បាត់ដំបង ÷ នៅរសៀលថ្ងៃអង្គារទី១៥ខែធ្នូ ឆ្នាំ២០២០វេលាម៉ោង១ជាង នៅក្នុងក្រុងបាត់ដំបង អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ល្បែងស៊ីសងខុសច្បាប់របស់លោក អួន តាល់ បានបើកដំណើរការបានរលូន ប៉ុន្តែលោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង នឹងលោកសាត គឹមសាន ស្នងការខេត្ត ដែលទើបឡើងកាន់ថ្មី កំពុងរក្សាភាពស្ងៀមស្ងាត់បានល្អប្រសើ។ប្រភពពីប្រជាពលរដ្ឋនៅភូមិកាប់គោថ្មី សង្កាត់អូរចារ នឹងភូមិ ចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានបុគ្គលម្នាក់ឈ្មោះ អួន តាល់ បើកល្បែងបៀអាប៉ោងទ្រង់ទ្រាយធំយ៉ាងរលូនព្រោះសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរមូលដ្ឋានមិនចាត់វិធានការបង្ក្រាបនៅឡើយទេ។ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់របស់លោក អួន តាល់នៅក្នុងភូមិចំការសំរោង២ សង្កាត់ ចំការសំរោង ជាបន្ទាន់ផង ព្រោះក្នុងភូមិពោរពេញទៅដោយអំពើហិង្សាក្នុងគ្រួសារ និងករណីចោរកម្មជាច្រើនផងដែរ ។ តាមប្រភពពីប្រជាពលរដ្ឋក្នុងភូមិកាប់គោថ្មី សង្កាត់អូចារ នឹងភូមិចំការសំរោង២ សង្កាត់ចំការសំរោង បានឲ្យដឹងទៀតថា កន្លែងដែលបុគ្គលឈ្មោះ អួន តាល់ បើកល្បែងស៊ីសងខុសច្បាប់នោះ មានអ្នកចូលលេងយ៉ាងគគ្រឹកគ្រេង ពពាក់ពពូន ជារៀងរាល់ថ្ងៃមិនខ្វល់នឹងជំងឺកូវីដ-១៩ ទាល់តែសោះ ឬមួយអាងខ្នងលោក សាត គឹមសាន ស្នងការទេដឹង ?ទើបមិនខ្លាចច្បាប់ ហើយផ្គើនអនុសាសន៍សម្ដេចទៀតតែលោក សាត គឹម សាន ស្នងការខេត្តបាត់ដំបងក៏រក្សាភាពស្ងៀមស្ងាត់ដែរ។ ចំពោះរឿងល្បែងនេះគេសង្ស័យថា បើមិនមានការបើកឲ្យលេងពីលោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង នឹងលោក សាត គឹមសាន ស្នងការជាប់ពាក់ព័ន្ធផលប្រយោជន៍ជាមួយបុគ្គលឈ្មោះ អួន តាល់ ទើបមិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច។ ចំពោះបញ្ហាការចោទប្រកាន់និងល្បែងស៊ីសងរបស់លោក អួន តាល់ អង្គភាពសារព័ត៌មានគេហទំព័រ រស្មីសៀមរាប មិនអាចនិងសុំការបំភ្លឺពីលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងបានច្បាស់នោះទេ អង្គភាពគេហទំព័រ រស្មីសៀមរាប នឹងរង់ចាំការបំភ្លឺពីលោក សាត គឹមសាន ស្នងការខេត្តបាត់ដំបងរាល់ម៉ោងធ្វការ ។ជាចុងក្រោយប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងទាំងមូលសំណូមពរដល់លោកសត្វកំសាន្តស្នងការខេត្តបាត់ដំបងជួយបង្ក្រាបល្បែងគ្រប់របស់លោកតោនេះផងដើម្បីការពារអំពើហិង្សាក្នុងគ្រួសារនិងអំពើចោរកម្មផ្សេងៗព្រោះក្នុងខេត្តបាត់ដំបងពពេញទៅដោយចោរកម្មនិងអំពើហិង្សាក្នុងគ្រួសារខណៈដែលចាញ់ល្បែងមករករឿងក្នុងគ្រួសារ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ម៉េង សុភ័ណ្ឌ អញ្ជើញចុះពិនិត្យការសាងាសង់លំនៅដ្ឋានជូនលោកយាយវ័យ៧៥ ឆ្នាំ នៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត (រស្មីសៀមរាប 090 567 006)
តើលោក សាត គឹមសាន ស្នងការខេត្តបាត់ដំបង មានសមត្ថភាពបង្ក្រាបល្បែងស៊ីសងរបស់លោក អួន តាល់ ដែរឬទេ? (រស្មីសៀមរាប 090 567 006)
តើលោក ហាំ វណ្ណៈ បានស្ដាប់ប្រសាសន៍របស់ សម្តេចក្រឡាហោម ស ខេង ឲ្យបិតច្រករបៀង ដែរឬទេ? (រស្មីសៀមរាប 090 567 006)
ស្ត្រីវ័យចំណាស់ម្នាក់ អាយុ ប្រហែលជាង៦០ឆ្នាំ ជើងខ្លាំងដើប្លន់ដីប្រជាពលរដ្ឌស្លូតត្រង់ ហើយថែមទាំងប្រើ ហិង្សាមកលើរាងកាយអ្នកការសែតទៀតផង (រស្មិសៀមរាប ០៩០ ៥៦៧ ០០៦)
វីដែអូ
ចំនួនអ្នកទស្សនា