នាពេលថ្មីៗនេះ លោក ស្វាយ សំអ៊ាង កំពុងឃុបឃិតបើដៃឲ្យក្រុមឈ្មួញកាប់ដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យដោយមិនខ្វល់ពីបទបញ្ជារបស់សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងច្បាប់ព្រះរាជាណាចក្រកម្ពុជាអ្វីបន្តិចសោះ ។ សេចក្តីរាយការណ៍ច្បាស់ការមួយបានឲ្យដឹងថា ឈើទាំងអស់នេះគឺជាឈើរបស់ឈ្មោះ ម៉ាប់ ដែលជាមេឈ្មួញដ៏ធំជាងគេនៅខេត្តមណ្ឌលគិរី មេឈ្មួញនេះបានអះអាងខ្លួនឯងថា នៅក្នុងខេត្តមណ្ឌលគិរីនេះមានតែខ្លួនទេ ទើបអាចធ្វើសកម្មភាពដឹកជញ្ជូនឈើរបៀបនេះបាន ព្រោះខ្លួនជាមនុស្សសំខាន់របស់លោកស្នងការរងខេត្តមណ្ឌលគិរីត្រូវជាកូនប្រសាររបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងក៏ជាមនុស្សជំនិត និងកាន់សេដ្ឋកិច្ចរបល់លោក ស្វាយ សំអ៊ាងផងដែរ ។ សេចក្តីរាយការណ៍បានបន្តថា សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខិតខំអភិវឌ្ឍន៍គ្រប់វិស័យ ដើម្បីឲ្យជាតិមានការរីកចំរើនយ៉ាងឆាប់រហ័ស តែលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ខិតខំអភិវឌ្ឍន៍ក្រុមឈ្មួយឲ្យចេះកាប់ដឹកជញ្ជូនឈើប្រណិតៗ យកទៅលក់នៅប្រទេសវៀតណាម តាមច្រកដាក់ដាំ ដើម្បីឲ្យការអភិវឌ្ឍន៍ប្រព្រឹត្តអំពើពុករលួយរបស់ខ្លួនកាន់តែមានវិសាលភាពធំៗឡើង ។ សេចក្តីរាយការណ៍បានបន្តទៀតថា នៅព្រឹកម៉ោងប្រាំពីរព្រឹក ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានឲ្យគេហទំពរខ្លាប៉ុស្តិ៍យើងដឹងថា លោកបានបញ្ជាកម្លាំងដើម្បីដាក់នៅប្រចាំមាត់ច្រកទ្វារ តែមិនបានដាក់កម្លាំងរល្បាតទេ ហើយលោកក៏មិនទាន់ទទួលបានរបាយការណ៍ណាមួយនៅឡើយដែរ ។ សេចក្តីរាយការណ៍បានបន្ថែមថា ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា បើលោក ស្វាយ សំអ៊ាង បានបញ្ជាកម្លាំងដាក់តាមមាត់ច្រក ហេតុអ្វីបានជាក្បួនរថយន្តរបស់មេឈ្មួញឈ្មោះ មាប់ ដឹកជញ្ជូនឈើរាប់រយគ្រឿងចេញតាមច្រកដាក់ដាំបានដោយរលូន តើសមត្ថកិច្ចដែលលោក ស្វាយ សំអៀង ដាក់ប្រចាំការនៅតាមម៉ាត់ច្រក ទៅចាប់បទល្មើសឬចាំមើលផ្លូវនិងជួយអន្តរាគមន៍បទល្មើសទៅវិញ ។ គួរបញ្ជាក់ថា បន្ទាប់ពីមានហេតុការសោកនាកម្មបាក់រលំអាគារកំពស់ប្រាំពីរជាន់នៅក្នុងក្រុងព្រះសីហនុ បណ្តាលឲ្យមានមនុស្សស្លាប់ជាង២០នាក់ និងរបួសជាង២០នាក់ កាលពីថ្ងទី ២២ ខែ មិថុនា ឆ្នាំ ២០១៩ សម្តេច ហ៊ុន សែន ប្រមុខដឹកនាំប្រទេសកម្ពុជា មានការក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំងចំពោះសោកនាសកម្មមួយនេះ សម្តេចបានអញ្ចើញចុះដល់ទីតាំងពិនិត្យស្ថានភាពនោះ ដោយផ្ទាល់ផងដែរ កាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៩ ហើយសម្តេចបានចំរុញឲ្យមានការលើកទឹកចិត្តដល់ជនរងគ្រោះ និងថែមទាំងអំពាវនាវស្វែងរកជំនួយមនុស្សធម៌ជួយជនរងគ្រោះថែមទៀតផង ។ ដោយឃើញថា ទាំងថ្នាក់ដឹកនាំប្រទេស អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋកម្ពុជារវល់តែជួយសង្គ្រោះពលរដ្ឋរងគ្រោះក្នុងហេតុការណ៍បាក់អាគារនៅក្រុងព្រះសីហនុ ។ នៅយប់ថ្ងៃទី ២៤ វេលាម៉ោង ២ រំលងអធ្រាតឈានចូលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៩ លោក ស្វាយ សំអ៊ាងអភិបាលខេត្តមណ្ឌលគិរី បានឈ្លាតឱកាសបើកឲ្យមានការលួចនាំឈើចេញទៅប្រទេសវៀតណាមតាមច្រកដាក់ដាំ រាប់រយគ្រឿង ដូចដង្ហែក្បួនរថយន្តអង្គកឋិនទានអញ្ចឹងដែរ ។ មតិមហាជនរងចាំមើលថា តើសម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមានវិធានការបែបណាទៅលើ លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដែលកំពុងឈ្លាតឱកាសបើកឲ្យក្រុមឈ្មួញលួចនាំឈើចេញទៅប្រទេសវៀតណាមតាមច្រកដាក់ដាំ នៅយប់ថ្ងៃទី ២៤ វេលាម៉ោង ២ រំលងអធ្រាតឈានចូលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៩ ។ ករណីនេះផងដែរក៏មានការលើកឡើងថា លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អាចបើកឲ្យមានការលួចនាំឈើចេញទៅស្រុកយួនដោយរលូនបែបនេះ គេសង្ស័យថា ប្រហែលជាលោក សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថ់លើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការបង្រ្កាបបទល្មើសធម្មជាតិ ទទួលបានផលប្រយោជន៍ពីបុគ្គលឈ្មោះម៉ាប់នេះក្រាស់ក្រែលហើយមើលទៅ បានជាក្រុមឈ្មួញអាចធ្វើសកម្មភាពដោយរលូនបែបនេះ ។ក្នុងនោះក៏មានការលើកឡើងថា វាខុសគ្នាផ្ទុយស្រឡះពីលោក យន្ត មិន អភិបាលខេត្តព្រះសីហនុ ដែលបានបញ្ជាក់ពីការទទួលខុសត្រូវរបស់ខ្លួន ចំពោះសោកនាកម្មឧបទ្ទវៈហេតុបាក់រលំអាគារ បណ្តាលឲ្យមនុស្សជាច្រើនបានស្លាប់និងរបួសនៅក្រុងព្រះសីហនុ លោក យន្ត មិន បានស្នើសុំសម្តេចដើម្បីលាឈប់ពីតំណែងអភិបាលខេត្តព្រះសីហនុ បញ្ជាក់ពីការទទួលខុសត្រូវក្នុងនាមលោកជាអភិបាលខេត្ត ។ មតិមហាជនជាច្រើនសំណូមពរយ៉ាងទទូចទៅលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាបើកការស៊ើបអង្កេតទៅលើភាពអសកម្មរបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីផងទាន ! ជៀសវាងព្រៃឈើដែលនៅសេសសល់ត្រូវបានក្រុមឈ្មួញកាប់ដឹកជញ្ជូនទៅប្រទេសវៀតណាមអស់គ្មានសល់ និងរក្សាទុកព្រៃឈើដែលនៅសេសសល់ទុកឲ្យកូនចៅខ្មែរជំនន់ក្រោយបានស្គាល់ប្រភេទឈើនៅក្នុងប្រទេសកម្ពុជាផង ៕
ព័ត៌មានគួរចាប់អារម្មណ៍
អុញនោះ ក្រុមហ៊ុនដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ទាំងក្នុងខេត្តត្បូងឃ្មុំ និងក្រៅខេត្តត្បូងឃ្មុំមួយចំនួន គ្រោងនឹងប្តឹងលោកសឺង គីរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ ទៅអង្គភាពប្រឆាំអំពើពុករលួយ និងប្តឹងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីបទរំលោភអំណាច និងឃុបឃិតជាមួយក្រុមហ៊ុនបក្សពួកធ្វើសកម្មភាពខុសច្បាប់នៃការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ **** ( ខេត្តត្បូងឃ្មុំថ្ងៃទី 10 ខែធ្នូឆ្នាំ 2024) លោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគរបស់ខេត្តត្បូងឃ្មុំ ត្រូវបានក្រុមហ៊ុនដេញថ្លៃមូលនិធិឃុំ.សង្កាត់ នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំ កំពុងតែរៀបចំនិងគ្រោងប្ដឹងលោកសឹង គីរីវណ្ឌី ទៅអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា( ACU) និងប្ដឹងទៅឯកឧត្តមអូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គួរបញ្ជាក់ថា ចាប់តាំងពីលោកសឺង គីរីវណ្ឌី បានកាន់តួនាទីជានាយកទីចាត់ការផែនការ និងវិនិយោគ ខេត្តត្បូងឃ្មុំរយះពេលជិតបីឆ្នាំកន្លងមក បានបើកដៃអោយក្រុមហ៊ុន និងបុគ្គលមួយចំនួនដែលជាបក្សពួករបស់ខ្លួន ដើរធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ គ្រប់កម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ដូចជា - ដើរចរចារលុយទឹកតែ - ចាប់ឃាត់ក្រុមហ៊ុនដ៌ទៃមិនអោយចូលដាក់សំណើដេញថ្លៃបានទាន់ពេលវេលា - បិតការទទួលសំណើដេញថ្លៃមុនពេលកំណត់ -ល- មិនតែប៉ុណ្នោះកាលពីថ្ងៃទី 13 ខែមិថុនាឆ្នាំ 2024 កន្លងទៅ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំនៅសាលាស្រុកអូររាំងឪ ដោយលោកសឹង គិរីវណ្ឌី បានធ្វើការគម្រាមដល់ក្រុមហ៊ុនអ្នកជាប់ពន្ធតូចមិនអោយចូលរួមដាក់សំណើដេញថ្លៃឡើយ ដែលបានប្រើអំណាចលើសពីតួនាទី រំលោភលើសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ 00៩ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ។ ទង្វើទាំងនេះគឺស-បញ្ជាក់ពីទង្វើទុច្ចរឹតរបស់លោកសឺង គីរីវណ្ឌីក្នុងគោលបំណងការពារផលប្រយោជន៌ឲ្យបុគ្គលណាម្នាក់ រឺក្រុមហ៊ុនណាមួយដែលជាបក្សពួក ដោយមិនចង់អោយមានក្រុមហ៊ុនចូលរួមដេញថ្លៃច្រើន ខ្លាចមានការប្រកួតប្រជែង ធ្វើឲ្យតម្លៃដេញថ្លៃធ្លាក់ចុះខ្លាំង ។ ជាមួយគ្នានេះដែរក៌មានក្រុមហ៊ុនមួយចំនួនកើតទុក្ខមិនសុខចិត្តនឹងទង្វើជិះជាន់ច្បាប់ រំលោភអំណាចរបស់លោកសឺង គីរីវណ្ឌី ពួកគេក៌បានដាក់ពាក្យបណ្តឹង និងពាក្យសុំអត្តរាគមន៌ទៅរដ្ឋបាលខេត្តត្បូងឃ្មុំជាច្រើនលើក ហើយក្រោយមកក៌មានក្រុមការងាររបស់ក្រួងមហាផ្ទៃចុះមក រួចក៌ស្ងាត់ទៅវិញ ។ គួបញ្ចាក់ថែមទៀតថា លោកសឺង គីរីវណ្ឌី ក៌បានធ្លាប់ទាមទាប្រាក់ពីក្រុមហ៊ុនចំនួន ១០% ក្នុងមួយឃុំពីក្រុមហ៊ុនណាដែរទទួលបានកិច្ចសន្យាសាងសង់គម្រោង ។ ជាមួយគ្នានេះដែរ លោកសឺង គីរីវណ្ឌី ក៌បានប្រើសិទ្ឋិលើសពីតួនាទីទៅលើឃុំត្រមូង ស្រុកមេមត់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំត្រមូង ដោយលោកសឺង គីរីវណ្ឌី បានបើកស្រោមសំបុត្រដេញថ្លៃ និងអានតំលៃរបស់ក្រុមហ៊ុននីមួយៗ ស្រង់ចុះចូលក្នុងតារាងរបស់ឃុំ។ ជាចុងក្រោយក្រុមហ៊ុនអ្នកម៉ៅការដេញថ្លៃមូលនិធិឃុំសង្កាត់នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំសូមគោរពសំណូមពរទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តមឱម យិនទៀង សូមគោរពមេត្តាមានវិធានការនិងស៊ើបអង្កេតឲ្យបានស៊ីជម្រៅចំពោះលោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ និងជួយអន្តរាគមន៍ចាត់វិធានការមកលើបុគ្គលដែលរំលោភអំណាចម្នាក់នេះ ។ ត្រីមួយណាវាស្អុយដកវាចេញទៅកុំឱ្យប៉ះពាល់ដល់ត្រីដែលល្អៗដទៃទៀតនេះជាការលើកឡើងរបស់ ថ្នាក់ដឹកនាំកំពូលនៃជាតិ ដើម្បីឲ្យអ្នកក្រោយគេចូលមកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ៕ (គេហទំព័ររស្មីសៀមរាប)
បែកធ្លាយទៀតហើយលោកជ័យ ចាន់គង់ មានទូរនាទី រងបញ្ជាការស្រាលនិងជលផលបើកដៃឲបទល្មើសដាក់ឆ្នុកយ៉ាងពេញបន្ទុកក្នុងដែនសមត្តកិច្ចខ្លួនជាថ្នូរនិងលាភសក្ការះមិនធ្វើការបង្ក្រាប.... (គេហទំព័ររស្មីសៀមរាប)
ថ្មីស្រឡាងទៀតហើយល្បិចឆបោក រំលោភលើទំនុកចិត្តរបស់ក្រុមហ៊ុន ស៊ីវិលី គ្លូបល ហ្វីនថេក (ខេមបូឌា) ម្ចាស់អាជីវកម្មឈ្មោះ សូត្រ ស៊ីវុទ្ធី សុីដាច់ប្រាក់រាប់ពាន់ដុល្លា ពីអ្នកបណ្តាក់ទុនរកសុីជាមួយ ឈ្មោះ ឈួយ វលក្ខណ៍ រួចបែរជាធ្វើមិនដឹងមិនឮទៅវិញ! (@គេហទំព័រ រស្មីសៀមរាប)
ជនជាតិចិនដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើលបន្ទាប់ពីចៅក្រម ថោង មារឌីណា សម្រេចផ្តន្ទាទោសពាណិជ្ជករម្នាក់ដោយអយុត្តិធម៌ (គេហទំព័ររស្មីសៀមរាប)
បទល្មើសនេសាទខុសច្បាប់កើតមានយ៉ាងពេញ បន្ទុក ក្នុង ឃុំចំនួន០៤ ស្រុកចំនួន០៣ ក្នុងខេត្តតាកែវ រីឯ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ រក្សាភាពស្ងៀម ស្ងាត់.! ១២/10/2024 ()
វីដែអូ
ចំនួនអ្នកទស្សនា