ចឹងបានតែថា ពាក្យចាស់បូរាណខ្មែរ និយាយអត់ខុសសោះ កុំឲ្យស៊ីតាមឃ្លាន កុំឲ្យហ៊ានតាមចង់ យ៉ាងណាម៉ិញលទ្ធផលបុរសម្នាក់ ដែលមានសេចក្តីក្លាហានរហូតហ៊ានលាក់ខ្លួនលួចមើលស្រីស្អាតងូតទឹក នៅពេលដែលសាម៉ីគេដឹងខ្លួនវិញ គឺវា ចឹង មានអីក្រៅពីឈាមហូរស្រោចខ្លួនម៉ង ហើយជាប់ទោសទៀត ។ តាមប្រភព័ត៌មានបានឲ្យដឹងថា បុរសម្នាក់ត្រូវបានរងនូវការចោទប្រកាន់ថា លួចចូលបន្ទប់ទឹកនារី ដើម្បីប្រមាញ់មើលតំបន់ ពិសេសៗរបស់នារី នៅក្នុងស្ថានីយប្រេង PTT រង្វង់មូលកួរស្រូវ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋ និងបុគ្គលិកស្ថានីយ៌ ប្រេងឃាត់ខ្លួន ប្រគល់ជូនសមត្ថកិច្ច ប៉ុន្តែមុនពេលយកទៅដល់សមត្ថកិច្ចនោះ គឺបងប្អូនប្រជាពលរដ្ឋ ពួកគាតបានស្វាគម ន៌ រាក់ទាក់យ៉ាងចាស់ដៃ និយាយឲ្យចំ គឺវាយម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួនតែម្តង ។ហេតុការណ៍នេះ បានកើតឡើងក្នុងស្ថានីយ PTT ផ្លូវជាតិលេខ២ រង្វង់មូលគួរស្រូវ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីរាត្រី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ។ ការលបលួចមើលស្រីៗ ដូចជាផ្លាស់ខោអាវ ងូតទឹក បត់ជើង និងផ្សេងៗទៀតផងដែរ ដែលសកម្មភាពទាំងនេះ ត្រូវបានសង្គមយើងស្អប់ខ្ពើមបំផុត ដោយចាត់ទុកមនុស្សប្រុសប្រភេទនេះ អាចនិយាយថា ជាមនុស្ស រោគចិត្តរឿងស្រីៗ ឬអាចមានវិធីម៉្យាងទៀត ពោលគឺពេលគេលួចប្រមាញ់រូបស្រីៗបានហើយ គេយកទៅបង្ហោះក្នុងយូធូប ឬក៏បណ្តាញព័ត៌មានផ្សេងៗ ដែលចាក់ផ្សាយពីសកម្មភាពសិច ដើម្បីរកប្រាក់ចំណូល...។ក្រោយពេលដែលមានបណ្តាញព័ត៌មានហ្វេសប៊ុកជាច្រើនចាប់ផ្តើម ផ្សាយចែករំលែកផងដែរនោះ ក៏មានបងប្អូនអ្នកនិយម ព័ត៌មានជាច្រើន បានសំណូមពរផងដែរ សូមឲ្យអាជ្ញាធរសមត្ថកិច្ចជួយស្រាវជ្រាវឡើងវិញផងដែរ មុននឹងកំណត់ថា គាត់ មានចរតនាលួចចូលបន្ទប់ទឹកស្រីលួចមើលស្រីៗ ពេលខ្លះរូបគាត់អាចមានសភាពស្រវឹង ភ្លេចមើលស្លាកសញ្ញាបន្ទប់ទឹក ក៏ថាបាន ? ក្នុងនោះដែរ ក៏មានការសំណូមពរផងដែរថា បើទោះជាបុរសនេះប្រព្រឹត្តិមែនក៏ដោយ ពេលចាប់គាត់បាន គួរកុំវាយដំគាត់ ព្រោះអ្នកវាយដំគាត់អាចប្រឈមនឹងការបង្កហឹង្សាដោយចេតនា ដែលស្ថិតក្នុងបទល្មើសព្រហ្មទណ្ឌ ហើយទុកឲ្យសមត្ថ កិច្ច ដែលជាស្ថាប័នអ្នកអនុវត្តន៌ច្បាប់ ទើបជាការប្រសើរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា