កក្រើកបណ្តាញសង្គមសារជាថ្មីហើយ បន្ទាប់ពីអ្នកលេងហ្វេសប៊ុកបាននាំគ្នាចែករំលែករូបថតមួយ ដែលខាងសមាគមវៀត ណាម យកទង់ជាតិវៀតណាម ដាក់ជាមួយទង់ជាតិកម្ពុជា នឹងដាករូបថតអតីតមេដឹកនាំវៀតណាម លោក ហូ ជីម៉ីញ ដាក់ ទន្ទឹមព្រះឆាយាលក្ខ័ព្រះមហាក្សត្រខ្មែរ គេបានឃើញនៅលើទំព័រហ្វេសប៊ុករបស់ប្រមុខ បក្សយុវជនកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ២០១៩ ម្សិលមិញនេះ បង្ហោះភ្ជាប់ជាមួយរូបថត ព្រមទាំងសំណេរព្រួយបារម្ភចំពោះជាតិខ្មែរ ដោយមានខ្លឹមសារថា ប្រទេស មានច្បាប់ គ្រួសារមានវិន័យ បើយើងមើលរូបភាពនេះ គឺវាពិតជាឈឺចាប់ខ្លាំងណាស់ ដែលសមាគមន៍បរទេសមួយជ្រកក្រោម ច្បាប់កម្ពុជាបែរជាតាំងខ្លួនឯងជារដ្ឋមួយ ដោយតាំងរូបមេដឹកនាំខ្លួនក្នុងដែនដីគេ ឲ្យស្មើនឹងស្តេចម្ចាស់ទឹកដីដែលខ្លួនសុំជ្រក កោនបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយសកម្មភាពនេះ គឺសបញ្ជាក់ឲ្យឃើញថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតមកលើម្ចាស់ ទឹកដី ដែលមិនអាចទទួលយកបាននោះឡើយ ។ មេបក្សរូបនោះបានបន្ថែមថា ខ្ញុំសុំឲ្យក្រសួងមហាផ្ទៃ បកស្រាយខ្លឹមសារច្បាប់ និងដែនកំណត់សិទ្ធិរបស់ សមាគមន៍ បរទេស ឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យពួកនោះ ដើរហួសដែនកំណត់ នៃច្បាប់ប្រទេសកម្ពុជាយើង ហើយវាអាចនឹងក្លាយទៅជាអង្គការ ចាត់តាំងរចនាសម្ព័ន្ធនយោបាយ ងងឹតក៏អាចថាបាន..។ជាមួយគ្នានេះដែរលោកចោទជាសំនួរថា តើសមាគមន៍ និងអង្គការបរទេសមានសិទ្ធិដាក់ទង់ជាតិរបស់គេ អមនឹងទង់ជាតិប្រ ទេសយើងដែរទេ.? តើសមាគមន៍ និងអង្គការបរទេស មានសិទ្ធិតាំង រូបថត មេដឹកនាំគេ ស្មើនឹងស្តេចផែនដីយើងដែរឬទេ ? ស្របពេល ដែលជនបរទេសនោះ ធ្វើកិច្ចការនៅក្នុងនាមជាសមាគមន៍និរាទេសតែប៉ុណ្ណោះ ដោយមិនពាក់ព័ន្ធ នឹងកិច្ចការរដ្ឋ និងរដ្ឋ នោះទេ ? ឃើញរូបភាពទាំងនេះ គឺឈឺចាប់ផងព្រួយបារម្ភផង និងហួសចិត្តផង ប៉ុន្តែបើសិនជាមានច្បាប់ឲ្យជនបរទេស ធ្វើបែបនេះ គួរតែវិសោធនកម្មច្បាប់នោះ ចោលភ្លាម គឺដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា នៃយើង និងលើក តម្លៃអត្តសញ្ញាណជាតិខ្មែរ ផងដែរ ។ទោះយ៉ាងណា គេនៅមិនទាន់ឃើញមានប្រតិកម្ម ឆ្លើយតបពីរូបលោកឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃនៅឡើយទេ ប៉ុន្តែទង្វើរបស់សមាគមន៌វៀតណាមមួយនេះ កំពុងបានក្លាយជាចំណុចរសើបបំផុត នៅលើជំនឿចិត្តកូនខ្មែរទូទាំងប្រទេស ចំពោះថ្នាក់ ដឹកនាំប្រទេស ស្របពេលដែលអ្នកនយោបាយក្រៅស្រុក កំពុងរិៈគន់ផ្នែកនយោបាយ លើកម្ពុជាផងដែរនោះ ។ទោះជាយ៉ាងណា គេហទំព័រខ្លាប៉ុស្តិ៍ និងរង់ចាំយកអំពីប្រតិកម្មរបស់ថ្នាក់ដឹកនាំ ផ្សាយជូនមហាជនជ្រាបនៅពេលក្រោយ ។
ព័ត៌មានគួរចាប់អារម្មណ៍
អុញនោះ ក្រុមហ៊ុនដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ទាំងក្នុងខេត្តត្បូងឃ្មុំ និងក្រៅខេត្តត្បូងឃ្មុំមួយចំនួន គ្រោងនឹងប្តឹងលោកសឺង គីរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ ទៅអង្គភាពប្រឆាំអំពើពុករលួយ និងប្តឹងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីបទរំលោភអំណាច និងឃុបឃិតជាមួយក្រុមហ៊ុនបក្សពួកធ្វើសកម្មភាពខុសច្បាប់នៃការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ **** ( ខេត្តត្បូងឃ្មុំថ្ងៃទី 10 ខែធ្នូឆ្នាំ 2024) លោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគរបស់ខេត្តត្បូងឃ្មុំ ត្រូវបានក្រុមហ៊ុនដេញថ្លៃមូលនិធិឃុំ.សង្កាត់ នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំ កំពុងតែរៀបចំនិងគ្រោងប្ដឹងលោកសឹង គីរីវណ្ឌី ទៅអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា( ACU) និងប្ដឹងទៅឯកឧត្តមអូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គួរបញ្ជាក់ថា ចាប់តាំងពីលោកសឺង គីរីវណ្ឌី បានកាន់តួនាទីជានាយកទីចាត់ការផែនការ និងវិនិយោគ ខេត្តត្បូងឃ្មុំរយះពេលជិតបីឆ្នាំកន្លងមក បានបើកដៃអោយក្រុមហ៊ុន និងបុគ្គលមួយចំនួនដែលជាបក្សពួករបស់ខ្លួន ដើរធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ គ្រប់កម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ដូចជា - ដើរចរចារលុយទឹកតែ - ចាប់ឃាត់ក្រុមហ៊ុនដ៌ទៃមិនអោយចូលដាក់សំណើដេញថ្លៃបានទាន់ពេលវេលា - បិតការទទួលសំណើដេញថ្លៃមុនពេលកំណត់ -ល- មិនតែប៉ុណ្នោះកាលពីថ្ងៃទី 13 ខែមិថុនាឆ្នាំ 2024 កន្លងទៅ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំនៅសាលាស្រុកអូររាំងឪ ដោយលោកសឹង គិរីវណ្ឌី បានធ្វើការគម្រាមដល់ក្រុមហ៊ុនអ្នកជាប់ពន្ធតូចមិនអោយចូលរួមដាក់សំណើដេញថ្លៃឡើយ ដែលបានប្រើអំណាចលើសពីតួនាទី រំលោភលើសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ 00៩ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ។ ទង្វើទាំងនេះគឺស-បញ្ជាក់ពីទង្វើទុច្ចរឹតរបស់លោកសឺង គីរីវណ្ឌីក្នុងគោលបំណងការពារផលប្រយោជន៌ឲ្យបុគ្គលណាម្នាក់ រឺក្រុមហ៊ុនណាមួយដែលជាបក្សពួក ដោយមិនចង់អោយមានក្រុមហ៊ុនចូលរួមដេញថ្លៃច្រើន ខ្លាចមានការប្រកួតប្រជែង ធ្វើឲ្យតម្លៃដេញថ្លៃធ្លាក់ចុះខ្លាំង ។ ជាមួយគ្នានេះដែរក៌មានក្រុមហ៊ុនមួយចំនួនកើតទុក្ខមិនសុខចិត្តនឹងទង្វើជិះជាន់ច្បាប់ រំលោភអំណាចរបស់លោកសឺង គីរីវណ្ឌី ពួកគេក៌បានដាក់ពាក្យបណ្តឹង និងពាក្យសុំអត្តរាគមន៌ទៅរដ្ឋបាលខេត្តត្បូងឃ្មុំជាច្រើនលើក ហើយក្រោយមកក៌មានក្រុមការងាររបស់ក្រួងមហាផ្ទៃចុះមក រួចក៌ស្ងាត់ទៅវិញ ។ គួបញ្ចាក់ថែមទៀតថា លោកសឺង គីរីវណ្ឌី ក៌បានធ្លាប់ទាមទាប្រាក់ពីក្រុមហ៊ុនចំនួន ១០% ក្នុងមួយឃុំពីក្រុមហ៊ុនណាដែរទទួលបានកិច្ចសន្យាសាងសង់គម្រោង ។ ជាមួយគ្នានេះដែរ លោកសឺង គីរីវណ្ឌី ក៌បានប្រើសិទ្ឋិលើសពីតួនាទីទៅលើឃុំត្រមូង ស្រុកមេមត់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំត្រមូង ដោយលោកសឺង គីរីវណ្ឌី បានបើកស្រោមសំបុត្រដេញថ្លៃ និងអានតំលៃរបស់ក្រុមហ៊ុននីមួយៗ ស្រង់ចុះចូលក្នុងតារាងរបស់ឃុំ។ ជាចុងក្រោយក្រុមហ៊ុនអ្នកម៉ៅការដេញថ្លៃមូលនិធិឃុំសង្កាត់នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំសូមគោរពសំណូមពរទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តមឱម យិនទៀង សូមគោរពមេត្តាមានវិធានការនិងស៊ើបអង្កេតឲ្យបានស៊ីជម្រៅចំពោះលោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ និងជួយអន្តរាគមន៍ចាត់វិធានការមកលើបុគ្គលដែលរំលោភអំណាចម្នាក់នេះ ។ ត្រីមួយណាវាស្អុយដកវាចេញទៅកុំឱ្យប៉ះពាល់ដល់ត្រីដែលល្អៗដទៃទៀតនេះជាការលើកឡើងរបស់ ថ្នាក់ដឹកនាំកំពូលនៃជាតិ ដើម្បីឲ្យអ្នកក្រោយគេចូលមកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ៕ (គេហទំព័ររស្មីសៀមរាប)
បែកធ្លាយទៀតហើយលោកជ័យ ចាន់គង់ មានទូរនាទី រងបញ្ជាការស្រាលនិងជលផលបើកដៃឲបទល្មើសដាក់ឆ្នុកយ៉ាងពេញបន្ទុកក្នុងដែនសមត្តកិច្ចខ្លួនជាថ្នូរនិងលាភសក្ការះមិនធ្វើការបង្ក្រាប.... (គេហទំព័ររស្មីសៀមរាប)
ថ្មីស្រឡាងទៀតហើយល្បិចឆបោក រំលោភលើទំនុកចិត្តរបស់ក្រុមហ៊ុន ស៊ីវិលី គ្លូបល ហ្វីនថេក (ខេមបូឌា) ម្ចាស់អាជីវកម្មឈ្មោះ សូត្រ ស៊ីវុទ្ធី សុីដាច់ប្រាក់រាប់ពាន់ដុល្លា ពីអ្នកបណ្តាក់ទុនរកសុីជាមួយ ឈ្មោះ ឈួយ វលក្ខណ៍ រួចបែរជាធ្វើមិនដឹងមិនឮទៅវិញ! (@គេហទំព័រ រស្មីសៀមរាប)
ជនជាតិចិនដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើលបន្ទាប់ពីចៅក្រម ថោង មារឌីណា សម្រេចផ្តន្ទាទោសពាណិជ្ជករម្នាក់ដោយអយុត្តិធម៌ (គេហទំព័ររស្មីសៀមរាប)
បទល្មើសនេសាទខុសច្បាប់កើតមានយ៉ាងពេញ បន្ទុក ក្នុង ឃុំចំនួន០៤ ស្រុកចំនួន០៣ ក្នុងខេត្តតាកែវ រីឯ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ រក្សាភាពស្ងៀម ស្ងាត់.! ១២/10/2024 ()
វីដែអូ
ចំនួនអ្នកទស្សនា