ចប់បាត់ទៅហើយ នៅពេលក្រោយពេលដែលសមត្ថកិច្ចស្វែងរកឃើញការពិត ករណីឃាតករដែលសម្លាប់ស្ត្រីរងគ្រោះ គ្រូ បង្រៀនដែលជានារីដ៏ស្រស់ស្អាត នៅទីបំផុតគឺស្វាម៉ីរបស់អ្នកគ្រូ ដែលជាមនុស្សដែលឱបនឹងដើមទ្រូង មនុស្សដែលជនរងគ្រោះមានក្តីសង្ឃឹមថា នឹងផ្ញើដួងជីវិត ក្នុងនាមជាភរិយាស្វាម៉ីនោះ ជាអ្នកសម្លាប់ទៅវិញ ។គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ ក្រោយកើតហេតុភ្លាមៗ និងមានការ ស្រាវជ្រាវយ៉ាងយក ចិត្ដទុកផងនោះ នៅទីបំផុតកម្លាំងជំនាញរបស់លោកបានកំណត់មុខសញ្ញាបាន និងឈានទៅដល់ការចាប់ខ្លួនជនដៃដល់ តែម្ដង ក្នុងករណីឃាតកម្មសម្លាប់អ្នកគ្រូបង្រៀនម្នាក់ នៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ គឺជាប្ដីរបស់ជនរងគ្រោះ នោះតែម្តង ហើយក្រោយពេលកម្លាំងសមត្ថកិច្ចស្រាវជ្រាវ និងចាប់បាន ជនដៃដល់ ហើយក៏ដឹងផងដែរថា ប្ដីរបស់ស្ត្រីជនរងគ្រោះ ក៏ជាមនុស្សដែលប្រើប្រាស់គ្រឿងញៀន ទៀតផង ។តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ឈ្មោះ ព្រំ សួសសំណាង អាយុ៣១ឆ្នាំ មូលហេតុដែលនាំឲ្យកើតអំពើ ឃាតកម្មនេះ ដោយសារតែជនដៃដល់ប្រច័ណ្ឌស្ត្រីជនរងគ្រោះ ជាមួយអតីតសង្សារ ហើយជនដៃដល់ក៏ជាមនុស្សមានសារ ធាតុញៀន ធ្វើឲ្យមានសេចក្តីក្លាហាននៅក្នុងខ្លួនផងដែរនោះ ទើបមានការឃាតកម្មនេះកើតឡើង ។ ប្រភពពីសមត្ថកិច្ចបន្តថា ហេតុដែលអាចស្វែងរកការពិតឃើញនោះ គឺក្រោយពីសាកសួរទៅលោកគ្រូនាយកសាលា ហើយ រូបលោកនាយកអះអាងថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៩ ស្ត្រីរងគ្រោះឈ្មោះ អូន ចន្ថា ដែលជាគ្រូបង្រៀន បានសុំច្បាប់ ទៅផ្ទះមុនម៉ោង ដោយប្រាប់ថា កូនឈឺ ហើយក្រោយមកស្រាប់តែឃើញសពស្ត្រីរងគ្រោះដេកស្លាប់ដោយផ្គាប់មុខ ទើបសមត្ថកិច្ចធ្វើការសន្និដ្ឋាន រហូតធ្វើការស្រាវជ្រាវបានការពិត តែម្តង ។បច្ចុប្បន្ន ក្រោយពីបញ្ចប់ការសួរនាំ កម្លាំងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃនេះ ដើម្បី អនុវត្តន៌ផ្ដន្ទាទោស តាមផ្លូវច្បាប់ ។ ទោះបីជាយ៉ាងណា មហាជនសូមសំណូមពរដល់ថ្នាក់ដឹកនាំ សូមមេត្តាជួយមានវិធានការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ឲ្យបានហ្មត់ចត់ផង ពីព្រោះដោយសារតែសារជាតិគ្រឿងញៀនទាំងអស់នេះហើយ ធ្វើឲ្យមនុស្សមួយចំនួន ហ៊ានរហូតដល់ ទៅសម្លាប់មនុស្សដែលខ្លួនស្រឡាញ់ឱបនឹងដើមទ្រូងរាល់យប់ថ្ងៃបាន ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា