ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ចំណាត់ការរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធ្នធានធម្មជាតិ លើទឹកដីខេត្តស្ទឹងត្រែង មានតរឹម តែមួយ រយៈ ពេលនេះពលរដ្ឋត្អូញត្អែរ រថយន្តសាំយ៉ុងសម្រុកដឹកឈើ ក្រោមលេសគ្រឿងសង្ហារឹមរញ្ជួយពេញផ្លូវជាតិ ធ្វើឲ្យ ពួកគាត់ ព្រួយបារម្ភ ការងើបចេញពីផ្ទះទៅបោះបាយបិណ្ឌក្នុងពេលទាបភ្លឺ...
Tue,24 September 2019 (Time 11:26 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 879នាក់)

មិនគួរឲ្យជឿនោះទេថា ចំណាត់ការរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មានប្រ សិទ្ធិភាពត្រឹមតែមួយរយៈពេលខ្លី ស្រាប់តែនៅពេលនេះ បែកធ្លាយព័ត៌មានយ៉ាងសកម្មថា ក្រុមឡានសាំយ៉ុងជាច្រើនគ្រឿង កំពុងតែ សប្បាយចិត្តក្នុងការដឹកជញ្ជូនឈើ ពីទឹកដីថាឡាបរិវ៉ាត់ និងស្រុកសេសាន ក្រៀមលេសជាឈើកែឆ្នៃរួចគឿងសង្ហា រឹម ។

តាមដែលប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងខេត្តស្ទឹងត្រែង បានលើកឡើងថា កន្លងមកតាមដែលពួកគាត់បានដឹងនោះ គឺខាង
គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាក់ថា សម្រាប់ទឹកដីខេត្តស្ទឹងត្រែង គឺលែង ឲ្យមានសិប្បកម្មឈើកែឆ្នៃទៀតហើយ ព្រោះឈើទាំងអស់ភាគច្រើន ប្រមូលចេញពីទីតាំងព្រៃហាមឃាត់ ស្រាប់តែនៅពេល នេះបែរជាក្រុមឡានសាំយ៉ុងជាច្រើន ត្រូវបានកំរើកឡើងវិញ គួរឲ្យងឿងឆ្ងល់បំផុត ។

ប្រភពទាំងអស់នោះបានលើកឡើងថា នៅរៀងរាល់យប់ឲ្យតែវេលាពេលទាបភ្លឺ ចាប់ពីម៉ោង៤ គឺគេបានឃើញក្រុមរថយន្តសាំ យ៉ុងទាំងអស់នាំគ្នាសម្រុកដឹកគ្រឿងឈើទាំងខ្សែៗ ចាប់ពី៨ ទៅ១០គ្រឿង ដោយបើកបរនៅក្នុងល្បឿនលឿន និងប្រសេកប្រ សាចជាទីបំផុត ធ្វើឲ្យពលរដ្ឋអ្នកដែលមានជំនឿគោរពពុទ្ធសាសនា ងើបទៅចូលរួមពិធីបោះបាយបិណ្ឌ ពួកគាត់នាំគ្នាក្តៅក្រ ហាយជាខ្លាំង ហើយក៏ភ័យខ្លាចនៅសុវត្ថិភាពក្រុមគ្រួសាររបស់ពួកគាត់ផងដែរ ។

ស្របទៅនឹងការព្រួយបារម្ភរបស់ពលរដ្ឋនេះផងដែរ ប្រភពពីខេត្តស្ទឹងត្រែងបានទម្លាយថា តាមពិតក្រុមរថយន្តសាំយ៉ុងទាំង អស់នោះ គឺមិនមែនដឹកគ្រឿងសង្ហារឹមនោះទេ ជាការពិតនោះគឺក្រុមរថយន្តសាំយ៉ុងទាំងនោះ ដឹកឈើប្រណិត ព្រមទាំងបាន បាញ់ថ្នាំពណ៌ពីលើទៀតផង ប៉ុន្តែពួកគេបានយកតុកៅអីមកដាក់ពីលើ ដើម្បីបំភ័ណ្ឌភ្នែកមហាជន កុំឲ្យចាប់អារម្មណ៌ជាមួយ ពួកគេ ។

ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០១៩ រហូតមកដល់ពេលនេះ គឺនៅតែមានសកម្មភាពដឹកជញ្ជូនមិនទាន់បានឈប់នៅឡើយ នោះទេ ដែលប្រជាពលរដ្ឋទាំងអស់ចាំបាច់ស្នើសុំថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង មេត្តាជួយមានវិធានការទប់ស្កាត់ផងទាន ព្រោះ
ការកើតឡើងសកម្មភាពរថយន្តដឹកឈើទាំងអស់នេះ ឡើងវិញ វាជារឿងចម្លែកខ្លាំងណាស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
34 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3346 នាក់
ខែនេះ :
10954 នាក់
3 ខែនេះ :
32060 នាក់
សរុប :
764832 នាក់