ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
មេឃុំអរបួនលើ ស្រាយបំភ្លឺការចោទប្រកាន់របស់អ្នកសារព័ត៌មានមួយចំនួនថា រូបលោកពាក់ព័ន្ទទៅនឹងការលក់ដីពលរដ្ឋជិត មួយពាន់ហិកតានោះ គឺមិនមែនជាការពិតនោះទេ...
Thu,26 September 2019 (Time 05:41 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 914នាក់)

ទោះជាយ៉ាងណា ក្រោយពេលដែលក្រសួងយុត្តិធម៌បានសម្រេចបញ្ចប់តួនាទី លោក សេង សុវណ្ណរ៉ា អនុរដ្ឋលេខាធិការក្រសួង ចេញពីក្របខណ្ឌរដ្ឋ ព្រោះតែពាក់ព័ន្ធជាមួយដីធ្លីក្នុងស្រុកកោះញែកនោះ ក្រុមអ្នកសារព័ត៌មានជាច្រើន នៅតែមន្ទិលសង្ស័យ ចោទប្រកាន់លើ រូបលោក ហាន សុខន មេឃុំអរបួនលើ ថា ជាអ្នកចូលរួមសមគំនិតក្នុងការលក់ដីទំហំជិត១.០០០ហិកតានេះ ដដែល ។

ដើម្បីស្រាយការពិត បង្ហាញជូនសង្គមជ្រាបជំរះឲ្យអស់មន្ទិលសង្ស័យនោះ លោក ហាន សុខន មេឃុំអរបួនលើ បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា រូបលោកពុំបានចូលរួមគំនិត ឬឃុបឃិតណាមួយដូចទៅនិងមន្ទិលសង្ស័យ របស់បងប្អូនមិត្តអ្នកសារព័ត៌មាននោះឡើយ ។

លោកមេឃុំបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨ ប្រជាពលរដ្ឋចំនួន៥៣គ្រួសារ ពួកគាត់បានឯកភាពគ្នាយកដីដែលខ្លួនមានជិត១.០០០ ហិកតា ស្ថិតនៅភូមិអូរអន្រ្តេះ ឃុំអូរបួនលើ ស្រុកកោះញែក ខេត្ត មណ្ឌលគីរី ប្រគល់ជូនទៅលោក សេង សុវណ្ណរ៉ា ឲ្យធ្វើជាតំណាងពួកគាត់លក់ទៅឲ្យក្រុមហ៊ុន ដែល
ចង់បាន​​ ។

នៅក្នុងការសម្រេចចិត្តដោយឯកភាពគ្នារបស់ពលរដ្ឋទាំង៥៣គ្រួសារនេះ ក្នុងនាមរូបលោក ជាថ្នាក់
ដឹកនាំរដ្ឋអំណាចមូលដ្ឋាន រូបលោកបានបំពេញតួនាទី ចុះហត្ថលេខាសម្រួល តាមសេចក្តីចង់បានរបស់ពលរដ្ឋ ដែលស្នើសុំរូបលោកជួយបញ្ជាក់អន្តរាគមន៏ ។

លោកមេឃុំបញ្ជាក់ទៀតថា ការសម្រួលឯកសារឲ្យពលរដ្ឋនេះ វាគឺជាកាតព្វកិច្ចរបស់អាជ្ញាធរដែនដី ក្នុងឆន្ទះ បំរើសេចក្តីត្រូវការ ចង់បាន របស់រាស្រ្ត តាមអនុសាសន៍ប្រមុខថ្នាក់ដឹកនាំប៉ុណ្ណោះ ប៉ុន្តែក្រោយមកទីតាំងខាងលើនោះ គឺត្រូវបានអជ្ញាធរថ្នាក់ខេត្ត បានប្រកាសនិរាករណ៍ចោល រឹបអូសជា
សម្បត្តិរដ្ឋវិញ ដោយយកដីជិត១.០០០ ហិកតា ខាងលើនេះឲ្យប្រគល់ ជូនសហគមន៍ភូមិអូរអន្រ្តេះវិញ។

សូមបញ្ជាក់ថា នៅក្នុងពេលកន្លងមកដែលបងប្អូន ផ្តិតមេដៃប្រគល់សិទ្ធិជូនលោក សេង សុវណ្ណរ៉ា គឺបងប្អូនប្រជាពលរដ្ឋនៅមិនទាន់បានទទួលលុយពីបុគ្គលណាមួយនៅឡើយ។

ទោះជាយ៉ាងណាក្តីលោក​ ហាន សុខន មេឃុំអូរអន្រ្តេះ សូមអះអាងជាសាធារណៈថា សូមបងប្អូនកុំមានការយល់ចឡំ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
29 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3341 នាក់
ខែនេះ :
10949 នាក់
3 ខែនេះ :
32054 នាក់
សរុប :
764826 នាក់