ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
លោកស្នងការខេត្តតាកែវជំរុញឲ្យលោកស្នងការរងទទួលផែនសន្តិសុខត្រូវក្តាប់ពត័មានឲ្យជុំ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវពង្រឹងលើផ្នែកបច្ចេកវិទ្យាដើម្បីឆ្លើយតបទៅនិងពត័មានក្លែងក្លាយដែលកំពុងវៃលុកនៅក្នុងបណ្តាញសង្គមហ្វេសបុក...
Mon,01 July 2019 (Time 02:44 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 896នាក់)

ខេត្តតាកែវ៖ ឯកឧត្តម ឧត្តម​សេនីយ៍​ទោ​ សុខ​ សំណាង​ ស្នងការនគរបាលខេត្តតាកែវ​ បានមានប្រសាសន៍ជម្រុញដល់ ស្នងការរងទទួលផែនសន្តិសុខ និងនគរបាលទាំងអស់ត្រូវតែចេះប្រើប្រព័ន្ធបច្ចេកវិទ្យា លើការតាមដានពត័មាននានា នៅតាមបណ្តាញសង្គមហ្វេសបុក ការទំនាក់ទំនងសារជាសំលេង ផ្ញើរជារូបភាព តាមប្រព័ន្ធ telegram និង WhatsApp ព្រោះប្រព័ន្ធបច្ចេកវិទ្យានាពេលនេះ គឺជឿនលឿនបំផុត និងមានការប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា និងទូរទាំងពិភពលោក ។ ដូច្នេះយើងមិនត្រូវធ្វេសប្រហែសឡើយក្នុងការគ្រប់គ្រង និងតាមដាន ក្នុងនាមយើងជានគរបាលត្រូវតាមឲ្យទាន់ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាមួយនេះ ដើម្បីងាយស្រួលក្នុងការទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលកើតចេញពីប្រព័ន្ធបច្ចេកវិទ្យានេះឲ្យខានតែបាន ជាពិសេសត្រូវតែឆ្លើយតបឲ្យលឿនចំពោះពត័មានក្លែងក្លាយដែលកំពុងវាយលុកខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសបុក ។

លោកស្នងការនគរបាលខេត្តតាកែវលើកឡើងបែបនេះ ក្នុងពេលដែលលោកបានអញ្ជើញចូលរួមក្នុងពិធីប្រជុំបូកសរុបសភាពការណ៏ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រចាំខែមិថុនា ២០១៩ និងលើកទិសដៅការងារបន្ត នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៩ ។

លោកស្នងការបានមានប្រសាសន៏បន្តថា ឆ្លងកាត់ការហាត់រៀនពីការក្តាប់នៅព័ត៌មានសន្តិសុខនៅតាមមូលដ្ឋាន នគរបាលរបស់យើងត្រូវមានការយល់ដឹង អំពីសកម្មភាពមួយចំនួននៅជុំវិញខ្លួន ក្តាប់ព័ត៌មានសន្តិសុខនានា អំពីគោលបំណងបែបណាខ្លះរបស់ជនអមិត្តមួយចំនួនដែលកៀងគរគ្នា ធ្វើការប្រឆាំងនិងរាជរដ្ឋាភិបាល ។ មួយវិញទៀតអធិការនគរបាលគ្រប់ស្រុកក្រុងទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើជនបរទេស ដែលមកស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនត្រូវឆ្វេសប្រហែសឡើយ ចំពោះជនបរទេសដែលមកស្នាក់នៅ ទាំងមិនមានច្បាប់ទម្លាប់ច្បាស់លាស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
262 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3574 នាក់
ខែនេះ :
11182 នាក់
3 ខែនេះ :
32288 នាក់
សរុប :
765060 នាក់