ខេត្តព្រះសីហនុ/ តាមសេចក្តីរាយការណ៍ បឋម បានអោយដឹងថា នៅវេលាម៉ោង ៤.០០នាទីល្ចាចថ្ងៃទី ២១ ខែ០២ឆ្នាំ២០២០ ស្រ្តី ជើងខ្លាំង អាយុ ប្រហែល ជាង៦០ ឆ្នាំ ឈ្មោះ ជា សុខឡេង បានមកធ្វើសកម្មភាពរំលោភយកដី របស់ប្រជាសហគមន៍ អូរខ្សាច់ នៅក្នុងភូមិ ៤ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលសំអាងទៅលើ ក្រដាស់ ១សន្លឹក គឺជាក្រដាស់ ទិញនិងលក់ តែប៉ុណ្ណោុះ! មិនមានបង្កាន់ដៃ កាន់កាប់ ឬទទូលស្គាល់ពីអាជ្ញាធរមូលដ្ឌានឡេឺយ។តាមប្រភពបានបន្តទៀតថា លោក យាយឈ្មោះ ជា សុខឡេង មិនត្រឹមតែនាំកូនចៅមកកំណត់ទីតាំងដីដែលខ្លួនរំលោភយកនោះទេ គឺថែមទាំង ហក់ ទាត់ វ៉ៃ ទៅលើក្រុមអ្នកសារព័ត៌មានដែលចុះមកថតផ្តឹតយករូបភាពយ៉ាងកំរោល និងថែមទាំង ធ្វើអោយខូចខាត សំភារះ សំរាប់ថតយកព័ត៌មានមួយចំនួន ទៀតផង ។បើយោងតាមការឲ្យដឹងរបស់ ប្រជាសហគមន៍ អូរខ្សាច់ ដែលជាម្ចាស់ដី លោកបានប្រាប់ថា ដីនេះពួកគាត់រស់នៅនិងអាស្រយ័ផលតាំងតែពីឆ្នាំ ១៩៩២ មក ហើយក៍មានការកាន់កាប់ ទទូលស្គាល់ពី អាជ្ញាធរមូលដ្ឌានដែរ តែឈ្មោះ ជា សុខឡេង ម្នាក់នេះស្រាប់តែលេចមុខមកអះអាងថាដីនេះ ជាដី របស់គាត់ទៅវិញ ។ គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានខែមុននេះ ឈ្មោះ ជា សុខឡេង ក៍បានប្តឹងផ្តល់ ប្រជាសហគមន៍អូរខ្សាច់ ទៅតុលាការខេត្តព្រះសីហនុ ម្តងហើយ ហើយគាត់មានតែ លិខិត្តទិញលក់ តែត្រូវតុលាការអោយឈ្នះក្តីនេះ រីឯ ភាគីខាង ប្រជាសហគមន៍ មានឯកសារដីធ្លី ត្រូវតុលាការកាត់អោយចាញ់ក្តី (ដីកន្លែងផ្សេង) នេះប្រហែល ដូចពាក្យចាស់ពោលថា ញ៉ាម ដូចក្តាម សុីអាចរណ៍ ហើយមើលទៅ បានជាមករំលោភយកដីគេស្្រស់ៗ ព្រោះប្រហែលគាត់គិតថា ពេលប្តឹង តុលាការច្បាស់ជាអោយឈ្នះទៀតហើយ។ប្រជាសហគមន៍អូរខ្សាច់ដែលជាម្ចាស់ដី លោកមានការព្រួយបារម្មណ៍ ថារឿងនេះបើតុលាការ លោកមិនវិនិឆ្ឆយ័ ដោយយុត្តិធម៌ទេ ដីនេះពិតជាបាត់បង់ដូចលើកមុនទៀតហើយ។ពួកគាត់សង្ឃឹមថា ការប្តឹងផ្តល់គ្នាទៅតុលាការលើកនេះ នឹងអាចទទួលបានយុត្តិធម៌ជាក់ជាពុំខាន ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា