ភ្នំពេញ ៖ កងកម្លាំងចម្រុះចុះត្រួតពិនិត្យទីតាំងផ្ទះលេខ១០៤ ផ្លូវ២៩៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្នុងករណីសង្ស័យធ្វើការនាំចូល ស្តុក ចែកចាយ បារីម៉ាក GOLD SEAL និងបារីជាច្រើនប្រភេទទៀត ដោយពុំមានសារព្រមានសុខភាព ព្រមទាំងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ផ្ទុយទៅនឹងច្បាប់ ។សមត្ថកិច្ចចម្រុះ បានធ្វើការឆែកឆេរត្រួតពិនិត្យ ក្នុងឃ្លាំងស្តុកបារី នៃទីតាំងខាងលើ ដោយបានរកឃើញនូវសម្ភារ រួមមាន ៖ បារីម៉ាក GOLD SEAL(មួយកញ្ចប់ដប់ដើម) និងបារីគ្មានសារព្រមានសុខភាពមួយចំនួនទៀតដូចជា ម៉ាក GOLD SEAL(មួយកញ្ចប់ម្ភៃដើម), GUDANG GARAM, HARVEST, ORIS, TRADITION, ASHFORD, និងម៉ាក LIPS ដែលសរុបទាំងអស់ចំនួន ១២៩កេស ព្រមទាំងសម្ភារប្រើប្រាស់សម្រាប់បំរើឲ្យការងារផ្សាយពាណិជ្ជកម្មបារី ចំនួន ០៦មុខផ្សេងទៀត ។ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្ត្រីជំនាញ នៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ក្រសួងសុខាភិបាល និងកម្លាំងស្នងការដ្ឋានរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ដោយ លោក សេង គីមឡាក់ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ។បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ លោកព្រះរាជអាជ្ញារង បានសម្រេចឲ្យសមត្ថកិច្ច ធ្វើការដកហូតវត្ថុតាងទាំងអស់ខាងលើ ដោយរក្សាទុកជាបណ្តោះអាសន្ននៅក្នុងបន្ទប់ឃ្លាំងដាក់សម្ភារ នៅក្នុងទីតាំងដដែល បិទប្លំបេ ដើម្បីធ្វើការពិនិត្យស្រាវជ្រាវបន្តទៀត ដោយដាក់ឲ្យស្ថិតក្រោមការទទួលខុសត្រូវរបស់តំណាងម្ចាស់ទីតាំង រង់ចាំការសម្រេចពីស្ថាប័នតុលាការការ ព្រមទាំងតម្រូវឲ្យឈ្មោះ ឈុន រត្ថា ភេទប្រុស អាយុ ៣៤ឆ្នាំ ចូលខ្លួនទៅបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា