ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
តើលោក សាត គឹមសាន ស្នងការខេត្តបាត់ដំបង មានសមត្ថភាពបង្ក្រាបល្បែងស៊ីសងរបស់លោក អួន តាល់ ដែរឬទេ?
Tue,15 December 2020 (Time 10:44 AM)
ដោយ ៖ រស្មីសៀមរាប 090 567 006 (ចំនួនអ្នកអាន: 625នាក់)

បាត់ដំបង ÷ នៅរសៀលថ្ងៃអង្គារទី១៥ខែធ្នូ ឆ្នាំ២០២០វេលាម៉ោង១ជាង នៅក្នុងក្រុងបាត់ដំបង អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ល្បែងស៊ីសងខុសច្បាប់របស់លោក អួន តាល់ បានបើកដំណើរការបានរលូន ប៉ុន្តែលោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង នឹងលោកសាត គឹមសាន ស្នងការខេត្ត ដែលទើបឡើងកាន់ថ្មី កំពុងរក្សាភាពស្ងៀមស្ងាត់បានល្អប្រសើ។

ប្រភពពីប្រជាពលរដ្ឋនៅភូមិកាប់គោថ្មី សង្កាត់អូរចារ នឹងភូមិ ចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំ​បង បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានបុគ្គលម្នាក់ឈ្មោះ អួន តាល់ បើកល្បែងបៀអាប៉ោងទ្រង់ទ្រាយធំយ៉ាងរលូនព្រោះសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរមូលដ្ឋានមិនចាត់វិធានការបង្ក្រាបនៅឡើយទេ។

ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង​ និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់របស់លោក អួន តាល់នៅក្នុងភូមិចំការសំរោង២ សង្កាត់ ចំការសំរោង ជាបន្ទាន់ផង ព្រោះក្នុងភូមិពោរពេញទៅដោយអំពើហិង្សាក្នុងគ្រួសារ និងករណីចោរកម្មជាច្រើនផងដែរ ។

តាមប្រភពពីប្រជាពលរដ្ឋក្នុងភូមិកាប់គោថ្មី សង្កាត់អូចារ នឹងភូមិចំការសំរោង២ សង្កាត់ចំការសំរោង បានឲ្យដឹងទៀតថា កន្លែងដែលបុគ្គលឈ្មោះ អួន តាល់ បើកល្បែងស៊ីសងខុសច្បាប់នោះ មានអ្នកចូលលេងយ៉ាងគគ្រឹកគ្រេង ពពាក់ពពូន ជារៀងរាល់ថ្ងៃមិនខ្វល់នឹងជំងឺកូវីដ-១៩ ទាល់តែសោះ ឬមួយអាងខ្នងលោក សាត គឹមសាន ស្នងការទេដឹង ?ទើបមិនខ្លាចច្បាប់ ហើយផ្គើនអនុសាសន៍សម្ដេចទៀតតែលោក សាត គឹម សាន ស្នងការខេត្តបាត់ដំបងក៏រក្សាភាពស្ងៀមស្ងាត់ដែរ។

ចំពោះរឿងល្បែងនេះគេសង្ស័យថា បើមិនមានការបើកឲ្យលេងពីលោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង នឹងលោក សាត គឹមសាន ស្នងការជាប់ពាក់ព័ន្ធផលប្រយោជន៍ជាមួយបុគ្គលឈ្មោះ អួន តាល់ ទើបមិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច។

ចំពោះបញ្ហាការចោទប្រកាន់និងល្បែងស៊ីសងរបស់លោក អួន តាល់ អង្គភាពសារព័ត៌មានគេហទំព័រ រស្មីសៀមរាប មិនអាចនិងសុំការបំភ្លឺពីលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងបានច្បាស់នោះទេ អង្គភាពគេហទំព័រ រស្មីសៀមរាប នឹងរង់ចាំការបំភ្លឺពីលោក សាត គឹមសាន ស្នងការខេត្តបាត់ដំបងរាល់ម៉ោងធ្វការ ។

ជាចុងក្រោយប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងទាំងមូលសំណូមពរដល់លោកសត្វកំសាន្តស្នងការខេត្តបាត់ដំបងជួយបង្ក្រាបល្បែងគ្រប់របស់លោកតោនេះផងដើម្បីការពារអំពើហិង្សាក្នុងគ្រួសារនិងអំពើចោរកម្មផ្សេងៗព្រោះក្នុងខេត្តបាត់ដំបងពពេញទៅដោយចោរកម្មនិងអំពើហិង្សាក្នុងគ្រួសារខណៈដែលចាញ់ល្បែងមករករឿងក្នុងគ្រួសារ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ (រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

តើយុត្តិធម៌មានសម្រាប់ប្រជាពលរដ្ឋទន់ខ្សោយ ស្លូតត្រង់ដែរឬទេ? ឬក៏មានសម្រាប់តែក្រុមបក្សពួកអ្នកមានអំណាចនិងមានលុយ? (រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងបញ្ចូលមាន់និងបៀរការ៉ាត់ជ្រកក្រោមស្លាកយីហោយៀក ថៃកំពុងបើកលេងយ៉ាងពេញបន្ទប់នៅក្នុងសង្កាត់ទន្លេបាសាក់មន្ត្រីមានសមត្ថកិច្ចក្នុងខណ្ឌចំការមន ហាក់សំងំស្ងៀមមិនមានការបង្ក្រាប ផ្គើននិងបទបញ្ជារបស់សម្ដេចតេជោហ៊ុន សែន សង្ស័យជាបានទទួលលាភសក្ការៈពីរដង្ខៅបនល្បែងស៊ីសងខុសច្បាប់នេះហើយមើលទៅ (ស្មីសៀមរាប 090567006)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងបញ្ចូល់មាន់និងបៀរការ៉ាត់ជ្រកក្រោមស្លាកយៀក ថៃ របស់ឈ្មោះ រតនា នៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនបើកលេងយ៉ាងរលូន មន្រ្តីមានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនរក្សាភាពស្ងៀមស្ងាត់មិនធ្វើការបង្ក្រាប សង្ស័យជាត្រូវថ្នាំសណ្ដំហើយមើលទៅ! (ស្មីសៀមរាប 090567006)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងបញ្ចូល់មាន់និងបៀរការ៉ាត់ជ្រកក្រោមស្លាកយៀក ថៃ របស់ឈ្មោះ រតនា នៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនបើកលេងយ៉ាងរលូន មន្រ្តីមានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនរក្សាភាពស្ងៀមស្ងាត់មិនធ្វើការបង្ក្រាប សង្ស័យជាត្រូវថ្នាំសណ្ដំហើយមើលទៅ! (ស្មីសៀមរាប 090567006)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
83 នាក់
ម្សិលមិញ :
1699 នាក់
សប្តាហ៍នេះ :
2847 នាក់
ខែនេះ :
7509 នាក់
3 ខែនេះ :
21760 នាក់
សរុប :
628947 នាក់