ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
បែកធ្លាយ..!! ឃ្លាំងស្តុកឈើគេចពន្ធខ្នាតយក្សនៅជាប់ខាងជើងរបងសណ្ឋាគារសេនជូរី...
Fri,05 July 2019 (Time 10:56 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 872នាក់)

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ មានរថយន្តល្មើសដឹកឈើមួយបាំងកន្លះ ពណ៌ត្រេអុី ឆ្លងកាត់តាមរង្វង់មូលផ្លូវ៦០ រួចបើក កាត់តាមមុខមន្ទីរ ពេទ្យគន្ធបុប្ផាទៅដាក់ក្នុងឃ្លាំងកែច្នៃឈើដ៏ធំខាងក្រោយសារៈមន្ទីរ ខេត្តសៀមរាប ជាប់និងសណ្ឋាគារ សេនជូរី ។

សេចក្ដីរាយការណ៍បានបញ្ជាក់ថា កម្មករក៏បានជិះតាមរថយន្ត ដឹកឈើរបស់មេឈ្មួញជើងចាស់ឈ្មោះ រិក បានដឹកឈើគេចពន្ធកក្រើកឡើងវិញហើយ ។ ចំពោះទីតាំងកែច្នៃមួយកន្លែងនេះ ដំណើរការប្រមូលទិញឈើគេចពន្ធចូលអស់រយះពេលជិត២០ឆ្នាំហើយ គេតែងតែសង្កេតឃើញមានរថយន្តនិងរុឺម៉កដឹកឈើគ្រប់ប្រភេទចល័តចូលជាញឹកញាប់នោះ ត្រូបានគេដឹងតៗគ្នាថា ម្ចាស់ឃ្លាំងកែច្នៃឈើនេះ ជាអ្នកមានអំណាចថែមទៀតផង បានជាមានសន្តិសុខយាមកាមយ៉ាងតឹងរឹងបំផុតចាំបើកទ្វារឲ្យរថយន្ត ដឹកឈើចេញ-ចូល២៤ម៉ោង។

មហាជនកំពុងរង់ចាំមើលថា លោក ទៀ សីហា អភិបាលខេត្តសៀមរាប ចាត់វិធានការបែបណាទៅលើឃ្លាំងស្តុកឈើគេចពន្ធខ្នាតយក្សមួយនេះ សូមចាត់វិធានការបង្ក្រាបឱ្យដូចគ្នានឹងសណ្ឋាគារអង្គរអេរ៉ាដែលស្តុកឈើតាប់ៗប្រណីតគេចពន្ធនិងមានពន្ធជាង៥០០ម៉ែត្រ ត្រីគុណថ្មីៗនេះល្បីល្បាញកក្រើកពេញខេត្តសៀមរាបវិញហើយ។ ពាក់ព័ន្ធនិងបញ្ហានេះលោកនាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប ខណ្ខៈដែលលោកកំពុងតែដាំកូនឈើនោះ លោកបានប្រាប់ថា ចាំមើលលោកសួរកូនចៅរបស់លោកសិន ហើយលោកក៏បិទទូរសព្ទ័ទៅ ដោយមិនឃើញមានការឆ្លើយតបអ្វីទាំងអស់ ។

ប្រភពពីមេឈ្មួញបានឲ្យដឹងថា ពេលពួកគេដឹកឈើគេចពន្ធចូលមកក្រុងសៀមរាបម្តងៗ មុននិងចូលត្រូវតែរាយការណ៍ ជាមុនទៅជំនាញរដ្ឋបាលព្រៃឈើ.មន្ត្រីបរិស្ថាន.នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងក្រសួងប្រចាំក្នុងខេត្ត រួមជាមួយប៉េអឹម ទើបមេឈ្មួញអាចដឹកជញ្ជូនឈើចូលបានយ៉ាងរលូនដោយសេរី ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
238 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3550 នាក់
ខែនេះ :
11158 នាក់
3 ខែនេះ :
32264 នាក់
សរុប :
765036 នាក់