បន្ទាយមានជ័យ÷ ដោយយោងតាម បទបញ្ជារបស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ធ្លាប់បានបញ្ជារឲ្យកម្លាំង ជួរមុខទាំងអស់ ដែលនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបិទច្រករបៀង ឲ្យអស់ ។ ព្រោះច្រករបៀង គឺ ជាច្រកខុស ច្បាប់ ហើយបង្ករឲ្យមានការ លួចជួញដូរ អាវុធ ជួញអាភៀន ខុស ច្បាប់ ជួញដូរមនុស្ស និង ទំនិញគេចពន្ធ ខុសច្បាប់ ផងដែរ។ តែបែរជាគេសង្កេតឃើញថា ច្រករបៀងនៅចំនុចដីឡូមួយកន្លែង ជាប់ និង ដីរបស់លោក ឡុង សំណាង ឋិតក្នុងភូមិ គីឡូម៉ែត្រលេខ ៤ សង្កាត់ ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត បន្ទាយមានជ័យ នៅតែផ្គើន ជាមួយបញ្ជារសម្តេចក្រឡាហោម ស ខេង ដដែល ។ ម្យ៉ាងវិញទៀត សកម្មភាពទាំងនេះ ហាក់បីដូចជា មិនខ្វល់ ពីការខាតបង់ ចំណូលពន្ធរដ្ឋឡើយ ។តាមប្រភព ពីនគរបាលដែល អត់បានលិឍ បានលួច បង្ហើបឲ្យដឹងថា ច្រករបៀងមួយនេះនាំទំនិញគេចពន្ធចូលកម្ពុជាជារៀងរាល់យប់។ ហើយច្រកនេះឋិតក្រោមការ គ្រប់គ្រងរបស់លោក ស៊ួ យូហៀង នាយរងប៉ុស្តិ៍ នគរបាលការពារ ព្រំដែនគោក គីឡូម៉ែត្រលេខ ៤ នៃវរសេនាតូច នគរបាលការពារព្រំដែនគោក៨៩១ ។ មហាជនសួរថា ពាក់ព័ន្ធ និង ការលួចនាំទំនិញ គេចពន្ធពីថៃ ចូលមកកម្ពុជា ជារៀងរាល់ យប់នេះ ដោយដឹកតាម ម៉ូតូកង់បី និង រថយន្តនីសាន់ ចង្កួតស្តាំពណ៌ ស ស្លាកលេខ BB-0584 តើ លោកវរសេនីយ៍ឯក ហាំ វណ្ណះ មេបញ្ជាការ នគរបាល ការពារ ព្រំដែនគោក ៨៩១ មានដឹងដែរទេ? ម្យ៉ាងវិញ ទៀត តើលោកវរសេនីយ៍ឯក ហាំ វណ្ណះ និង មានចំណាត់យ៉ាងណា ចំពោះបញ្ហានេះ ? ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ម៉េង សុភ័ណ្ឌ អញ្ជើញចុះពិនិត្យការសាងាសង់លំនៅដ្ឋានជូនលោកយាយវ័យ៧៥ ឆ្នាំ នៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត (រស្មីសៀមរាប 090 567 006)
តើលោក សាត គឹមសាន ស្នងការខេត្តបាត់ដំបង មានសមត្ថភាពបង្ក្រាបល្បែងស៊ីសងរបស់លោក អួន តាល់ ដែរឬទេ? (រស្មីសៀមរាប 090 567 006)
តើលោក ហាំ វណ្ណៈ បានស្ដាប់ប្រសាសន៍របស់ សម្តេចក្រឡាហោម ស ខេង ឲ្យបិតច្រករបៀង ដែរឬទេ? (រស្មីសៀមរាប 090 567 006)
ស្ត្រីវ័យចំណាស់ម្នាក់ អាយុ ប្រហែលជាង៦០ឆ្នាំ ជើងខ្លាំងដើប្លន់ដីប្រជាពលរដ្ឌស្លូតត្រង់ ហើយថែមទាំងប្រើ ហិង្សាមកលើរាងកាយអ្នកការសែតទៀតផង (រស្មិសៀមរាប ០៩០ ៥៦៧ ០០៦)
វីដែអូ
ចំនួនអ្នកទស្សនា