(ដកស្រង់ពីគេហទំព័រ CSNDAILY) ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា យុវជន គឺជាភ្នាក់ងារ នៃការផ្លាស់ប្ដូរឥរិយាបថជាវិជ្ជមាន នៅក្នុងសង្គម ដូច្នេះយុវជនត្រូវចូលរួមឲ្យកាន់តែទូលំទូលាយ និងធ្វើសកម្មភាពកាន់តែប្រសើរឡើង ប្រកបដោយប្រសិទ្ធភាព ក្នុងការផ្ដល់សេវាមនុស្សធម៌ ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ឲ្យបានទាន់ពេលវេលា នៅគ្រប់មជ្ឈដ្ឋាន ទូទាំងប្រទេសកម្ពុជា។បន្ថែមពីលើនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រ ២០១១-២០២០របស់កាកបាទ ក្រហមកម្ពុជា ត្រូវស្របតាមវិស័យស្នូលទាំង៤ ជាពិសេសធ្វើយ៉ាងណាឲ្យកាកបាទក្រហម មានការរីកចម្រើនទៅមុខ បន្ថែមទៀត។យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានឲ្យដឹងថាវិស័យស្នូលទាំង៤ រួមមាន៖ ,ទី១-ការងារគ្រប់គ្រងគ្រោះមហន្តរាយ ,ទី២-សុខភាព និងការថែទាំសុខភាព ក្នុងសហគមន៍ ,ទី៣-ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា និងទី៤-ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន។ក្នុងពិធី បូកសរុបលទ្ធផលការងារ កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងបំពាក់កន្សែងជូនដល់ យុវជនកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អនុសាសន៍ណែនាំ ឲ្យយុវជនទាំងអស់ត្រូវបង្កើនសកម្មភាព មិត្តអប់រំមិត្ត និងមិត្តចេះជួយមិត្ត។សម្ដេចថ្លែងថា “ទោះបីរយៈពេលកន្លងមក ពុំទាន់មានឯកសណ្ឋានត្រឹមត្រូវជាផ្លូវការ សម្រាប់សម្គាល់អត្តសញ្ញាណជាយុវជនកាកបាទក្រហមកម្ពុ ជាក៏ដោយ ក៏ក្មួយៗ បានចូលរួមចំណែកយ៉ាងសកម្ម ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា ស្របតាមវិស័យស្នូលទាំង៤”។ឆ្លៀតឱកាសនោះដែរ ប្រធានកាកបាទក្រហមកម្ពុជា បានឲ្យដឹងថា សព្វថ្ងៃនេះ យុវជនកាកបាទក្រហម បាននិងកំពុងបំពេញការងារយ៉ាងសកម្ម ជាមួយអង្គការ យុវជននានា រួមមាន៖ សហភាពសហព័ន្ធយុវជនកម្ពុជា កាយរិទ្ធជាតិកម្ពុជា ដែលសុទ្ធសឹងជាកម្លាំងស្នូល និងជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកក្នុងការងារសង្គម និងការងារមនុស្សធម៌ នៅគ្រប់ រាជធានី-ខេត្ត៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា