ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
លោកស្រី ញាំ សុភី អតីតស្មៀនឃុំ សែនមនោរម្យ លើកឡើងអំពីការឈឺចាប់របស់ខ្លួនដែលត្រូវបានអភិបាលស្រុកអូររាំង ដកខ្លួនចេញពីសាលាឃុំ ទាំងមិនបានដឹងថា ខ្លួនមានកំហុសអ្វី
Sun,12 January 2020 (Time 06:14 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 1022នាក់)

នៅក្នុងឱកាសដែលក្រុមការងារឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មកពីប្រតិភូគណបក្សពន្លឺថ្មី អមដំណើរដោយក្រុម លេខាធិការដ្ឋាននាយករដ្ឋមន្ត្រី ប្រចាំវិមានសន្តិភាព និងក្រុមអ្នកសារព័ត៌មានផងដែរនោះ កាលពីថ្ងៃទី១០ មករា ឆ្នាំ២០២០ បានចុះសិក្សាស្រាវជ្រាវករណីដកតួនាទីលោកស្រី ញាំ សុភី ស្មៀនឃុំសែនមនោរម្យ ស្រុកអូររាំង ចេញពីការងារឃុំ នៅក្នុងឱកាសនោះ ក្រុមអ្នកសារព័ត៌មានជាច្រើនបានធ្វើបទសម្ភាសជាមួយលោកស្រី ញាំ សុភី អតីតស្មៀនឃុំសែនមនោរម្យ ដើម្បី បានជ្រាបជាមុខការ ។

នៅចំពោះការធ្វើបទសម្ភាសន៌ លោកស្រី ញាំ សុភី បានរៀបរាប់ ទាំងការឈឺចាប់ដោយអួលដើមករ និងទឹកភ្នែករលីងរលោង លោកស្រី ពិតជាស្រណោះខ្លួនពេកណាស់ ព្រោះលោកស្រីមិនដឹងថាខ្លួនលោកស្រីខុសអ្វីនោះទេ ស្រាប់តែនៅសុខៗ រូបលោក ស្រីត្រូវបានថ្នាក់ដឹកនាំខេត្តដកលោកស្រី ដោយយោងតាមរបាយការណ៌របស់លោក សៀក មន្នី អភិបាលស្រុកអូររាំង ។

លោកស្រីបានចាត់ទុកថា នេះជារឿងដ៏អយុត្តិធម៌បំផុតសម្រាប់រូបលោកស្រី ក្នុងដំណែងជាស្មៀនឃុំ ដែលបំរើសេវាសាធារណៈដល់ប្រជាពលរដ្ឋអស់រយ:ពេលជិត៧ឆ្នាំកន្លងមកហើយនោះ ហើយមូលហេតុដែលរូបលោកស្រីហួសចិត្ត និងឈឺចាប់ផងដែរ នោះ គឺគ្រាន់តែរូបលោកស្រីមិនបានបោះត្រាលើឯកសារដីធ្លី ដែលមានភាពមិនប្រក្រតី ព្រោះជាដីចំការស្រល់របស់រដ្ឋ តាមការចង់បានរបស់បុគ្គលមួយចំនួន ទើបធ្វើឲ្យរូបលោកស្រីរងគ្រោះដល់ពេលនេះ ។

លោកស្រីបានរៀបរាប់ទាំងទឹកភ្នែកថា លោកស្រី គោរព ស្រលាញ់ ចូលចិត្តលោកអភិបាលស្រុក សៀក មុនី ខ្លាំងណាស់ ហេតុអីត្រូវលោកអភិបាលស្រុកម្នាក់នេះ បញ្ជាឲ្យដកដំណែងលោកស្រីទាំងតក់ក្រហល់បែបនេះទៅវិញ តើរូបលោកស្រីខុសអ្វី ?
នៅចំពោះមុខថ្នាក់ដឹកនាំខេត្ត គេបានឃើញរូបលោក សៀក មន្នី និយាយដោះសារថា ស្មៀនឃុំធ្វើការយឺតឯកសារ ហើយមានពលរដ្ឋប្ដឹង ទើបក្រុមប្រឹក្សាឃុំសែនមនោរម្យ ប្រជុំដកស្មៀនតែម្ដង ប៉ុន្តែនៅពេលឧត្តមក្រុមប្រឹក្សាសួររកពាក្យបណ្ដឹងរបស់ពលរដ្ឋ លោក សៀក មន្នី បែរជាថា គ្មានទៅវិញឲ្យឆ្កុយ ចំណែកលោកស្រី ញាំ សុភី និយាយថា ការដករូបលោកស្រីចេញពីស្មៀនឃុំ គឺមិនមានអង្គប្រជុំក្រុមប្រឹក្សាឃុំអ្វីនោះទេ ។

ក្នុងនោះដែរមានសំណួរជាច្រើន បានសួរទៅលោកស្រីមេឃុំថា តើការដកដំណែងស្មៀនឃុំនេះ មានជាប់ពាក់ព័ន្ធលោកអភិបាល ស្រុកដែរឬទេ ? លោកស្រីមេឃុំឆ្លើយថា មិនមានជាប់ពាក់ព័ន្ធ និងលោក សៀក មុន្នី អភិបាលស្រុកអូររាំងនោះទេ ប៉ុន្តែខាងក្រុមការងារមានខ្សែអាត់សំលេងរបស់លោកស្រីមេឃុំថា ការដកស្មៀននេះ គឺខាងអភិបាលស្រុកបញ្ជាមក បើលោកស្រីប្រកែក ខ្ញុំនិងចាក់សំលេងឲ្យស្ដាប់ឡើងវិញ ខណ:នេះអ្នកស្រីមេឃុំ ស្ទើរគាំងបេះដូង ឆ្លើយលែងរួច ។

ជាលទ្ធផល នៅក្នុងកិច្ចពិភាក្សានោះ លោក សៀក មុន្នី ក៏បានទទួលកំហុសផងដែរ ហើយរូបលោកនឹងធ្វើការកែប្រែឡើងវិញ ហើយទោះជាយ៉ាងណាក្រុមការងារ ស្នើសុំឲ្យមានការតែងតាំងការងារសមស្របណាមួយឡើងវិញ ដល់រូបលោកស្រី ញាំ សុភី អតីតស្មៀនឃុំ ដែលបានដកទាំងអយុត្តិធម៌ ដោយមិនត្រូវទុកនៅកន្លៀតជញ្ជាំងដូចជាខ្មោចដែលស្លាប់ហើយ រកកន្លែងចាប់ជាតិអត់ឃើញដូចអញ្ចឹងនោះទេ ។

ទោះជាយ៉ាងណាក្តី អង្គភាពខ្លាប៉ុស្តិ៍ និងព្យាយាមយកអំពីចំណាត់ការថ្នាក់ដឹកនាំបន្តទៀត ផ្សាយជូនមហាជនជ្រាបនៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
139 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3451 នាក់
ខែនេះ :
11059 នាក់
3 ខែនេះ :
32165 នាក់
សរុប :
764937 នាក់