ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
សមត្ថកិច្ចជំនាញចាប់ទូកដឹកឈើសសេកមួយគ្រឿងដឹកយកមករក្សាទុកនៅផ្ទះខណ្ឌរដ្ឋបាលព្រៃឈើ ជិតគល់ស្ពានសេកុង យ៉ាងស្ងាត់ៗ
Wed,25 December 2019 (Time 07:19 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 1094នាក់)

ទូកដឹកឈើសសេកមួយគ្រឿងប្រភេទសន្លឹក ចុះពីរគោលដៅខាងលើ តាមបណ្តោយទន្លេសេកុង ត្រូវសមត្ថកិច្ចជំនាញរដ្ឋ បាលព្រៃឈើចាប់បង្ក្រាបបានស្ងាត់ៗ ខណ:លួចចរាចរណ៍ដឹកឈើខុសច្បាប់ ដោយមិនបានប្រាប់ជាមុន នៅវេលាម៉ោងប្រ មាណជា៤ជាងទាបភ្លឺ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ ខណៈព្រឹក ទើបភ្ញាក់ផ្អើលដល់ពលរដ្ឋមានការងឿងឆ្ងល់ ទូកដឹកឈើនោះមិនដឹងថាសមត្ថកិច្ចចាប់ ឬឈ្មួញមានខ្នងបង្អែកក្រាស់យ៉ាងណានោះទេ ព្រោះក្រុមការងារយើងពុំបាន ឃើញសមត្ថកិច្ច ឬមន្ត្រីជំនាញណាម្នាក់នៅយាមកាម ការពារទូកដឹកឈើនោះ ក្រោយពេលបង្ក្រាបបានដូចសព្វមួយដង នោះឡើយ។

ក្រោយពីររាយការណ៍ទៅមន្ត្រីជំនាញ ខណ:ឃើញទូកដឹកឈើពេញមកឈប់ចតក្រោមស្ពានសេកុងនោះ ក៏បានរាយការណ៍ ជូនទៅលោក អន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានឆ្លើយថាចាំឲ្យកូនចៅទៅមើល ខណ:ទូកចាកចេញពីច្រាំង សំដៅមកចតនៅកំពង់សាលាមុខរង្វង់មូលចាស់ ក្រោយមកខលម្តងទៀតបែជាលោកឆ្លើយថា ឲ្យចុះសួរគេទៅឈើនោះ គេដឹក ទៅណាវិញ ក្រោយមកខលសួរម្តងទៀត ទើបដឹងថាឈើនោះគេចាប់ ព្រោះកូនចៅលោកឈ្មោះ ហ៊ុន ប៊ុនអឿន នាយរងសង្កាត់ ព្រៃឈើអូពង់មាន់ ទើបនឹងប្រាប់ ។

ចំណែកលោក វា សុផាន់ នាយការិយាយល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគបាលខេត្តស្ទឹងត្រែង ក៏ឆ្លើយស្រដៀង នឹងលោកនាយខណ្ឌដែរ ថាចឹងចាំឲ្យកូនចៅទៅមើល ហើយក៍ស្ងាត់ឈឹងដូចគ្នា ។

តើនេះជាល្បិចរបស់សមត្ថកិច្ចឬ ដែលចុះបង្ក្រាបរួមគ្នា ហើយសូម្បីតែអ្នកសារព័ត៌មានយើងសួរក៏លាក់ដែរ តើនេះជាមូលហេតុ
ឬ ទើបធ្វើឲ្យបទល្មើសកើតមានពេញបន្ទុកក្នុងខេត្តស្ទឹងត្រែងយើងនេះ មិនថាយប់ឬថ្ងៃនោះទេ ការដឹកជញ្ចូនឈើមិនដែល មានច្បាប់នោះទេ ជាពិសេសរថយន្តដឹកទ្វារបង្អួចនោះតែម្តង ភាគច្រើនពួកគេតែងតែចេញនៅពេលយប់ម៉ោង១២ ជាង រហូត ដល់ម៉ោង៤ ទាបភ្លឺ ។

ហើយតើចរាចរណ៍ត្រួតពិនិត្យនឹងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ មានទាំងពីរនគបាលចរាចរណ៍ផ្លូវគោក នគបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច នគបាលប្រឆាំងគ្រឿងញៀន រួមទាំងមន្ត្រីសាធារណ:ការផងដែរ ចល័តតាមគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ។

តាមមតិរបស់ពលរដ្ឋជាច្រើនបាននិយាយថា បើគិតទៅសូម្បីតែស្រមោចក៏វាចេញមិនរួចដែរ ក្នុងការអនុវត្តច្បាប់តាមគោលការ របស់ប្រមុខរាជរដ្ឋាភិបាល រួមនឹងគណ:បញ្ចាការឯកភាពខេត្តផងដែរនោះ ប៉ុន្តែជាមន្ត្រីសមត្ថកិច្ចនឹងមន្ត្រីជំនាញ ទាំងនោះ គឃ្លើន មិនអនុវត្តន៍ច្បាប់របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចុះក៏ដូចគណ:បញ្ចាការឯកភាពខេត្តផងដែរ បែជាបណ្តែត បណ្តោយឲ្យបទល្មើសចេញយ៉ាងគគ្រឹក ដូចទឹកហូរបាក់ទំនប់ទៅវិញ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
209 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3521 នាក់
ខែនេះ :
11129 នាក់
3 ខែនេះ :
32235 នាក់
សរុប :
765007 នាក់