បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងថា នឹងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ គ្រប់គ្រងគ្រោះអាសន្ន ប្រចាំឆ្នាំ(Full Scale Airport Emergency Exercise REPEX-19) នៅថ្ងៃទី១៨ ខែធ្នូ ស្អែកនេះ ក្នុងលិខិតលេខ ១៦៥៤ សជណ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ហើយនោះ ដើម្បីការពារការយល់ច្រឡំណាមួយ ក្រសួងព័ត៌មាន ក៏បានជម្រាបតាម រយៈលិខិតលេខ២០៨០ សជណ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ដល់បណ្តាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ផងដែរ ដើម្បី ចូលរួមផ្សព្វផ្សាយជាសាធារណៈ ការពារ ការយករូបភាព និងព័ត៌មានទាំងអស់នោះ ទៅកាត់តរ និងបន្តផ្សព្វផ្សាយ ខុស ពីការពិត ពីសំណាក់ក្រុមបុគ្គលអគតិមួយចំនួន ដែលជាហេតុអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ។ នៅក្នុងខ្លឹមសារនោះ បានបញ្ជាក់ថា សមយុទ្ធនេះនឹងមានការដុតប្រេង និងដុតកង់ឡានចាស់ៗ បង្កើតបានជាអណ្តាតភ្លើង និងផ្សែងខ្លួលខ្មាញ់ ជាសិប្បនិម្មិត នៃការធ្លាក់យន្តហោះ ដែលជាប្រធានបទ នៃការធ្វើលំហាត់សមយុទ្ធ ។ ទន្ទឹមនឹងនេះ ក៏មានការប្រកាសអាសន្នដល់សមត្ថកិច្ច អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមសង្គ្រោះ រថ យន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យនានា និងជាពិសេសរថយន្តពន្លត់អគ្គិភ័យ នៅក្នុងខេត្តសៀមរាប ។ការធ្វើសមយុទ្ធទ្រង់ទ្រាយធំនេះ គឺដើម្បីហ្វឹកហាត់សាកល្បង និងផ្តល់បទពិសោធន៍ ដល់ស្ថាប័នពាក់ព័ន្ធនានា សំដៅលើក កម្ពស់ការជួយសង្គ្រោះជនរងគ្រោះ ឲ្យបានទាន់ពេលវេលា នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលអាច កើតមានឡើង ជាយៈថា ហេតុ ។គួររំលឹកថា ការសមយុទ្ធ ដែលធ្វើនៅអាកាសយានដ្ឋានសៀមរាប មួយនេះ គឺមិនមែនទើបតែបង្កើត ជាលក្ខណៈសមយុទ្ធ លើកដំបូងនោះទេ កន្លងមកសកម្មភាពសមយុទ្ធមួយនេះ គឺត្រូវបានអាជ្ញាធរខេត្ត បានអនុវត្តន៌ជាបន្តបន្ទាប់ផងដែរ សូមមហាជនទាំងអស់កុំមានការភ្ញាក់ផ្អើល និងបារម្ភ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា