ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
អុញនោះ..! បែកធ្លាយព័ត៌មានថា នាយសង្កាត់ជលផលកំពង់ស្វាយ ឃុបឃិតបើកដៃឲ្យឈ្មោះ គន ធ្វើរបាំង រាប់គីឡូម៉ែត្រ ក្នុងរដូវហាមឃាត់ការនេសាទ សង្ស័យលោក ប៉ែន សុវណ្ណរិទ្ធ ដែលទើបបានជាប្រធានមន្ទីរ បានសើមមាត់សើមករ សម្បើមណាស់ហើយ
Sun,22 September 2019 (Time 09:14 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 904នាក់)

ក្រោយពេលដែលរូបលោក ប៉ែន សុវណ្ណារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានមានវាសនាឡើងទៅអង្គុយនៅលើកៅអីជា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ រួចមក ស្រាប់តែគេឃើញទីតាំងដែននេសាទជាច្រើន ត្រូវបានក្រុម ឈ្មួញបទល្មើស បាននាំគ្នាធ្វើបទល្មើសនេសាទទ្វេដង ក្នុងនោះក៏មានដូចជាទឹកដីស្រុកកំពង់ស្វាយ ដែលមានរូបលោក សៅ វណ្ណសេរីវុធ ជានាយសង្កាត់ជលផល និងជាអ្នកទទួលខុសត្រូវគ្រប់គ្រង ការពារដែននេសាទ ក្នុងរដូវបិទនេសាទ ហាមឃាត់ត្រីពងកូននេះ ។

ប្រភពពីប្រជាពលរដ្ឋរស់នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កំពុងកើតឡើងយ៉ាងពេញបន្ទុក ព្រោះមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្លាយជាអ្នកឃុបឃិតឲ្យមានបទល្មើសនេសាទកើតឡើង ដើម្បីយកផលប្រយោជន៍ញាត់ហោប៉ៅ បើទោះដឹងថា ក្នុងរដូវនេះ ជារដូវបិទការនាសាទ ហាមឃាត់ត្រីពងកូន យ៉ាងណាក៏ដោយ ។

ប្រភពបានបន្តថា ឈ្មួញល្បីម្នាក់ឈ្មោះ គន ត្រូវបានកំពុងប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីគ្រប់កន្លែង ក្នុងរដូវបិទនេសាទយ៉ាងមហន្តរាយ ដោយគ្មានញញើតអ្វីទាំងអស់ ចំណែកឯរូបលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត កំពង់ធំ ត្រូវបានគេបាននិយាយគ្រប់មាត់ថា ទីតាំងខាងលើនេះ គឺរូបលោកដឹងយ៉ាងច្បាស់ណាស់ ប៉ុន្តែគេក៏អត់យល់ផងដែរថា តើមូលហេតុអ្វីបានជារូបលោក សង្ងំស្ងាត់ស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ ឬក៏ថា រូបលោកចាំបាច់ត្រូវការប្រមូលលុយស្រង់ ដើមនឹងគេដែរ ។

ស្របពេលនោះមន្ត្រីអាជ្ញាធរមូលដ្ឋានក៏ទម្លាយថា ស្រុកកំពង់ស្វាយ នៅពេលដែលប្រជាពលរដ្ឋប្រើឧបករណ៍នេសាទជាលក្ខណៈគ្រួសារដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ គឺមន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធ ក្រោមរចនាសម្ព័ន្ធអស់លោកមន្ត្រីជលផល តែង ចាត់វិធានការបង្ក្រាបដោយគ្មានការយោគយល់នោះទេ ។ ប៉ុន្តែនៅពេលដែលឈ្មួញថៅកែបទល្មើសឈ្មោះ គន ប្រើឧបករណ៍ខុសច្បាប់ច្រើនប្រភេទ ចាប់ត្រីក្នុងរដូវបិទនេសាទ បែរជាមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធ សម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។

ពលរដ្ឋអ្នកនេសាទជាច្រើនបានលើកឡើងថា ពួកគាត់មិនដឹងថា ឈ្មួញឈ្មោះ គន នេះ ផ្តល់ប្រភពចំណូលដ៏សំខាន់ជូនលោក សៅ វណ្ណសេរីវុធ និងបក្ខពួក បានច្រើនប៉ុណ្ណានោះទេ បានជារូបលោក សៅ វណ្ណសេរីវុធ សុខចិត្តបណ្ដោយឲ្យឈ្មួញរូបនេះប្រព្រឹត្តបទល្មើសនេសាទយ៉ាងរាលដាលតែម្ដង ទោះបីរូបលោកដឹងថា មានកំហុសយ៉ាងណា ក៏រូបលោកសុខចិត្តនោះ ។

ប្រភពស្នើសុំពីប្រជាពលរដ្ឋនោះ សូមសំណូមពរដល់លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ សូមជួយមានវិធាន
ការ និងជួយអើពើ ដល់ទង្វើអយុត្តិធម៌មួយនេះផង ព្រោះពលរដ្ឋអ្នកនេសាទក្រីក្រ នេសាទជាលក្ខណៈគ្រួសារ គឺតែងរងការគៀប សង្កត់ ធ្វើទុក្ខបុកម្នេញពីសមត្ថកិច្ចជំនាញជលផលកំពង់ស្វាយនេះឥតល្ហែ ប៉ុន្តែត្រង់ថៅកែឈ្មួញបទល្មើសនេសាទវិញ បែរជា យកទីតាំងខ្លួនដែលការពារ ក្នុងរដូវហាមឃាត់ការនេសាទត្រីពងកូននេះ អាចសាងជាអាណាចក្របទល្មើស នេះបានយ៉ាង សម្បើមទៅវិញ តើយុត្តិធម៌ទេសម្រាប់រាស្ត្រ ។

ទោះជាយ៉ាងណា គេហទំព័រខ្លាប៉ុស្តិ៍ ផ្សាយតាមសំណើប្រភពរាយការណ៌របស់ពលរដ្ឋ ជាព័ត៌មានបឋមនៅឡើយ ក្នុងគោល បំណងចែករំលែកព័ត៌មានជូនថ្នាក់ដឹកនាំ ដើម្បីចូលរួមកែលំអរសង្គម រាល់សាម៉ីស្ថាប័នទាំងឡាយណា ដែលអះអាងថា ព័ត៌មានខាងលើ មិនសុក្រិត្យយុត្តិធម៌សម្រាប់ខ្លួន អាចទំនាក់ទំនងការិយាល័យនិពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
36 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3348 នាក់
ខែនេះ :
10956 នាក់
3 ខែនេះ :
32062 នាក់
សរុប :
764834 នាក់