បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាបានក្លាយទៅជាជនរងគ្រោះ ចំពោះការទទួលទានបរិភោគអាហារដែលគ្មានសុវត្ថភាព ខូចគុណភាព និងមានសារធាតុគីមី ដែលត្រូវបានប្រទេសជិតខាងចាត់ទុកជាទីផ្សារអាហារបំពុលដ៏ធំបំផុតសំរាប់ពួកគេ ។ប្រជាពលរដ្ឋកម្ពុជាកំពុងតែមានការខ្លាចរអាយ៉ាងខ្លាំងចំពោះទំនិញនាំចូលពីប្រទេសជិតខាង ជាពិសេសគ្រឿងបរិភោគ បន្លែ ត្រី សាច់ គ្រឿងទេសនិងទំនិញគ្រប់ប្រភេទ ។ល។ ដែលគ្មានគុណភាព ហើយងាយស្រួលទទួលទានទេ ព្រោះជាបញ្ហាសុខភាពក្រុមគ្រួសាររបស់ពួកគាត់ផងដែរ ។គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៩ សាច់គោ សាច់ជ្រូក គ្រឿងក្នុងជ្រូក ដែលខូចគុណភាព និងសង្ស័យថា មានសារធាតុគីមី ជិតមួយតោន បានលួចនាំចូលពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មកលក់នៅកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដឹងថាសាច់ខូចគុណភាព និងមានការខកចិត្តយ៉ាងខ្លាំងចំពោះមន្រ្តីគយដែលប្រចាំមាត់ច្រកទ្វារប៉ោយប៉ែត ដែលបណ្តោយឲ្យមានសាច់គោ សាច់ជ្រូក និងគ្រឿងក្នុងជ្រូកខូចគុណភាព និងមានសារធាតុគីមី ចូលមកកម្ពុជាដូច្នេះ ។គួរំលឹកថា កាលពីមុនមានការត្រួតពិនិត្យគុណភាពទំនិញ និងផលិតផលក្លែងបន្លំម៉ាក អស់សុពលភាពប្រើប្រាស់ ។ល។ គឺជាកាតព្វកិច្ចរបស់មន្រ្តីកាំកុងត្រូលប្រចាំមាត់ច្រកទ្វារព្រំដែននេះ ប៉ុន្តែកន្លងទៅនេះត្រូវសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចដកកាំកុងត្រូលចេញពីមាត់ច្រកទ្វារព្រំដែន ដើម្បីជួយសម្រួល និងកាត់បន្ថយការលំបាក់របស់ពាណិជ្ជករ ដោយផ្តល់អំណាចទៅឲ្យស្ថាប័យគយ និងរដ្ឋាករទាំងស្រុង ក្នុងការត្រួតពិនិត្យបន្ថែម ។ នាពេលថ្មីៗនេះផងដែរ បន្ទាប់ពីមានជំងឺឆ្កួតជ្រូកត្រូវបានរីករាលដាលនៅប្រទេសមួយចំនួននៅអាស៊ី ក្នុងនោះមានថៃ និងវៀតណាម ដែលជាប្រទេសជាប់ព្រំដែនជាមួយនឹងប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹងមិនអនុញ្ញាតិឲ្យមានការនាំចូលជូ្រក សាច់ជ្រូក ពីប្រទេសជិតខាង និងបរទេសឡើយ ករណីដែលមានចូលជ្រូក សាច់ជ្រូក និងគ្រឿងក្នុងជ្រូក តាមច្រកណា ច្រកទ្វារព្រំដែននោះត្រូវទទួលខុសត្រូវទាំងស្រុង ។ប៉ុន្តែផ្ទុយទៅវិញ លោក ងួន កុសល់ ប្រធានការិយាល័យគយ និងរដ្ឋាករ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បែរជាបើកដៃឲ្យមានការនាំចូលសាច់ជ្រូក សាច់គោ និងគ្រឿងក្នុង ដែលខូចគុណភាព និងមានសារធាតុគីមី យ៉ាងពេញបន្ទុកទុក ។ គេមិនដឹងទេថា តើបទបញ្ជាឬសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាល មានប្រសិទ្ធិភាពដែរទេ ? បានជាលោក ងួន កុសល់ ប្រធានការិយាល័យគយ និងរដ្ឋាករ ធ្វើសកម្មភាពទាំងបើកជំហរបែរនេះ ។ព្រោះតែមន្រ្តីគយ និងរដ្ឋាករ ប្រចាំច្រកទ្វារព្រំដែន គិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតអំពីសុខភាពពលរដ្ឋ និងផលប៉ះពាល់ដល់កិត្តិយសរាជរដ្ឋាភិបាលនោះទេ ។ បើទោះយ៉ាងណាប្រជាពលរដ្ឋបានស្នើសុំយ៉ាងទទូចទៅលោក ឳម យ៉ិនទៀង ប្រធានស្ថានប័នប្រឆាំងអំពើពុករលួយ មេត្តាបើកការស៊ើបអង្កេតទៅលើសកម្មភាពរបស់លោក ងួន កុសល់ ផងទាន! បើមិនដូច្នោះទេ សុខសុវត្ថភាព សុខភាពពលរដ្ឋ និងទទួលរងគ្រោះ ដោយសារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់លោក ងួន កុសល់ នេះ ។ក្នុងនោះក៏មាការរិ:គន់ចំៗពីមតិសាធារណៈថា កន្លងទៅនេះសារព័ត៌មានក្នុងស្រុកជាច្រើនបានធ្វើការផ្សាយអំពីភាពអសកម្ម និងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់លោក ងួន កុសល់ យ៉ាងណាក៏ដោយ ក៏លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ មិនខ្វល់បន្តិចដែរ ដែលត្រូវបានគេសង្ស័យថា គឺជាខ្សែប្រពន័្ធរបស់លោក ងួន កុសល់ ។ជុំវិញព័ត៌មានខាងលើនេះ គេហទំព័រខ្លាប៉ុស្តិ៍ ខំព្យាយាមទំនាក់ទំនងសុំការបំភ្លឺពីលោក ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យបាននៅឡើយទេនៅពេលនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា