ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ផ្សព្វផ្សាយអប់រំ ធ្វើនៅក្នុងស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង នាពេលព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ កន្លងមកនេះ
Sat,28 December 2019 (Time 08:35 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 1082នាក់)

កាលពីព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៩ កន្លងមកនេះ នៅសាលាស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានរៀបចំពិធីផ្សព្វ ផ្សាយមួយ ដោយមានការអញ្ជីញជាអធិបតីពីរូបលោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត នៅក្នុងសកម្មភាពការ ងារ ដែលមានសារៈសំខាន់ និងចាំបាច់ដើម្បីរួមគ្នាអនុវត្តន៍ក្នុងបេសកកម្មទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន ការរួមគ្នា ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបន្តពង្រឹងឲ្យកាន់តែរឹងមាំបន្ថែមទៀត ចំពោះការអនុវត្តវិធានការច្បាប់ ប្រយុទ្ធប្រឆាំងនឹងគ្រឿង ញៀន ។

ថ្លែងក្នុងឱកាសនោះ អភិបាលខេត្តស្ទឹងត្រែង លោកបានផ្តាំផ្ញើ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សា នុសិស្សទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការបញ្ចុះបញ្ចូលពីជនអគតិមួយចំនួន ដែលតែងតែបោកបញ្ឆោតឲ្យប្រ ព្រឹត្តនូវអំពើខុសច្បាប់ ជាពិសេសការប្រើប្រាស់នូវសារធាតុញៀន និងការជួញដូរគ្រប់ប្រភេទ។

នៅក្នុងករណីនេះ យើងត្រូវតែឆ្លើយថា ទេចំពោះគ្រឿងញៀន ព្រោះគ្រឿងញៀនវាបានបំផ្លាញអនាគត បំផ្លាញសង្គមគ្រួសារ និងបំផ្លាញសង្គមជាតិយើងទៀតផង និងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា ដើម្បីសហគមន៍យើងគ្មានថ្នាំញៀន ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
290 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3602 នាក់
ខែនេះ :
11210 នាក់
3 ខែនេះ :
32316 នាក់
សរុប :
765088 នាក់