ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ទូកងរមួយតម្លៃ១៥.៥០០ដុល្លា ត្រូវបានព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទ ជាវយកមកតម្កល់ទុកសម្រាប់ចូល រួមពិធីបុណ្យអ៊ុំទូកខាងមុខ
Wed,06 November 2019 (Time 10:03 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 865នាក់)

ថ្មីៗនេះ ទូកងរដ៏ស្រស់ស្អាតមួយត្រូវបានលេចរូបរាងបង្អួតខ្លួនឡើងនៅក្នុងវត្តមង្គលវ័ន្ត ហៅវត្តកណ្តាល ដែលគេដឹងថា តម្លៃទូក
ងរនេះ គឺមានដល់ទៅ ១៥.៥០០ ដុល្លា ដែលត្រូវតម្កល់ទុកនៅក្នុងវត្តត្រៀមប្រកួតប្រណាំង ក្នុងពិធីបុណ្យអ៊ុំទុក ដែលជាពិធី បុណ្យប្រពៃណីមួយតាំងពីបូរុមបូរាណមក ។

ព្រះគ្រូ ហោ ម៉េងខេង ព្រះចៅអធិការស្តីទី វត្តមង្គលវ័ន ហៅវត្តកណ្តាល ស្ថិតនៅក្នុងភូមិកណ្តាល ឃុំទឹកវិល ស្រុកស្អាង ខេត្ត
កណ្តាល និងជាឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសៈ បណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃ
រាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាទីប្រឹក្សាសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជា
ណាចក្រកម្ពុជា បានមានសង្ឃដីកាថា ទូកងរ ដ៏ថ្មីស្រឡាង និងស្រស់ស្អាតមួយនេះ គឺពុំបានការជួយពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា ណាមួយនោះទេ ទូកងរមួយនេះ គឺបានមកពីញើសឈាមផ្ទាល់របស់ញាតិញោមពុទ្ធបរិស័ទ ដែលបានចូលរួម តាមសទ្ធារបស់លោក រហូតជាវបាននូវទូកងរ ដ៏ស្រស់ស្អាតមួយនេះ ។

ព្រះគ្រូបានមានសង្ឃដីកាបន្តថា ជាក់ស្តែង ទូកងរមួយនេះ គឺនៅមិនទាន់បានសងគេអស់នៅឡើយទេ ក្នុងតម្លៃទូក១៥.៥០០ ដុល្លានេះ គឺវត្តនៅជាប់ជំពាក់គេចំនួន ៦.០០០ដុល្លាទៀត ហើយការខ្វះខាតមួយនេះ វត្តក៏កំពុងស្នើសុំបងប្អូនញាតិញោមពុទ្ធ
បរិស័ទជិតឆ្ងាយទាំងអស់ អ្នកដែលមានសទ្ធាក្នុងព្រះពុទ្ធសាសនា សូមមេត្តាចូលរួមជួយការខ្វះខាតមួយនេះតាមសទ្ធាផង ។

ទោះជាយ៉ាងណា ព្រះគ្រូ ក៏សូមថ្លែងអំណរគរគុណយ៉ាងជ្រាលជ្រៅ ចំពោះញាតិញោមសប្បុរសជនកន្លងមកដែលបានរួមគ្នា
ជួយចូលរួមបរិច្ចាកបច្ច័យតាមសទ្ធាខ្លួន រហូតបានជាវយកទូកងរដ៏ស្រស់ស្អាតមកដំកល់នៅក្នុងវត្តមួយនេះ ព្រះអង្គសូមបួង
សួងសូមឲ្យវត្ថុសក្តិសិទ្ធ សូមជួយបីបាច់ថែរក្សាញាតិញោមទាំងអស់ សូមទទួលបានតែសេចក្តីសុខ និងសេចក្តីចំរើនជារៀងរហូតទៅ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
309 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3621 នាក់
ខែនេះ :
11229 នាក់
3 ខែនេះ :
32335 នាក់
សរុប :
765107 នាក់