ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
បែកធ្លាយ ! លោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណ:ការ និងដឹកជញ្ជូន ទទួលបន្ទុកស្ថានីយជញ្ជីងថ្លឹងរថយន្ដទូទាំងប្រទេស កំពុងប្រព្រឹតអំពើពុករលួយ ទទួលផលប្រយោជន៍ពីជញ្ជីងថ្លឹងរថយន្ដក្នុងស្រុកអង្គស្នួល ដោយគ្មានខ្លាចរអាច្បាប់បន្តិចសោះឡើយ ...........
Sun,01 September 2019 (Time 06:42 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 852នាក់)

សេចក្ដីរាយការណ៍បានប្រាប់ឲ្យ ខ្លាប៉ុស្តិ៍ដឹងថា គេឃើញសកម្មភាពមិនប្រក្រតីមួយចំនួន ជាមួយសកម្មភាពរថយន្ដធំៗគ្រប់ប្រភេទដែលបានដឹកទំនិញ ឆ្លងកាត់តាមបណ្ដោយផ្លូវជាតិលេខ ៤ កាត់ស្ថានីយជញ្ជីងថ្លឹងរថយន្ដស្រុកអង្គស្នួលស្ថិតក្នុង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ជាមួយកាទទួលផលប្រយោជន៍ពីក្រុមរថយន្ដឆ្លងកាត់ជញ្ជីងទាំងអស់នេាះ ។

សេចក្ដីរាយការណ៍បានបន្តថា គេឃើញរថយន្ដទាំងអស់នោះចូលថ្លឹងគឺមិនបានថ្លឹងឲ្យបានត្រឹមត្រូវនោះទេ គេឃើញតែរថយន្ដទាំងអស់នោះចូលជញ្ជីងគឺគ្រាន់តែឆ្លងកាត់តែប៉ណ្ណោះ គឺមិនបានឈប់ដើម្បីថ្លឹងនោះទេ ហើយគេមិនដឹងថា ជញ្ជីងថ្លឹងរថយន្ដនោះថ្លឹងដោយរបៀបណានោះទេ ព្រោះបើរថយន្ដមិនបានឈប់តើមានទម្ងន់ឯណាដើម្បីថ្លឹង ក្នុងនោះគេឃើញមានតែម្ចាស់រថយន្ដជាច្រើនបានចុះបង់លុយឲ្យមេជញ្ជីងថ្លឹងរថយន្ដថែមទៀតផង ។

សេចក្ដីរាយការណ៍លើកឡើងថា ក្រសួងសាធារណ:ការ និងដឹកជញ្ជូន មានបច្ចេកទេសបែបនេះឬយ៉ាងណា ព្រោះថាបើរថយន្ដទាំងអស់នោះ មិនបានឈប់ថ្លឹងផងតើមានទម្ងន់ឯណា ឬនេះជាបច្ចេកទេសថ្មីរបស់មន្ត្រីជញ្ជីងថ្លឹងរថយន្ដស្រុកអង្គស្នួល ចឹងតើបានជាផ្លូវខូចរហូតនៅស្រុកខ្មែរ បើទោះបីជារាជរដ្ឋាភិបាលខិតខំអភិវឌ្ឍន៏និងជំរុញយុន្ធការថែផ្លូវថ្នល់យ៉ាងណាក៏ដោយ ក៏នៅខូចខ្ទេចដ៏ដែល ។

សេចក្តីរាយការណ៍ពីមន្រ្តីសាធារណៈការ និងដឹកជញ្ជូន ខេត្តកណ្តាលបានឲ្យដឹងថា បច្ចុប្បន្ននេះស្ថានីជញ្ជីងស្ទើតែមានរូបភាពដូចៗគ្នា ដែលប្រព្រឹត្តអំពើពុករលួយ បើទោះបីជាស្ថានីយជញ្ជីនីមួយៗបានដាក់កាម៉ារ៉ាផ្ទាល់ពីក្រសួងក៏ដោយ ប៉ុន្តែសកម្មភាពនេះគ្រាន់តែជារូបភាពល្អមើលខាងក្រៅតែប៉ុណ្ណោះ ។ ជាក់ស្តែងដូចស្ថានីយជញ្ជីរថយន្តនៅផ្លូវជាតិលេខ៤ ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាលនេះអញ្ចឹង ។ គឺពួកគេគ្រាន់ចូលស្ថានីយបង្រ្គប់កិច្ចតែប៉ុណ្ណោះ ព្រោះពួកគេមិនបានឈប់ទេនៅពេលចូលជញ្ជីង តើពួកគាត់មានទម្ងន់មកពីណាដើម្បីយកថ្លឹង ។

