ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
មន្ទីរធម្មការ និងសាសនា ខេត្តកណ្តាល ទាមទាឲ្យលោកក្រុមលោកតាអាចារ្យ មកពីទឹកដីខេត្តក្រចេះ ធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាព ដើររៃអង្គាស តាមផ្លូវផ្ទុយពីការណែនាំរបស់មន្ត្រីសង្ឃជាន់ខ្ពស់
Wed,18 December 2019 (Time 06:59 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 1311នាក់)

នៅម៉ោងប្រមាណ១ និង៣០នាទី ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩ នេះ ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកណ្តាល បាន តម្រូវឲ្យលោកប្រធានការិយាល័យ ធម្មការ និងសាសនា ស្រុកស្អាង ចុះទៅពិនិត្យសកម្មភាពក្រុមលោកតាអាចារ្យ មួយក្រុម ដែលបានដើររៃអង្គាសនៅតាមផ្លូវ តាមទីសាធារណៈ ដែលស្ថិតនៅក្នុងទីតាំងផ្សារព្រែកតូច ឃុំព្រែកគយ ស្រុកស្អាង ខេត្ត កណ្តាល ។

តាមការបញ្ជាក់ពីលោកប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកណ្តាល បានឲ្យដឹងថា ដោយមានសេចក្តីរាយការណ៌ពីបង ប្អូនប្រជាពលរដ្ឋនៅផ្សារព្រែកតូច បានអះអាងថា ក្រុមលោកតាអាចារ្យមួយក្រុមនោះ គឺមុខដដែល រៃអង្គាសមិនឈប់សោះ ហើយទាមទាសុំឲ្យខាងធម្មការ និងសាសនា ជួយមានចំណាត់ការពិនិត្យ ទើបរូបលោកសម្រេចជម្រុញឲ្យការិយាល័យ ធម្មការ និងសាសនា ស្រុកស្អាង ទៅអញ្ជើញក្រុមលោកតាអាចារ្យទាំងអស់នោះ ដើម្បីពិនិត្យ និងសាកសួរអំពីមូលហេតុ នៃ ការរៃអង្គាស នេះ ។

នៅចំពោះមុខ ខាងមន្ត្រីធម្មការ និងសាសនា បានធ្វើការណែនាំថា កន្លងមកមហាសន្និបាតសង្ឃវចនៈ មន្ត្រីសង្ឃទូទាំងប្រ ទេស បានធ្វើឡើងតាំងពីលើកទី១ រហូតដល់ទី២៨ គឺតម្រូវមិនឲ្យមានការដើររៃអង្គាសតាមផ្លូវអ្វីទៀតនោះទេ ព្រោះថា ការ ធ្វើនេះ គឺវាបានធ្វើឲ្យប៉ះពាល់ដល់សាសនា យ៉ាងខ្លាំង ហើយភាគច្រើននោះរាល់សកម្មភាពទាំងអស់នោះ ក៏តែងមាន ក្រុម ជនខិលខូចមួយចំនួនព្យាយាមប្រើរូបភាពទាំងឡាយនេះ ដើម្បីប្រមូលលុយជាប្រយោជន៌ពួកគេផងដែរ ។

ក្រោយពេលដែលធ្វើការពិនិត្យ និងសាកសួររួចហើយផងដែរនោះ បានដឹងថា ក្រុមលោកតាអាចារ្យទាំងអស់នោះ គឺមកពី ទឹកដីស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយមន្ត្រីធម្មការ និងសាសនា ខេត្តកណ្តាល ក៏មិនបានយកទោសពៃអ្វីដែរ គ្រាន់តែ តម្រូវឲ្យរូបលោកតាអាចារ្យទាំងអស់ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដើររៃអង្គាសនេះទៀត ព្រោះជាកំហុសឆ្គងមួយ ដែល សន្តិបាតសង្ឃវចនៈ មន្ត្រីសង្ឃទូទាំងប្រទេស លោកហាមឃាត់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
255 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3567 នាក់
ខែនេះ :
11175 នាក់
3 ខែនេះ :
32281 នាក់
សរុប :
765053 នាក់