ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
លោក​ ឈុន សុភមង្គល ​ប្រធានសា​ខាគយនិង​រដ្ឋាករខេត្ត​ឧត្ដរមានជ័យ​កំពុងឃុបឃិតជាមួ​យឈ្មួញ​ប្រព្រឹត្តអំពើ​ពុករលួយ​ពេញបន្ទុក..!!!
Fri,21 June 2019 (Time 02:42 PM)
ដោយ ៖ ខ្លាដែន (ចំនួនអ្នកអាន: 796នាក់)

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឈុន សុភមង្គល បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​គយ​នៅ​ច្រកទ្វារ​អន្តរជាតិ ​ជាំ ស្រុក​អន្លង់វែង និង​មេ​គយ​នៅ​ច្រកទ្វារ​អន្តរជាតិ​ អូរ​ស្មាច់ ក្រុង​សំរោង ក៏ដូចជា​មេ​គយ​នៅ​ច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អំពិល ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាងគំហុក​។

ការដែល​មន្ត្រី​គយ​ប្រចាំ​ច្រក​ទាំង​៣​នោះ​ហ៊ាន​ឃុបឃិត​គ្នាឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ដែល​កំពុង​សាង​ភាព​ល្បី​ល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។ ទន្ទឹមនឹងនេះ​ដោយសារ​មានការ​ឃុបឃិត​ពី​សំណាក់​មន្ត្រី​គយ​ចល័ត​ ក្នុង​ខេត្តឧត្ដរមានជ័យ ទើប​ឈ្មួញ​ធំៗ​អាច​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ច្រកព្រំដែន​ក្នុងស្រុក​អន្លង់វែង ក្រុង​សំរោង និង​ស្រុក​បន្ទាយ​អំពិល ទៅដល់​គោលដៅរបស់ខ្លួន។

ប្រភពពី​មន្ត្រី​គយ​មួយចំនួន​នៅក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយក៏​មានការ​ឃុបឃិត​ជាមួយ​ក្រុម​គយ​ចល័ត​ក្នុង​ខេត្តឧត្ដរមាន ជ័យ​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​លោក ឈុន សុភមង្គល ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ទើប​ខំប្រឹង​ស្រង់ដើម​តាមរបៀប​ពុករលួយ​យ៉ាង​តក់ក្រហល់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។

ឥឡូវនេះ​លោក ឈុន សុភមង្គល កំពុង​យក​បទពិសោធន៍​នៃ​អំពើពុករលួយ​កាល​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង មក​អនុវត្តន៍​នៅក្នុង​ខេត្តឧត្ដរមានជ័យ យ៉ាង​ពេញទំហឹង​តែម្តង​។

ថ្មីៗ​នេះ​ប្រភពពី​មន្ត្រី​​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក្រុង​សំរោង បាន​ឲ្យ​ដឹងថា លោក អួន សុភាព ប្រធានការិយាល័យ​គយ​ច្រក​អូរ​ស្មាច់ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​គឃ្លើន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក គួ​ន សុភាព ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បាន​ឲ្យ​ដឹងថា ការដែល​លោក គួ​ន សុភាព ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ​។

ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​តាមច្រើន​រូបភាព​របស់​លោក ឈុន សុភមង្គល នេះ​ផង​។ ទន្ទឹមនឹងនេះ​ក៏មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ឈុន សុភមង្គល និង​បក្ខពួក​ផងដែរ ព្រោះ​លោក ឈុន សុភមង្គល តែង​តែប្រើប្រាស់​ឈ្មោះ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ ដើម្បី​បិទបាំង​អំពើពុករលួយ​របស់ខ្លួន។

ចំពោះករណីខាងលើនេះ គេហទំព័រ​ ខ្លាបុ៉ស្តិ៍ យើងមិនអាចធ្វើការទំនាក់ទំនង សុំការបំភ្លឺពីលោក ឈុន សុភមង្គល បាននៅឡើយទេនៅពេលនេះ ដោយសារពុំមានលេខទូរស័ព្ទ ។ សូមអរគុណ.!

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
361 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3673 នាក់
ខែនេះ :
11281 នាក់
3 ខែនេះ :
32387 នាក់
សរុប :
765159 នាក់