រឿងអីដែលថាមិនរត់ជាន់ជើងគ្នា ផ្អើលពេញរោងបុណ្យ បើកាណុងកាំជ្រួងគាត់តម្រង់រកមនុស្សតែយ៉ាងហ្នឹង ធ្វើឲ្យភ្ញៀវនៅក្នុង ពិធីបុណ្យសពទាំងអស់ នាំគ្នាភ័យ ព្រលឹងចង់ហោះចេញទៅស៊ីព្រលិត គ្រប់គ្នាតែម្តង ។ មានហេតុការណ៌ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង១៨ និង៤០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ឈ្មោះ ទេព សុង ភេទស្រី ស្ថិតក្នុងភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង បណ្តាលធ្វើឲ្យ មនុស្សនៅក្នុងពិធីបុណ្យសព រងរបួសធ្ងន់ស្រាល៦នាក់ ខណៈដែលពួកគាត់ភ្ញាក់ផ្អើលរត់ជាន់ជើងគ្នា ពេលកាំជ្រួតកំពុងបាញ់ហើយកាណុងកាំជ្រួចដួល គ្រាប់កាំជ្រួច ក៏ហោះសំដៅត្រូវមនុស្សរងរបួសតែម្តង ។តាមប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ សពដែលត្រូវបូជានេះ គឺគេបូជាដោយដាក់ម៉េន ដុតកាំជ្រួចនៅក្បែផ្ទះ និងរោង បុណ្យ ។ ខណៈដែលកំពុងតែបូជាសពនោះ ក៏ដួលកាណុងជ័របាញ់កាំជ្រួចបណ្តាលឲ្យផ្ទុះកាំជ្រួច រងរបួសធ្ងន់ស្រាលមនុស្ស ៦នាក់ រួមមាន៖ ទី១- ឈ្មោះ សារុន សំណាង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិឬស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ទី២- ឈ្មោះឆាយ សូវ៉ាត ភេទប្រុស អាយុ៤២ឆ្នាំ, ទី៣- ឈ្នាន់ សុរ៉ាវី ភេទប្រុស, ទី៤- ឈ្មោះ មិន សាវ៉ាន់ ភេទប្រុស អាយុ៤៨ឆ្នាំ, ទី៥- ឈ្មោះ គង់ សាខឿន ភេទប្រុស អាយុ៥១ឆ្នាំ, ទី៦- ឈ្មោះ ប៉ែង គួ ភេទប្រុស អ្នកទាំង៥នាក់ រស់នៅភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ហើយបច្ចុប្បន្នជនរងគ្រោះទាំងអស់ ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ហើយផងដែរ ។ បើតាមសមត្ថកិច្ចបានបញ្ជាក់ នៅក្នុងហេតុការណ៌បានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះ គឺមកពីម្ចាស់ដុត កាំជ្រួច ជីកដីដាក់បង្គោលនោះរាក់ពេក បណ្តាលឲ្យដួល និង បែកកាណុងជ័រ ហើយក៏ផ្ទុះតែម្តងទៅ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា