ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
បែកធ្លាយ ! រឿង លោក អាន់ សំអាត់ ពូកែខាងប្រព្រិត្តអំពើពុករលួយ ទៅលីប្រជាពលរដ្ឋក្រីក្រ ក្នុងការធ្វើសៀវភៅឆ្លងដែនមួយម្នាក់១៤ម៉ឺនទៅ១៥ម៉ឺនរៀល...!!!
Thu,04 July 2019 (Time 08:01 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1011នាក់)

សេចក្តីរាយការណ៌ច្បាស់ការមួយបានឲ្យដឹងថា លោក អាន់ សំអាត់ ប្រធានការិយាល័យច្រកចេញចូលតែមួយសាលាខេត្តឧត្ដរមានជ័យ បានប្រព្រឹត្តអំពើរពុករលួយយ៉ាងពេញបន្ទុក ដោយធ្វើសកម្មភាព គៀបសង្កត់ ធ្វើបាប ជញ្ជក់ឈាមពីប្រជាពលរដ្ឋក្រីក្ររាប់ពាន់នាក់ពូកែខាងប្រម៉ូលលុយបានរាប់ម៉ឺនដុល្លារក្នុងមួយខែៗ តាមរយ:ការផ្ដល់សៀវភៅឆ្លងដែននេះ។

សេចក្តីរាយការណ៍បានបន្តថា លោក អាន់ សំអាត បានដាក់ភ្នាក់ងារជាច្រើនកន្លែងនៅសង្កាត់អូរស្មាច់ សំរាប់ទទួលធ្វើសៀវភៅឆ្លងដែន និងកំណត់យកក្នុង១នាក់ ១៤ម៉ឺនទៅ១៥ម៉ឺនរៀល ពលរដ្ឋមកពីខេត្តផ្សេងៗដែលត្រូវការប្រើប្រាស់សៀវភៅឆ្លងដែនជាចំបាច់ ទៅព្យាលជុំងឺ រឺទៅធ្វើពលករស្រុកថៃ។ ចំណែកភ្នាក់ងារប្រម៉ូលទទួលធ្វើសៀវភៅឆ្លងដែន បានយកលុយទៅលោក អាន់ សំអាត ប្រធានការិយាល័យច្រកចេញចូលតែមួយចំនួន ១០ម៉ឺនរៀល ក្នុងម្នាក់ៗ ចំពោះភ្នាក់ងារប្រម៉ូលទទួលបានចំណេញ ក្នុងមួយនាក់៤ម៉ឺនទៅ៥ម៉ឺនរៀល សម្រាប់ថ្លៃធ្វើសៀវភៅឆ្លងដែនឬប័ណ្ណព្រំដែន ។

សេចក្តីរាយការណ៍បានបន្តថា លោក អាន់ សំអាត អាងខ្លួនជា ប្រធានការិយាល័យច្រកចេញចូលតែមួយ ធ្វើអ្វីស្រាប់តែអំពើចិត្ត ក្នុងការប្រមូលលុយពីពលរដ្ឋក្រីក្រ តាមរយ:ការផ្ដល់សៀវភៅឆ្លងដែន ទើបហ៊ានផ្គើន និង អនុក្រឹត្យរបស់ក្រសួងមហាផ្ទៃ ក្នុងការផ្ដល់បណ្ណ័ព្រំដែន ដោយយកថ្លៃសេវ៉ា ចាប់ពី១៤ម៉ឺនទៅ១៥ម៉ឺនរៀល ក្នុងសៀវភៅឆ្លងដែនមួយក្បាល។ ដែលសៀវភៅបន្ទុករបស់ក្រសួងមហាផ្ទៃ តម្រូវកំណត់បណ្ណ័ព្រំដែន ក្នុងមួយក្បាលតែពីម៉ឺនរៀលប៉ុណ្ណោះ។ លោក អាន់ សំអាត បានយកលំនៅដ្ឋានរបស់ខ្លួន ធ្វើជាកន្លែងច្រកចេញចូលតែមួយសំរាប់ធ្វើបណ្ណ័ឆ្លងដែន និងបំពេញបែបបទផ្សេងៗដោយមិនបានឆ្លងកាត់ការត្រួតពិនិត្យឬឯកសារផ្សេងៗពីរដ្ឋបាលសាលាខេត្តនោះទេ គ្រាន់តែមានហត្ថលេខាលោក លឹម សុខតូ អភិបាលរងខេត្តម្នាក់គឺគ្រប់គ្រាន់ហើយ ដោយមិនគោរពទៅតាមបទដ្ឋានគតិយុត្តរបស់ក្រសួងមហាផ្ទៃ បានដាក់ចេញដើម្បីឲ្យអនុវត្ដ។

សេចក្តីរាយការណ៍បានបន្តទៀតថា សព្វថ្ងៃនេះមានប្រជាពលរដ្ឋមិនក្រោមរាប់ពាន់នាក់ក្នុងមួយខែ ដែលបានចាញ់បោកនិងត្រូវលោក អាន់ សំអាត គៀបសង្កត់ពួកគាត់ឲ្យបង់លុយលើសសៀវភៅបន្ទុក ។ សូមបញ្ជាក់ថា ក្នុងម្នាក់ត្រូវបង់លុយចាប់ពី ១៤ម៉ឺនរៀលទៅ១៥ម៉ឺនរៀល ក្នុងរយៈពេល២ទៅ៣ថ្ងៃបានសៀវភៅឆ្លងដែនយកទៅប្រើប្រាស់។ ក្នុងតំលៃខាងលើនេះ លើសទៅនឹងសៀវភៅបន្ទុករបស់ក្រសួងមហាផ្ទៃដែលបានកំណត់ រហូតគុណនិង៧ដង ដែលក្រសួងកំណត់យកសេវ៉ាត្រឹមតែ២ម៉ឺនរៀលតែប៉ុណ្ណោះ។ លោក អាន់ សំអាត បានជញ្ជក់ឈាមរាស្រ្ដ ចាប់តាំងពីក្រសួងមហាផ្ទៃចេញអនុក្រិដ្ឋប្រកាស់ផ្ទេសេវ៉ាកម្មផ្ដល់សៀវភៅឆ្លងដែន ពីនគរបាលអន្តោប្រវេសន៍ មកឲ្យអាជ្ញាធរខេត្តជាអ្នកទទួលវិញម្ដង។ សូមបញ្ជាក់ថា រាល់ការបំពេញបែបបទសៀវភៅឆ្លងដែន របស់ច្រកចេញចូលតែមួយសាលាខេត្តឧត្ដរមានជ័យ មានតែហត្ថលេខាលោក លឹម សុខតូ អភិបាលរងខេត្តឧត្ដរមានជ័យតែម្នាក់ ដោយមិនមានការត្រួតពិនិត្យរាល់ឯកសារផ្សេងៗឆ្លងកាត់រដ្ឋបាលខេត្តនោះទេ។ ដោយដាក់ការសង្ស័យថា មានការឃុបឃិតគ្នាជាប្រព័ន្ធ របស់សាលាខេត្តឧត្ដរមានជ័យ ទើបមិនបានបំពេញតាមលក្ខណ័របស់ក្រសួងបានដាក់ជូន។

ក្នុងនោះមានការសំណូមពរពីប្រជាពលពលរដ្ឋ សូមសម្តេចក្រឡាហោម ស ខេង មេត្តាជួយអន្តរាគមន៍ឲ្យលោក អាន់ សំអាត អនុវត្តសៀវភៅបន្ទុករបស់ក្រសួងមហាផ្ទៃផងទាន៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
66 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3378 នាក់
ខែនេះ :
10986 នាក់
3 ខែនេះ :
32092 នាក់
សរុប :
764864 នាក់