ្លូវ ទើបបើកមកចូលតាមច្រកទ្វាព្រំដែនបុស្សមន ក៏ត្រូវមន្ត្រីពេទ្យសត្វចុះបង្ក្រាបតែម្តង ។ទោះជាយ៉ាងណា គេហទំព័រខ្លាប៉ុស្តិ៍ យើងនៅមិនទាន់បានការបំភ្លឺពីលោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តស្វាយរៀង នូវព័ត៌មានលំអិតនៅឡើយទេ យើងនឹងព្យាយាម យកព័ត៌មាន ច្បាស់ការខាងមុខ ផ្សាយជូនមហាជនជ្រាបនៅពេលខាងមុខបន្តទៀត ៕
ព័ត៌មានគួរចាប់អារម្មណ៍
អុញនោះ ក្រុមហ៊ុនដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ទាំងក្នុងខេត្តត្បូងឃ្មុំ និងក្រៅខេត្តត្បូងឃ្មុំមួយចំនួន គ្រោងនឹងប្តឹងលោកសឺង គីរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ ទៅអង្គភាពប្រឆាំអំពើពុករលួយ និងប្តឹងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីបទរំលោភអំណាច និងឃុបឃិតជាមួយក្រុមហ៊ុនបក្សពួកធ្វើសកម្មភាពខុសច្បាប់នៃការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ **** ( ខេត្តត្បូងឃ្មុំថ្ងៃទី 10 ខែធ្នូឆ្នាំ 2024) លោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគរបស់ខេត្តត្បូងឃ្មុំ ត្រូវបានក្រុមហ៊ុនដេញថ្លៃមូលនិធិឃុំ.សង្កាត់ នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំ កំពុងតែរៀបចំនិងគ្រោងប្ដឹងលោកសឹង គីរីវណ្ឌី ទៅអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា( ACU) និងប្ដឹងទៅឯកឧត្តមអូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គួរបញ្ជាក់ថា ចាប់តាំងពីលោកសឺង គីរីវណ្ឌី បានកាន់តួនាទីជានាយកទីចាត់ការផែនការ និងវិនិយោគ ខេត្តត្បូងឃ្មុំរយះពេលជិតបីឆ្នាំកន្លងមក បានបើកដៃអោយក្រុមហ៊ុន និងបុគ្គលមួយចំនួនដែលជាបក្សពួករបស់ខ្លួន ដើរធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ គ្រប់កម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ដូចជា - ដើរចរចារលុយទឹកតែ - ចាប់ឃាត់ក្រុមហ៊ុនដ៌ទៃមិនអោយចូលដាក់សំណើដេញថ្លៃបានទាន់ពេលវេលា - បិតការទទួលសំណើដេញថ្លៃមុនពេលកំណត់ -ល- មិនតែប៉ុណ្នោះកាលពីថ្ងៃទី 13 ខែមិថុនាឆ្នាំ 2024 កន្លងទៅ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំនៅសាលាស្រុកអូររាំងឪ ដោយលោកសឹង គិរីវណ្ឌី បានធ្វើការគម្រាមដល់ក្រុមហ៊ុនអ្នកជាប់ពន្ធតូចមិនអោយចូលរួមដាក់សំណើដេញថ្លៃឡើយ ដែលបានប្រើអំណាចលើសពីតួនាទី រំលោភលើសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ 00៩ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ។ ទង្វើទាំងនេះគឺស-បញ្ជាក់ពីទង្វើទុច្ចរឹតរបស់លោកសឺង គីរីវណ្ឌីក្នុងគោលបំណងការពារផលប្រយោជន៌ឲ្យបុគ្គលណាម្នាក់ រឺក្រុមហ៊ុនណាមួយដែលជាបក្សពួក ដោយមិនចង់អោយមានក្រុមហ៊ុនចូលរួមដេញថ្លៃច្រើន ខ្លាចមានការប្រកួតប្រជែង ធ្វើឲ្យតម្លៃដេញថ្លៃធ្លាក់ចុះខ្លាំង ។ ជាមួយគ្នានេះដែរក៌មានក្រុមហ៊ុនមួយចំនួនកើតទុក្ខមិនសុខចិត្តនឹងទង្វើជិះជាន់ច្បាប់ រំលោភអំណាចរបស់លោកសឺង គីរីវណ្ឌី ពួកគេក៌បានដាក់ពាក្យបណ្តឹង និងពាក្យសុំអត្តរាគមន៌ទៅរដ្ឋបាលខេត្តត្បូងឃ្មុំជាច្រើនលើក ហើយក្រោយមកក៌មានក្រុមការងាររបស់ក្រួងមហាផ្ទៃចុះមក រួចក៌ស្ងាត់ទៅវិញ ។ គួបញ្ចាក់ថែមទៀតថា លោកសឺង គីរីវណ្ឌី ក៌បានធ្លាប់ទាមទាប្រាក់ពីក្រុមហ៊ុនចំនួន ១០% ក្នុងមួយឃុំពីក្រុមហ៊ុនណាដែរទទួលបានកិច្ចសន្យាសាងសង់គម្រោង ។ ជាមួយគ្នានេះដែរ លោកសឺង គីរីវណ្ឌី ក៌បានប្រើសិទ្ឋិលើសពីតួនាទីទៅលើឃុំត្រមូង ស្រុកមេមត់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំត្រមូង ដោយលោកសឺង គីរីវណ្ឌី បានបើកស្រោមសំបុត្រដេញថ្លៃ និងអានតំលៃរបស់ក្រុមហ៊ុននីមួយៗ ស្រង់ចុះចូលក្នុងតារាងរបស់ឃុំ។ ជាចុងក្រោយក្រុមហ៊ុនអ្នកម៉ៅការដេញថ្លៃមូលនិធិឃុំសង្កាត់នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំសូមគោរពសំណូមពរទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តមឱម យិនទៀង សូមគោរពមេត្តាមានវិធានការនិងស៊ើបអង្កេតឲ្យបានស៊ីជម្រៅចំពោះលោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ និងជួយអន្តរាគមន៍ចាត់វិធានការមកលើបុគ្គលដែលរំលោភអំណាចម្នាក់នេះ ។ ត្រីមួយណាវាស្អុយដកវាចេញទៅកុំឱ្យប៉ះពាល់ដល់ត្រីដែលល្អៗដទៃទៀតនេះជាការលើកឡើងរបស់ ថ្នាក់ដឹកនាំកំពូលនៃជាតិ ដើម្បីឲ្យអ្នកក្រោយគេចូលមកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ៕ (គេហទំព័ររស្មីសៀមរាប)
បែកធ្លាយទៀតហើយលោកជ័យ ចាន់គង់ មានទូរនាទី រងបញ្ជាការស្រាលនិងជលផលបើកដៃឲបទល្មើសដាក់ឆ្នុកយ៉ាងពេញបន្ទុកក្នុងដែនសមត្តកិច្ចខ្លួនជាថ្នូរនិងលាភសក្ការះមិនធ្វើការបង្ក្រាប.... (គេហទំព័ររស្មីសៀមរាប)
ថ្មីស្រឡាងទៀតហើយល្បិចឆបោក រំលោភលើទំនុកចិត្តរបស់ក្រុមហ៊ុន ស៊ីវិលី គ្លូបល ហ្វីនថេក (ខេមបូឌា) ម្ចាស់អាជីវកម្មឈ្មោះ សូត្រ ស៊ីវុទ្ធី សុីដាច់ប្រាក់រាប់ពាន់ដុល្លា ពីអ្នកបណ្តាក់ទុនរកសុីជាមួយ ឈ្មោះ ឈួយ វលក្ខណ៍ រួចបែរជាធ្វើមិនដឹងមិនឮទៅវិញ! (@គេហទំព័រ រស្មីសៀមរាប)
ជនជាតិចិនដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើលបន្ទាប់ពីចៅក្រម ថោង មារឌីណា សម្រេចផ្តន្ទាទោសពាណិជ្ជករម្នាក់ដោយអយុត្តិធម៌ (គេហទំព័ររស្មីសៀមរាប)
បទល្មើសនេសាទខុសច្បាប់កើតមានយ៉ាងពេញ បន្ទុក ក្នុង ឃុំចំនួន០៤ ស្រុកចំនួន០៣ ក្នុងខេត្តតាកែវ រីឯ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ រក្សាភាពស្ងៀម ស្ងាត់.! ១២/10/2024 ()
វីដែអូ
ចំនួនអ្នកទស្សនា