កំពង់ចាម : លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែងថា ការកសាងសង្គមជាតិ ឲ្យមានសុខសន្តិភាព ទៅបាន គឺពិតជាមានការលំបាកណាស់ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ រួមគ្នាថែរក្សានូវសុខសន្តិភាព ដែលមានស្រាប់នេះ ឲ្យនៅ ស្ថិតស្ថេរ គង់វង្សយូរអង្វែង ដេីម្បីបន្តការអភិវឌ្ឍន៍ឲ្យរីកចម្រើនបន្ថែមទៀត។ ក្នុងឱកាសនេះលោក អ៊ុន ចាន់ដា បានថ្លែងរួមជាមួយ លោក លន់លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យរស្មីផ្កាប្រាក់សាមគ្គី និងឆ្លងសមិទ្ធផលនានា នៅវត្តគង់វង់រង្សី ហៅវត្តកោះកុក ស្ថិតក្នុង ភូមិកោះកុក ឃុំកោះទន្ទឹម ស្រុក កំពង់សៀម ខេត្តកំពង់ចាម នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ។ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងកោតសរសើរ ចំពោះលោក លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម រួមជាមួយសប្បុរសជនទាំងអស់ ដែលបានបរិច្ចាកនូវបច្ច័យ និងសម្ភារៈមួយចំនួន ក្នុងការរួមចំណែកកសាងអារាមនេះឡើងវិញ បន្ទាប់ពីអារាមមួយនេះ ត្រូវទទួលការគម្រាមកំហែងពីគ្រោះធម្មជាតិ ដោយការបាក់ស្រុតច្រាំងទន្លេនាពេលកន្លងមកហើយ ត្រូវបានផ្លាស់ប្ដូរពីកន្លែងមួយ ទៅកន្លែងមួយ ចំនួន៤លើករួចមកហើយដែរ ។ ដូច្នេះហើយលោកអភិបាលខេត្តក៏បានធ្វេីការបួងសួងទៅដល់ទេវតា និងបារមីវត្ថុស័ក្តសិទ្ធជួយបីបាច់ថែរក្សា អារាមដែលកំពុងចាប់បដិសន្ធិ នៅលើទីតាំងថ្មីនេះឲ្យបាននៅស្ថិតស្ថេរ គង់វង្សជារៀងដរាបដេីម្បី ទុកជាទីសក្ការៈបូជា សម្រាប់ពុទ្ធបរិស័ទ ជាមួយ នឹងការចូលរួមបច្ច័យកសាង ចំនួន៣.០០០ដុល្លារ សហរដ្ឋអាមេរិក លោកអភិបាល ខេត្ត ក៏បានលេីកឡើងថា ដោយសារប្រទេសជាតិ យើងមាន សុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទេីបយេីងមានឱកាសធ្វើបុណ្យនិងកសាងសមិទ្ធផលរួមគ្នា ។សូមបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលការ គំរាមកំហែង ដោយ គ្រោះធម្មជាតិ បាក់ច្រាំងទន្លេ ទៅដល់វត្តកោះកុក ដែលតម្រូវឲ្យរកទីតាំងសមស្រប ដើម្បីកសាងឡើងវិញ ដោយមានការឯកភាព ពីសំណាក់ប្រជាពលរដ្ឋ ព្រះសង្ឃ គណៈកម្មាការអាចារ្យវត្ត ជាពិសេសក្រោម ការជួយជ្រោមជ្រែង ពីសំណាក់លោក លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និង លោកជំទាវ សម្រេចទិញដី ទំហំ១៥០x១១៥ម៉ែត្រ នៅភូមិកោះកុក «ក» នៃឃុំកោះទន្ទឹមនេះ ដើម្បី កសាងវត្តកោះកុក សម្រាប់អ្នកភូមិជាង៣០០គ្រួសារ ក៏ដូចជាពុទ្ធបរិស័ទទូទៅ ទុកជាទីសក្ការៈបូជា ហើយក៏ បានដង្ហែព្រះពុទ្ធបដិមាក៏ដូចជា សម្ភារៈផ្សេងៗ យកមកតម្កល់ទុកជាបណ្ដោះអាសន្ន នៅលើទីតាំងខាងលេី ដើម្បីរង់ចាំកសាងអារាមថ្មីឡើងវិញ រហូតសម្រេច បានព្រះវិហារ និងឧបដ្ឋានសាលា ឬសាលាឆាន់ ១ខ្នងមានទំហំ២០x១០ម៉ែត្រ ដែលត្រូវ ធ្វើបុណ្យ ឆ្លងនាពេលនេះតែម្ដង ៕
ព័ត៌មានគួរចាប់អារម្មណ៍
អុញនោះ ក្រុមហ៊ុនដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ទាំងក្នុងខេត្តត្បូងឃ្មុំ និងក្រៅខេត្តត្បូងឃ្មុំមួយចំនួន គ្រោងនឹងប្តឹងលោកសឺង គីរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ ទៅអង្គភាពប្រឆាំអំពើពុករលួយ និងប្តឹងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីបទរំលោភអំណាច និងឃុបឃិតជាមួយក្រុមហ៊ុនបក្សពួកធ្វើសកម្មភាពខុសច្បាប់នៃការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ **** ( ខេត្តត្បូងឃ្មុំថ្ងៃទី 10 ខែធ្នូឆ្នាំ 2024) លោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគរបស់ខេត្តត្បូងឃ្មុំ ត្រូវបានក្រុមហ៊ុនដេញថ្លៃមូលនិធិឃុំ.សង្កាត់ នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំ កំពុងតែរៀបចំនិងគ្រោងប្ដឹងលោកសឹង គីរីវណ្ឌី ទៅអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា( ACU) និងប្ដឹងទៅឯកឧត្តមអូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គួរបញ្ជាក់ថា ចាប់តាំងពីលោកសឺង គីរីវណ្ឌី បានកាន់តួនាទីជានាយកទីចាត់ការផែនការ និងវិនិយោគ ខេត្តត្បូងឃ្មុំរយះពេលជិតបីឆ្នាំកន្លងមក បានបើកដៃអោយក្រុមហ៊ុន និងបុគ្គលមួយចំនួនដែលជាបក្សពួករបស់ខ្លួន ដើរធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ គ្រប់កម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ដូចជា - ដើរចរចារលុយទឹកតែ - ចាប់ឃាត់ក្រុមហ៊ុនដ៌ទៃមិនអោយចូលដាក់សំណើដេញថ្លៃបានទាន់ពេលវេលា - បិតការទទួលសំណើដេញថ្លៃមុនពេលកំណត់ -ល- មិនតែប៉ុណ្នោះកាលពីថ្ងៃទី 13 ខែមិថុនាឆ្នាំ 2024 កន្លងទៅ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំនៅសាលាស្រុកអូររាំងឪ ដោយលោកសឹង គិរីវណ្ឌី បានធ្វើការគម្រាមដល់ក្រុមហ៊ុនអ្នកជាប់ពន្ធតូចមិនអោយចូលរួមដាក់សំណើដេញថ្លៃឡើយ ដែលបានប្រើអំណាចលើសពីតួនាទី រំលោភលើសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ 00៩ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ។ ទង្វើទាំងនេះគឺស-បញ្ជាក់ពីទង្វើទុច្ចរឹតរបស់លោកសឺង គីរីវណ្ឌីក្នុងគោលបំណងការពារផលប្រយោជន៌ឲ្យបុគ្គលណាម្នាក់ រឺក្រុមហ៊ុនណាមួយដែលជាបក្សពួក ដោយមិនចង់អោយមានក្រុមហ៊ុនចូលរួមដេញថ្លៃច្រើន ខ្លាចមានការប្រកួតប្រជែង ធ្វើឲ្យតម្លៃដេញថ្លៃធ្លាក់ចុះខ្លាំង ។ ជាមួយគ្នានេះដែរក៌មានក្រុមហ៊ុនមួយចំនួនកើតទុក្ខមិនសុខចិត្តនឹងទង្វើជិះជាន់ច្បាប់ រំលោភអំណាចរបស់លោកសឺង គីរីវណ្ឌី ពួកគេក៌បានដាក់ពាក្យបណ្តឹង និងពាក្យសុំអត្តរាគមន៌ទៅរដ្ឋបាលខេត្តត្បូងឃ្មុំជាច្រើនលើក ហើយក្រោយមកក៌មានក្រុមការងាររបស់ក្រួងមហាផ្ទៃចុះមក រួចក៌ស្ងាត់ទៅវិញ ។ គួបញ្ចាក់ថែមទៀតថា លោកសឺង គីរីវណ្ឌី ក៌បានធ្លាប់ទាមទាប្រាក់ពីក្រុមហ៊ុនចំនួន ១០% ក្នុងមួយឃុំពីក្រុមហ៊ុនណាដែរទទួលបានកិច្ចសន្យាសាងសង់គម្រោង ។ ជាមួយគ្នានេះដែរ លោកសឺង គីរីវណ្ឌី ក៌បានប្រើសិទ្ឋិលើសពីតួនាទីទៅលើឃុំត្រមូង ស្រុកមេមត់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំត្រមូង ដោយលោកសឺង គីរីវណ្ឌី បានបើកស្រោមសំបុត្រដេញថ្លៃ និងអានតំលៃរបស់ក្រុមហ៊ុននីមួយៗ ស្រង់ចុះចូលក្នុងតារាងរបស់ឃុំ។ ជាចុងក្រោយក្រុមហ៊ុនអ្នកម៉ៅការដេញថ្លៃមូលនិធិឃុំសង្កាត់នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំសូមគោរពសំណូមពរទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តមឱម យិនទៀង សូមគោរពមេត្តាមានវិធានការនិងស៊ើបអង្កេតឲ្យបានស៊ីជម្រៅចំពោះលោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ និងជួយអន្តរាគមន៍ចាត់វិធានការមកលើបុគ្គលដែលរំលោភអំណាចម្នាក់នេះ ។ ត្រីមួយណាវាស្អុយដកវាចេញទៅកុំឱ្យប៉ះពាល់ដល់ត្រីដែលល្អៗដទៃទៀតនេះជាការលើកឡើងរបស់ ថ្នាក់ដឹកនាំកំពូលនៃជាតិ ដើម្បីឲ្យអ្នកក្រោយគេចូលមកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ៕ (គេហទំព័ររស្មីសៀមរាប)
បែកធ្លាយទៀតហើយលោកជ័យ ចាន់គង់ មានទូរនាទី រងបញ្ជាការស្រាលនិងជលផលបើកដៃឲបទល្មើសដាក់ឆ្នុកយ៉ាងពេញបន្ទុកក្នុងដែនសមត្តកិច្ចខ្លួនជាថ្នូរនិងលាភសក្ការះមិនធ្វើការបង្ក្រាប.... (គេហទំព័ររស្មីសៀមរាប)
ថ្មីស្រឡាងទៀតហើយល្បិចឆបោក រំលោភលើទំនុកចិត្តរបស់ក្រុមហ៊ុន ស៊ីវិលី គ្លូបល ហ្វីនថេក (ខេមបូឌា) ម្ចាស់អាជីវកម្មឈ្មោះ សូត្រ ស៊ីវុទ្ធី សុីដាច់ប្រាក់រាប់ពាន់ដុល្លា ពីអ្នកបណ្តាក់ទុនរកសុីជាមួយ ឈ្មោះ ឈួយ វលក្ខណ៍ រួចបែរជាធ្វើមិនដឹងមិនឮទៅវិញ! (@គេហទំព័រ រស្មីសៀមរាប)
ជនជាតិចិនដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើលបន្ទាប់ពីចៅក្រម ថោង មារឌីណា សម្រេចផ្តន្ទាទោសពាណិជ្ជករម្នាក់ដោយអយុត្តិធម៌ (គេហទំព័ររស្មីសៀមរាប)
បទល្មើសនេសាទខុសច្បាប់កើតមានយ៉ាងពេញ បន្ទុក ក្នុង ឃុំចំនួន០៤ ស្រុកចំនួន០៣ ក្នុងខេត្តតាកែវ រីឯ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ រក្សាភាពស្ងៀម ស្ងាត់.! ១២/10/2024 ()
វីដែអូ
ចំនួនអ្នកទស្សនា