ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
លេចធ្លាយការរិៈគន់ពីប្រជាពលរដ្ឋថា អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ធ្មេចភ្នែកឲ្យទីតាំងបណ្តោយរបងវត្តជម្ពូរវ័ន្ត ក្លាយជាទីតាំង អាជីវកម្ម ក្រុមរម៉កដាក់លក់គ្រឿងសង្ហារឹម គេសង្ស័យថាមានកញ្ចប់ប្រយោជន៌ចូលហោប៉ៅបុគ្គលមួយចំនួនហើយ បានជានាំ គ្នាស្ងាត់យ៉ាងហ្នឹង
Tue,03 December 2019 (Time 08:32 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 1036នាក់)

ថ្មីៗនេះបែកធ្លាយការរិៈគន់ថា ទីតាំងដីរបស់រដ្ឋនៅជាប់និងបណ្តោយរបងវត្តជម្ពូរវ័ន្ត ដែលមានទីទាំងស្ថិតនៅក្បែរសង្កាត់ចោម ចៅ១ ខណ្ឌពោធិ៍សែនជ័យ កំពុងត្រូវបានក្រុមរម៉កម៉ូតូខ្នាតធំៗ ចាប់ផ្តើមយកធ្វើជាទីតាំងដាក់លក់គ្រឿងសង្ហារឹម យ៉ាងអាណា
ធិបតេយ្យបំផុត ដែលមើលទៅហាក់បីដូចជាទីផ្សារទៅហើយ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនអត់យល់ថា តើព្រះគ្រូអនុគុណខណ្ឌ
ពោធិ៍សែនជ័យ ព្រះវិន័យធម៌ និងជាចៅអធិការវត្តជម្ពូរវ័ន្ត ជាអ្នកអនុញ្ញាតិ ឬក៏អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ជាអ្នកអនុញ្ញាត នោះទេ ។

ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា ស្របពេលទៅនឹងរង្វង់មូលចោមចៅ ត្រូវបានសាងសង់ធ្វើជាស្ពានអាកាសផងនោះ
នៅរាល់ពេលព្រឹក និងពេលល្ងាច ទីតាំងផ្លូវខាងលើ គឺត្រូវក្លាយជាទីតាំងកកស្ទះបំផុត ។ ជាមួយការកកស្ទះណែនចង្អៀតតាន់ តាប់របស់បងប្អូនអ្នកដំណើរនេះ នៅលើផ្លូវបេតុងជាប់នឹងរបងវត្តជម្ពូរវ័ន្ត គេឃើញមានក្រុមរម៉កយកទីតាំងខាងលើ ដាក់តាំង បង្ហាញលក់គ្រឿងសង្ហារឹមលក្ខណៈដល់ទៅ២ជួរ ហាក់បីដូចជាមិនខ្វល់ថា ទីតាំងខាងលើ ជាដីសាធារណៈដែលប្រជាពលរដ្ឋ ចាំបាច់ប្រើប្រាស់ធ្វើដំណើរឆ្លងកាត់នោះឡើយ ។

ពលរដ្ឋជាច្រើននោះបន្តថា ជាធម្មតាទីតាំងខាងលើ គឺជាផ្លូវសាធារណៈ ហើយការធ្វើសកម្មភាពលក់ដូរទាំងអស់នេះ គឺលុះត្រា
តែមានការអនុញ្ញាតពីខាងសណ្តាប់ធ្នាប់ខណ្ឌពោធិ៍សែនជ័យ ទើបពួកគេអាចធ្វើសកម្មភាពបានយ៉ាងគគ្លើនយ៉ាងនេះ ប៉ុន្តែបើ
ខាងសណ្តាប់ធ្នាប់ខណ្ឌពោធិ៍សែនជ័យ ពិតជាបានអនុញ្ញាតឲ្យទីតាំងខាងលើនេះ ដាក់ជាកន្លែងលក់គ្រឿងសង្ហារឹម យ៉ាងអា ណាធិបតេយ្យពិតមែននោះ គឺជាហេតុផលធ្វើឲ្យពលរដ្ឋក្តៅក្រហាយពេកណាស់ ពីព្រោះថា ទីតាំងផ្លូវនេះ គឺជាទីតាំងកកស្ទះ ជាងគេបំផុត ក្នុងរាជធានីភ្នំពេញ គឺទាំងពេលព្រឹក និងទាំងពេលល្ងាច ។

សម្រាប់ព័ត៌មានមួយនេះ អង្គភាពយើងនៅមិនទាន់បានការបំភ្លឺបញ្ជាក់ពីរូបលោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាល
ខណ្ឌពោធិ៍សែនជ័យ បាននៅឡើយនោះទេ ដោយហេតុថា នេះជាការស្នើសុំរបស់ពលរដ្ឋ សុំឲ្យអង្គភាពចែករំលែកជូនថ្នាក់ ដឹកនាំ ទាំងអស់ជ្រាប ។

អង្គភាពយើង និងបន្តយកព័ត៌មានអំពីចំណាត់ការ របស់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ផ្សាយជូនមហាជនជ្រាប នៅពេល ក្រោយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
236 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3548 នាក់
ខែនេះ :
11156 នាក់
3 ខែនេះ :
32262 នាក់
សរុប :
765034 នាក់