សេចក្តីរាយការណ៍បានបន្ថែមថា នៅពេលដែលរថយន្តទៅផុតស្ថានីយជញ្ជីងបន្តិចគេឃើញមានម្ចាស់រថយន្តចុះយកលុយទៅបង់ឲ្យមន្រ្តីស្ថានីយទាំងអស់នោះ គ្រប់រថយន្តគ្រប់ប្រភេទ ។

សេចក្តីរាយការណ៍បានបន្តទៀតថា មន្រ្តី ជញ្ជីងទាំងអស់នេះអាចធ្វើសកម្មភាពទៅបានដោយសារតែមានការបើកដៃពីលោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដកជញ្ជូន ទទួលបន្ទុកស្ថានីយជញ្ជីងទូទាំងប្រទេស និងលោក ម៉ៅ ភារុណ អភិបាលខេត្តកណ្តាល និងប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តកណ្តាល ជាអ្នកនៅពីក្រោយខ្នង ។

សេចក្តីរាយការណ៍នេះបានបញ្ជាក់ច្បាប់ថា ដើម្បីគ្រប់គ្រងស្ថានីយជញ្ជីងបានល្អ និងមានលក្ខៈជាប្រពន្ធ័ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានរៀបចំ អោយតំណាងរបស់ខេត្តជាប្រធាន និងតំណាងក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាអនុប្រធាន និងទទួលបន្ទុកប្រាក់ចំណូលប្រចាំថ្ងៃពីស្ថានីយជញ្ជីង និងរាយការណ៍មេៗ ដើម្បីបែងចែកប្រយោជន៍គ្នា តាមមុខតំណែងធំតូច ។

ករណីនេះផងដែរប្រជាពលរដ្ឋបានហួសចិត្តយ៉ាងខ្លាំងថា ចឹងបានចេះតែឆ្ងល់ថា ហេតុអ្វីបានជាផ្លូវឆាប់ខូច និងម្ចាស់រថយន្តមិចបានចេះតែចុះទៅបង់លុយឲ្យមន្រ្តីជញ្ជីងនៅពេលរថយន្តបើកហួសជញ្ជីងបន្តិច គេមិនដឹងថាលោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ម៉ៅ ភារុណ អភិបាលខេត្តកណ្តាល និងលោកប្រធានមន្ទីរសាធារណៈការ និងដឹកញ្ជូន ខេត្តកណ្តាលទទួលបានផលប្រយោជន៍ប៉ុន្មានទេប្រចាំថ្ងៃ តើនេះជាអំពើពុករលួយជាប្រពន្ធ័មែនទេ ?

មហាជនបានលើកឡើងថា ករណីដែលម្ចាស់រថយន្តចុះទៅបង់លុយទាំងបើកចំហរបែបនេះ រថយន្តបើកចូលជញ្ជីងថ្លឹងហើយមិនឈប់ដើម្បីមានទម្ងន់ថ្លឹងបែបនេះ គេសង្ស័យថា ប្រហែលជាអាចមានអំពើពុករលួយនៅខាងក្នុងរឿងនេះហើយមើលទៅ ប្រជាពលរដ្ឋបានស្នើលោក ឳម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាបើការស៊ើបអង្កេតទៅលើ សកម្មភាពរបស់ក្រុមមន្តី្រជញ្ជីងស្ថិតនៅក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាលនេះផងទាន ! ដើម្បីធានាបាននៅគុណភាពផ្លូវរដ្ឋ និងការថែទាំផ្លូវថ្នល់របស់រដ្ឋ ។

ជុំវិញព័ត៌មានខាងលើនេះ ខ្លាប៉ុស្តិ៍ព្យាយាមទំនាក់ទំនងទៅលោក ម៉ៅ ភារុណ អភិបាលខេត្តកណ្តាល ដើម្បីសុំការបំភ្លឺមិនទាន់បាននៅឡើយទេនៅពេលនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
77 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3389 នាក់
ខែនេះ :
10997 នាក់
3 ខែនេះ :
32103 នាក់
សរុប :
764875 នាក់