ឯកឧត្តម ប្រាក់ សុវណ្ណ អំពាវនាវ ដល់អាជ្ញាធរដែន ដីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ផ្នែកឯកជន និង អង្គភាពនានា សូមចូលរួម សកម្មថែមទៀត ក្នុងចលនាលែងកូនត្រីនេះ ឱ្យក្លាយទៅជាប្រពៃណី លែងកូនត្រី ដូចជាការ អភិរក្ស ជលផលជាមួយប្រជាពលរដ្ឋ ក៏ដូចជាការបង្កើនផលត្រីផងដែរ។ឯកឧត្តម ក៏បានប្រសាសន៍ទៀតថា វិស័យជលផលនេះផងដែរ ក្នុងការកសាងសេដ្ឋកិច្ចជាតិ និងបំពេញសេចក្តី ត្រូវការរបស់ប្រជាជនទូទៅ ជាពិសេសប្រជាជន ដែលរស់នៅតាមមាត់ទន្លេ និងជនបទ ទើបបានចូលរួមថែរក្សាការពារធនធានធម្មជាតិគ្រប់ប្រភេទ ដូចជាមច្ឆជាតិ ព្រៃលិចទឹក ព្រៃឈើ សត្វព្រៃ និងរ៉ែក្នុងដីជាដើម ។ឯកឧត្តម អភិបាលខេត្តនៃគណៈអភិបាលខេត្តព្រះវិហារ មានប្រសាសន៍បន្ដថា ក្នុងទិវាមច្ឆជាតិ ០១ កក្កដា ឆ្នាំ២០១៩ នៅស្រះជម្រកត្រីសហគមន៍ទំនប់៩៥ ភូមិទំនប់ សង្កាត់ ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានសម្រេច ជ្រើសរើសយកថ្ងៃទី ០១ កក្កដា នេះជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធពិធីនេះ ដូចមានចែងក្នុងមាត្រាទី ១៧ នៃច្បាប់ស្តីពីជលផល ដូចជាការប្រកាស បិទនេសាទទូទាំងប្រទេសតែម្តង។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សា និងការពារសម្បត្តិធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព បានផ្សារភ្ជាប់ទៅ នឹងការធ្វើអាជីវកម្មសមស្រប ហើយក៏ត្រូវគិតគូរពីការអភិរក្សជលផលផងដែរ និង ការការពារ បរិស្ថាន ជលផលនេះ គឺជាកិច្ចការដ៏មានសារៈសំខាន់ និងមានតម្លៃបំផុត សម្រាប់ ទ្រទ្រង់ជីវិត មនុស្ស សត្វ រុក្ខជាតិ ជាច្រើនសម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយៗទៀត។ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា សម្រាប់ខេត្តព្រះវិហារ ដើម្បីពង្រឹងការគ្រប់គ្រង និងកាអភិវឌ្ឍន៏ វិស័យជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមូលដ្ឋានត្រូវចាត់វិធានការឱ្យបានតឹងរឹងបំផុត បន្ថែមទៀត ចំពោះការប្រើប្រាស់ប្រភេទ ឧបករណ៍នេសាទខុសច្បាប់ ដូចជាការនេសាទ ឧបករណ៍ឆក់ និងឧបករណ៍ស្បៃមុងជាដើម ។ ដើម្បីពង្រឹង និងជំរុញឲ្យប្រជាពលរដ្ឋ ក្នុងតំបន់ធ្វើការជីកស្រះជម្រកត្រី ដែលសហគមន៍បានបង្កើតហើយ និងបន្តបង្កើតថ្មីបន្ថែមទៀត នៅក្នុងសហគមន៍នីមួយៗ ដើម្បីជួយបង្កើនមេពូជត្រី ឲ្យ បានច្រើនសម្រាប់ពងកូនបន្តពូជ។ក្នុងឱកាសនេះផងដែរ ឯកឧត្តម ប្រាក់ សុវណ្ណ សូមថ្លែងអំណរគុណចំពោះ បណ្តាអង្គការជាតិ អង្គការអន្តរជាតិ និងដៃគូ អភិវឌ្ឍន៍ទាំងអស់ ដែលធ្លាប់បាន ចូលរួមចំណែកយ៉ាងសកម្ម ក្នុងគម្រោងអភិវឌ្ឍន៍ វិស័យកសិកម្ម ជាពិសេសវិស័យជលផលដ៏មាន សារៈសំខាន់នេះ ចូលរួមគាំទ្រដល់គោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាបានទៀតផង៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា