ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
អ្នកសារព័ត៌មាន បើផ្សាយខុស គឺប្រធានអង្គភាព ឬក៏ចាងហ្វាង ជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈដែលចាងហ្វាង ជាអ្នកដែលមានសិទ្ធិ អនុញ្ញាតផ្សាយ ឬមិនផ្សាយ
Wed,18 December 2019 (Time 06:44 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 1090នាក់)

រាល់ការផ្សាយរបស់អ្នកសារព័ត៌មាន បើផ្សាយខុស គឺប្រធានអង្គភាព ឬចាងហ្វាង ជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ខណៈ ដែលចាងហ្វាង ជាអ្នកដែលមានសិទ្ធិឲ្យចេញផ្សាយ ឬមិនអនុញ្ញាតផ្សាយ នេះបើតាមសម្តីរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន អះអាងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី ស្តង់ដាសហគមន៍ហ្វេសបុក នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៩ ម្សិលមិញនេះ នៅវិទ្យាស្ថានកិច្ចសហប្រតិបត្តិការ កម្ពុជា ជប៉ុន ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកបានមានប្រសាសន៍ថា អ្នកសារព័ត៌មានអាចសរសេអីក៏បាន ប៉ុន្តែចាងហ្វាង ឬនិពន្ធនាយកត្រូវ ពិនិត្យមើលមុន នឹងចេញផ្សាយ ដើម្បីកុំឲ្យខុស នាំឲ្យមានការប្រឈមទៅនឹងផ្លូវច្បាប់ ។ គេមិនអាចប្តឹងអ្នកកាសែតបានទេ ប៉ុន្តែគេអាចប្តឹងឲ្យចាងហ្វាង ជាអ្នកទទួលខុសត្រូវ ចំពោះខ្លឹមសារព័ត៌មាន ដែលអ្នកកាសែតរបស់ខ្លួនបានផ្សាយនោះ ។

លោកបានបន្ថែមទៀតថា នៅឆ្នាំ២០២០ខាងមុខនេះ ក្រសួង នឹងបន្ថែមខ្លឹមសារមួយចំនួនដែលនិយាយពីការកំណត់ពីសមត្ថ ភាព និងលក្ខណៈសម្បត្តិ របស់ចាងហ្វាងកាសែតនៅក្នុងច្បាប់របបសារព័ត៌មានឆ្នាំ១៩៩៥ ដើម្បីធ្វើយ៉ាងណាឲ្យវិស័យព័ត៌ មាននៅកម្ពុជា ដើរទាន់សភាពការណ៍ រីកចំរើនក្នុងយុគសម័យទំនើបនេះ ។

គួបញ្ជាក់ដែរថា ប្រសាសន៌របស់លោករដ្ឋមន្ត្រី ថ្វីបើខ្លីក៏ពិតមែន ប៉ុន្តែខ្លឹមសារនេះ គឺជាចំណុចដែលអ្នកសារព័ត៌មានអាជីពទាំង
អស់ចង់បាន ពីព្រោះថា ភាពទទួលខុសត្រូវនេះ វាគឺជាស្មារតីខ្ពស់របស់អ្នកសារព័ត៌មាន ក្នុងនាមជាកញ្ចក់បង្ហាញការពិតជូន
សង្គម ។ ដើម្បីកែលំអរអ្នកដ៏ទៃ និងសង្គមបាន ក៏លុះណាតែបានកែនូវចំណុចខ្វះខាតរបស់ក្របខណ្ឌខ្លួនឲ្យមានតម្លៃសម្រាប់
សេចក្តីថ្លៃថ្នូ សហការីចុះបំពេញវិជ្ជាជីវៈ ទើបជាការចាំបាច់ បំផុត ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
249 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3561 នាក់
ខែនេះ :
11169 នាក់
3 ខែនេះ :
32275 នាក់
សរុប :
765047 នាក់