ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ចាប់បានហើយ មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ២នាក់ ដែលបានធ្វើទារុណកម្មលើប្រជាពលរដ្ឋរហូតដល់ស្លាប់នោះ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បទបញ្ជាក្តៅៗ ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន
Sun,19 January 2020 (Time 08:07 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 895នាក់)

បន្ទាប់ពីរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលរបស់កម្ពុជា បានដាក់បទបញ្ជាឲ្យលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្រាវជ្រាវចាប់ជនដៃដល់ដែល ធ្វើទារុណកម្ម លើប្រជាពលរដ្ឋតវ៉ារឿងជម្លោះដីធ្លីនៅខេត្តបន្ទាយមានជ័យរហូតដល់ស្លាប់នោះ ឲ្យខានតែបាន កាលពីជំនួបរវាង
អ្នកលោកនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ កន្លងមកថ្មីៗនោះ នៅពេលនេះជនបង្កដែល ជាមន្ត្រីកងរាជអាវុធហត្ថ២រូប គឺត្រូវបានស្រាវជ្រាវរកមុខឃើញហើយ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យ កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ។

បុគ្គលទី១ គឺលោកវរៈសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងទី២ គឺលោកអនុសេនីយ៍ទោ ឆយ រដ្ឋនា ជំនួយការការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីធ្វើទារុណកម្មបណ្តាលឲ្យជនសង្ស័យម្នាក់ស្លាប់ ។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះថ្ងៃទី១៩ ខែមករា ២០២០នេះ ស្តីពីលទ្ធផលនៃ
ការធ្វើអធិការៈកិច្ច របស់គណៈកម្មការ ចំពោះកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ហាញថា បន្ទាប់ពីទទួលបាននូវព័ត៌មានភាពមិនប្រក្រតីនៃការអនុវត្តតួនាទី ភារៈកិច្ចបណ្តាលឲ្យស្លាប់ជនសង្ស័យ ដោយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា, កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបង្កើតគណៈ កម្មការចំពោះកិច្ច ដើម្បីធ្វើការស្រាវជ្រាវផ្ទៀងផ្ទាត់ ជាលទ្ធផលបានរកឃើញការពិតដូចខាងក្រោម ៖ ១-នាយទាហាននៃកងរាជអាវុធហត្ថចំនួន២នាក់ បានប្រើអំពើហិង្សាដោយវាយជនសង្ស័យពិតប្រាកដមែន។

២-ការធ្វេសប្រហែសក្នុងការអនុវត្តតួនាទី ភារៈកិច្ចដោយឃាត់ខ្លួនជនសង្ស័យនៅជាមួយក្រុមក្មេងដែលកំពុងអប់រំបន្សាបគ្រឿងញៀន និងបណ្តោយឲ្យក្មេងទាំងនោះវាយធ្វើបាបជនសង្ស័យ ។ ក្រោយពីការបញ្ជូនខ្លួនទៅកាន់ពន្ធនាគារតាមដីកាឃុំខ្លួន
បណ្តោះអាសន្នរបស់ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តបន្ទាយមានជ័យ ជនត្រូវចោទឈ្មោះ ទុយ ស្រស់ បានស្លាប់ ។
៣-ជាវិធានការ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មន្ត្រីនគរបាលយុត្តិធម៌នៃគណៈកម្មការចំពោះកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រ ទេស បានកសាងសំណុំរឿងនាយទាហាននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន២នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការចោទប្រកាន់តាមច្បាប់ ។

ទោះជាយ៉ាងណាក្តី មតិមហាជនជាច្រើនបានលើកឡើងថា ទាំងអស់នេះ កុំតែបានបណ្តាញអ្នកសារព័ត៌មានក្នុងស្រុកជាច្រើន
នាំគ្នាចែករំលែកជូនថ្នាក់ដឹកនាំ ជាពិសេសនោះគឺលោកនាយករដ្ឋមន្ត្រី បានជ្រាប និងទាមទាឲ្យមានយុត្តិធម៌បង្ហាញជូនមហាជន កុំអីអ្នកដែលស្លាប់ទៅ គឺរងនូវភាពអយុត្តិធម៌បំផុត ដោយសារតែប្រើលេសថា ជនរងគ្រោះស្លាប់ដោយញៀនស្រា ។

ទោះជាយ៉ាងណា ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថាចាំបាច់ត្រូវជ្រើសយកវិស័យព័ត៌មាន ជាដៃ គូរអភិវឌ្ឍន៌របស់រដ្ឋាភិបាល ក្រុមអ្នកសារព័ត៌មានជាច្រើន បាននាំគ្នាប្តេជ្ញាចិត្តថា និងព្យាយាមយកអំពីព័ត៌មានពិត និងការរង
ទុក្ខរបស់រាស្ត្រ ដើម្បីផ្សាយចែករំលែកជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងនាមជាដៃគូររួមចំណែកអភិវឌ្ឍន៌កែលំអរសង្គម ឲ្យកាន់
តែមានប្រសិទ្ធិភាព ទៅថ្ងៃមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
197 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3509 នាក់
ខែនេះ :
11117 នាក់
3 ខែនេះ :
32223 នាក់
សរុប :
764995 នាក់