ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ប្រជាពលរដ្ឋ ២៥ គ្រួសារចោទអភិបាលរងខេត្តឈ្មោះ ចេង ឡាយ រួមគំនិតគ្នាជាមួយលោកអភិបាលស្រុក និងលោកមេឃុំយកដី ៧២ ហិតារបស់ពួកគាត់
Wed,14 October 2020 (Time 09:06 AM)
ដោយ ៖ រស្មីសៀមរាប 090 567 006 (ចំនួនអ្នកអាន: 956នាក់)

ពោធិ៍សាត់ ÷ ប្រជាពលរដ្ឋ២៥គ្រួសារ សូមអង្វរដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដែលមានចិត្តជាទេវតា ជួយដោះស្រាយ រឿងដី៧២ហិតា របស់ពួកគាត់ ដែលសព្វថ្ងៃក្រុមមន្ត្រីក្រោមឱវាទ របស់ឯកឧត្តម បានគំរាមគំហែង ប្រជាពលរដ្ឋមិនអោយតវ៉ា ។

ប្រជាពលរដ្ឋគឺមានទំនុកចិត្តចំពោះឯកឧត្តម តែម្នាក់គត់ មហាជន កំពុងរង់ចាំមើល ចំណាត់ការចុងក្រោយរបស់ ឯកឧត្តមអភិបាលចិត្ត ទេវតា ថាតើមានប្រសិទ្ធិភាព ចំពោះ ក្រុមមន្ត្រី ក្រោមឱវាទ ដែលកំពុង ឃុប់ឃឹតគ្នា យកដីប្រជាពលរដ្ឌ ៧២ហិតា នោះដែរឬទេ? ។

ប្រជាពលរដ្ឋបានប្រាប់ថា កន្លងមក ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្ត ចិត្តទេវតាធ្លាប់បានចារចំណា ២លើកមកហើយ អោយអាជ្ញាធរ ចុះដោះស្រាយនិងពិនិត្យលើ ពាក្យបន្តឹងរបស់ពលរដ្ឋ២៥គ្រួសារនេះដែរ តែផ្ទុយទៅវិញ ចំណា របស់ឯកឧត្តម ម៉ៅ ធនិន អភិបាល ខេត្តចិត្តទេវតា អត់មានប្រសិទ្ធិភាព ចំពោះ លោក ចៅហ្វាយស្រុក ក្រគរ និងលោក មេឃុំ ឈេឺតុំ នោះឡេឺយ ពោលគឺ ក្រុមមន្ត្រីទាំងនោះ រួមទាំង លោក អភិបាលរងខេត្ត ឈ្មោះ ចេង ឡាយ មិនបានចុះទៅពិនិត្យដល់ដីទាំងនោះទេ គឺមកចូលត្រឹនតែ ក្នុងសាលាឃុំ តែប៉ុណ្ណោុះ! ហើយក៏គ្មាន លើកយកអ្វីមកនិយាយដែរ គឺមានតែ ពាក្យគំរាមគំហែង ចាប់ប្រជាពលរដ្ឌដាក់គុគ ពីសំណាក់លោក អភិបាលរងខេត្ត ចេង ឡាយ បើហ៊ានតវ៉ា យកដីនេះទៀត ។

ប្រជាពលរដ្ឋចំនួន ២៥ គ្រួសារ ដែលរស់នៅក្នងភូុមិ ដង្កៀបក្តាម ឃុំ ឈេឺតុុំ ស្រុក ក្រគរ ខេត្តពោធិ៍សាត់ កំពុងជួបទុក្ខធំ ដង្ហើយហៅ រកសុំជំនួយជួយរកយុត្តិធម៍ពីសំណាក់ ឯកឧត្តមអភិបាល ម៉ៅ ធនិន អភិបាលខេត្ត ដែលមហាជន ក្នុងបណ្តាញសង្គម ប្រសិទ្ធិនាមថា ចៅហ្វាយខេត្តចិត្តទេវតា សុំជួយដល់ពួកគាត់ផង ។

គួរបញ្ជាក់ផងដែរ ប្រជាពលរដ្ឋទាំងអស់ រួមទាំងប្រជាសាក្សី ជាច្រើននាក់ បានអះអាងថា ដីពួកគាត់ មិនស្ថិតនៅក្នុងដែន អធិប្បតីយ៍ដីក្រុមហ៊ុន ចិន ឡេឺយ ។

ចំពោះការចោទប្រកាន់ខាងលើអង្គភាពគេហទំព័រ រស្មីសៀមរាប មិនអាចសុំការបំភ្លឺពីលោកចេង ឡាយ អភិបាលរងខេត្តពោធិសាត់ បាននោះទេ អង្គភាពគេហទំព័រ រស្មីសៀមរាប និងរង់ចាំការបំភ្លឺ តើដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋចំនួន២៥ គ្រួសារតើពិតដែរឬទេ ?៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
85 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3397 នាក់
ខែនេះ :
11005 នាក់
3 ខែនេះ :
32111 នាក់
សរុប :
764883 នាក់