ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការងារចុះពិនិត្យភូមិសាស្ត្រអនុវត្តន៌គម្រោង ADB ក្នុងខេត្ត តាកែវ
Thu,26 December 2019 (Time 04:53 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 1067នាក់)

កាលពីថ្ងៃទី២៣ និងទី២៤ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និង ឧតុនិយម និងជានាយកគម្រោង PMU-ADB and WB MOWRAM បានអញ្ជើញដឹកនាំក្រុមការងារក្រសួងធនធានទឹក និង ឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងជំនាញការ ADB ប្រចាំក្រសួងធនធានទឹក និងឧតុនិយម ធ្វើការចុះ ពិនិត្យ ទីតាំងភូមិសាស្រ្តអនុវត្តន៌គម្រោង ADB Climate Friendly Agri-Business Value Chain (CFAVC) ក្នុងខេត្តតា កែវ ដែលបានដាក់ស្នើមក PMU-ADB ចំនួន ១២គម្រោង។

នៅក្នុងសកម្មភាពការចុះពិនិត្យនេះ បានប្រព្រឹត្តទៅលើទិសដៅ រួមមានៈ ទី១ ប្រព័ន្ធធារាសាស្រ្តទំនប់ព្រៃក្តួច ក្នុងឃុំត្រពាំងក្រ ញ៉ូង ស្រុកត្រាំកក់ ទី២ ប្រព័ន្ធធារាសាស្រ្តទំនប់ក្រាំងអំពិល ក្នុងឃុំត្រពាំងក្រញ៉ូង ស្រុកត្រាំកក់ ទី៣ ប្រព័ន្ធធារាសាស្រ្តស្តុក សាប ក្នុងឃុំសម្រោង ស្រុកត្រាំកក់ ទី៤ ប្រព័ន្ធធារាសាស្រ្តត្រពាំងខន ក្នុងឃុំត្រពាំងធំ ស្រុកត្រាំកក់ ទី៥ ស្រះទឹក ០១កន្លែង ក្នុងឃុំត្រពាំងធំត្បូង ស្រះទឹក ០៣កន្លែង ក្នុងឃុំគុស និងស្រះទឹក ០១កន្លែងទៀត ក្នុងឃុំសម្រោង ដែលស្រះទឹកទាំងនេះស្ថិត ក្នុងស្រុកត្រាំកក់ ។

សកម្មភាពការចុះពិនិត្យជាក់ស្តែងរបស់ លោកអនុរដ្ឋលេខាធិការ នាពេលនេះ គឺក្នុងបំណងជម្រុញឲ្យបានឆាប់លើការអនុវត្ត គម្រោង ADB CFAVC លើវិស័យទឹក ដែលក្នុងនោះក្រសួងធនធានទឹក និងឧតុនិយម ត្រូវធ្វើការអនុវត្តឲ្យសម្រេចបានជោគ ជ័យលើបណ្តាការងារមួយចំនួន រូមមានៈ ១.ធ្វើការជួសជុលស្តារឡើងវិញលើប្រព័ន្ធធារាសាស្ត្រ ចំនួនពី ២៧ ដល់ ៣២កន្លែង ក្នុង ០៤ខេត្តខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយផ្អែកតាមសណ្ឋានការជាក់ស្តែង នៃការប្រែប្រួលលើ ទីផ្សារ និងSDR ។ ២.ពិនិត្យធ្វើការចាត់ថ្នាក់លើផលប៉ះពាល់ដីធ្លី បរិស្ថាន និងធ្វើការកំណត់ខ្នាត ឲ្យបានត្រឹមត្រូវតាមការកំ ណត់របស់ ADB ក្នុងគម្រោងមួយនេះ។ ៣.ធ្វើការកំណត់ឲ្យបានច្បាស់លាស់លើដែនយុត្ថាធិការរបស់ក្រសួងធនធានទឹក និង ឧតុនិយម ក្នុងការអនុវត្តគម្រោងADB មួយនេះ ជៀសវាងការរាំងស្ទះណាមួយដែលកើតឡើង ជា យៈថា ហេតុ ។

ក្រសួងធនធានទឹក និងឧតុនិយម នឹងធ្វើការអនុវត្តលើការជីកស្រះចំនួន ៨០០កន្លែង រួចបំពាក់នូវការធ្វើទំនើបកម្ម លើប្រព័ន្ធ ធារាសាស្រ្តដោយប្រើទឹកតិច ជូនខេត្តគោលដៅចំនួន០៤ គឺ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពត និងខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ផងដែរថា ការអនុវត្តគម្រោងខាងលើមានការពន្យារពេលជិត ០២ឆ្នាំ ព្រោះតែការចាត់ការមិនតាន់តាមសភាពការ និងពុំច្បាស់ការលើនិតិវិធីអនុវត្តការងារ គម្រោងពីសំណាក់អង្គភាពពាក់ព័ន្ធមួយចំនួនតូច។ ក្នុងពេលនេះ លោកអនុរដ្ឋលេខា ធិការបានធ្វើការកំណត់បានច្បាស់លាស់អស់ហើយលើនិតិវិធីអនុវត្តការងារវិស័យទឹក និងពីដែន យុត្ថាធិការរបស់វិស័យទឹក ដែលកំណត់ដោយច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ជូនជំនាញការ ADB ប្រចាំក្រសួង ទទួលបានច្បាស់ ហើយត្រូវតែធ្វើ ការបេ្តជ្ញាចិត្តមុតស្រួចទៅមុខអនុវត្តឲ្យខាងបានលើវិស័យទឹកក្នុងគម្រោង ADB CFAVCនេះ ជៀសវាង ជាន់ភារៈកិច្ចនាំឲ្យ ស្ទះការងារ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
285 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3597 នាក់
ខែនេះ :
11205 នាក់
3 ខែនេះ :
32311 នាក់
សរុប :
765083 នាក់